ក្រុម​រដ្ឋ​អិុស្លា​ម​វាយប្រហារ​ជា​ថ្មី​នៅ​ភាគ​អាគ្នេយ៍​យេ​ម៉ែ​ន​ស្លាប់​37​នាក់

ក្រុម​រដ្ឋ​អិុ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​អត្តឃាត​ថ្មី​មួយ​កាលពី​ថ្ងៃ​ទី​១៥ ឧសភា នៅ​យេ​ម៉ែ​ន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣១​នាក់ និង​របួស​៦២​នាក់ ក្នុង​ចំណោម​ពួក​អ្នក​ទើប​ជ្រើស​ចូល​ប៉ូលិស​ក្នុង​តំបន់​មួយ​នា​ភាគ​អាគ្នេយ៍​ប្រទេស ។

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​ថា ក្រោយ​គេច​ផុត​ពី​ការ​វាយប្រហា​អត្តឃាត​នេះ ប្រមុខ​ប៉ូលិស​ខេត្ត​ហា​ដ្រា​មូ​ត ឧត្តមសេនីយ៍​មូ​ចា​រ៉ា​ក់ អាល់​អ៊ូ​ប​ថា​នី បាន​ត្រូវ​របួសស្រាល​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​មួយទៀត នៅ​មុខ​ការិយាល័យ​របស់​លោក បណ្តាល​ឱ្យ​អង្គរក្ស​លោក​៦​នាក់​ស្លាប់ ។ ឧត្តមសេនីយ៍​អ៊ូ​ប​ថា​នី គេច​ផុត​ពី​គ្រោះថ្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ពេល​ជន​អត្តឃាត​ម្នាក់ ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​ក្នុង​ចំណោម​យុវជន​ជា​ច្រើន​សិប​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​ក្នុង​មជ្ឈមណ្ឌល​ជ្រើសរើស​ប៉ូលិស​មួយ​កន្លែង​នៅ FUWAH ជាយក្រុង​មូ​កាល់​ឡា ទីប្រជុំជន​ខេត្ត​ហា​ដ្រា​មូ​ត ។ សរុប​ប៉ូលិស​ទើប​រើស​ចូល​ថ្មី​៣១​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៦២​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ ។

ក្រុម​រដ្ឋ​អិុ​ស្លា​ម​ដែល​មាន​សកម្មភាព​កាន់តែ​សកម្ម​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​គូសបញ្ជាក់​ថា យុទ្ធ​ជន​របស់​គេ​ម្នាក់​ឈ្មោះ​អា​ប៊ូ អាល់​បា​រ៉ា អាល់​អាន​សារី បាន​ធ្វើ​សកម្មភាព​អត្តឃាត​ប្រឆាំង​ពួក​អ្នក​ចុះ​ឈ្មោះ​ធ្វើ​ប៉ូលិស បណ្តាល​ឱ្យ​ស្លាប់​ប្រមាណ​ជា​៤០​នាក់ និង​របួស​ជា​ច្រើន​សិប​នាក់​នៅ FUWAH ។

កាលពី​ថ្ងៃ​ទី​១២ ឧសភា ក្រុម​រដ្ឋ​អិុ​ស្លា​ម​អះអាង​ពី​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​មួយ​ប្រឆាំង​កងទ័ព​យេ​ម៉ែ​ន​នៅ KHALF ខាងកើត​ក្រុង​មូ​កាល់​ឡា សម្លាប់​ទាហាន​យ៉ាងតិច​១៥​នាក់ ៕