ហង្ស ម៉ា​រី​នី រៀបចំ​អាហារ​ និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​ នា​ឱកាស​ថ្ងៃ​ខួបកំណើត​

ភ្នំពេញ ៖ នា​ឱកាស​ថ្ងៃ​ខួបកំណើត​គ្រប់​អាយុ​២៥​ឆ្នាំ​កាលពី​ថ្ងៃទី​១៤ ​ខែឧសភា ឆ្នាំ​២០១៦​តារា​សម្តែង​ចង្កា​ស្រួច​រាង​តូច​ច្រឡឹង​កញ្ញា ហង្ស ម៉ា​រី​នី ក្រៅពី​បង្ហាញ​ការ​ដឹងគុណ​ឪពុកម្តាយ​ និង​ប្រគេន​ក​ចង្ហាន់ ទេយ្យទាន ស្លា​ដក ជូន​សម្ដេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេច​ព្រះ​មហាសង្ឃរាជ ​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​នោះ​នាង​ក៏បាន​បង្ហាញ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការរៀបចំ​អាហារ​និង​ចែក​អំណោយ​ប្រជាពលរដ្ឋ​ក្រីក្រ​និង​កុមារ​ផងដែរ។

ហង្ស ម៉ា​រី​នី រៀបចំ​អាហារ​ និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​ នា​ឱកាស​ថ្ងៃ​ខួបកំណើត​

ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ​តារា​សម្តែង​កញ្ញា ហង្ស ម៉ា​រី​នី បាន​និយាយថា រយៈពេល​៤​ឆ្នាំ​មក​ហើយ​ដែល​នាង​ធ្លាប់​បាន​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​លក្ខណៈ​ធំ​មានការ​អញ្ជើញ​ចូលរួម​អបអរ​ច្រើន​។ ប៉ុន្តែ​ទើបតែ​ឆ្នាំនេះ​ទេ​ដែល​នាង​មិនបាន​រៀង​ចំ​ធ្វើ​ពិធី​នេះ​ធំដុំ​ដូច​បណ្ដាល​ឆ្នាំមុនៗ​ព្រោះ​ចង់​យក​ពេលវេលា​នេះ​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្មេងៗ​ជួប​ការ​លំបាក​ខ្វះ​ខាត់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។

ហង្ស ម៉ា​រី​នី រៀបចំ​អាហារ​ និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​ នា​ឱកាស​ថ្ងៃ​ខួបកំណើត​

កញ្ញា ហង្ស ម៉ា​រី​នី បាន​បន្ត​ថា រយៈពេល​៣​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៥ ឧសភា នេះ​នាង​និង​ក្រុមយុវជន​ស្ម័គ្រ​ចិត្តបាន​ចែក​រំ​លែង​ក្តី​ស្រលាញ់​នា​ឱកាស​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន​តា​មរយៈ​ការរៀបចំ​អាហារ​ដូចជា​៖​ការ​ញ៉ាំ Pizza ផ្លែឈើ​ភេសជ្ជៈ លើ​ទូក ជាមួយ​ក្មេងៗ​មកពី​មណ្ឌល​កុមារ​កំព្រា និង ការចែក​ទឹក​សុទ្ធ ចាហួយ ជួយ​ចាស់ៗ​ក្មេងៗ​នៅមុខ​វាំង​ជាដើម។

ហង្ស ម៉ា​រី​នី រៀបចំ​អាហារ​ និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​ នា​ឱកាស​ថ្ងៃ​ខួបកំណើត​

តារា​ស្រី​វ័យ​២៥​ឆ្នាំ​កញ្ញា ហង្ស ម៉ា​រី​នី បាន​និយាយ​ទៀត​ថា ជាមួយគ្នា​នឹង​ការរៀបចំ​ញ៉ាំ Pizza ចែក​ទឹក​សុទ្ធ​នេះ​ដែរ​ក៏​មាន ការចែក​សៀវភៅ ប៊ិច ខ្មៅ​ដៃ ជ័រលុប ដល់​ក្មេងៗ​អនាថា​គ្មាន​ឪពុកម្តាយ ព្រមទាំង​ការចែក​នំ​ខេ​ក (Cake) ជូន​លោកតា​ស៊ីក្លូ លោកពូ​ម៉ូតូឌុប មីងៗ​នៅ​ចិញ្ចើមថ្នល់
​នឹង​ការ​រើស​សំរាម​នៅមុខ​វាំង​ការ​ប្រគេន​ទឹក​សុទ្ធ​EVA ជូន​ព្រះសង្ឃ​និង​ចាស់ៗ​និង​បាន​ការចែក​ខោអាវ ជូន​ក្មេងៗ និង ចាស់ៗ​ផង​ដែរ។

ហង្ស ម៉ា​រី​នី រៀបចំ​អាហារ​ និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​ នា​ឱកាស​ថ្ងៃ​ខួបកំណើត​

កញ្ញា ហង្ស ម៉ា​រី​នី បាន​បន្ថែម​ថា ខ្ញុំ​ក៏​សូម​អរគុណ​បងស្រី ហង្ស ម៉ា​រី​ណា សំណព្វចិត្ត​បងៗ​មិត្តភក្តិ ដែល​បាន​Supprize Birthday នាង​ខ្ញុំ​យ៉ាង​សប្បាយរីករាយ​ព្រោះ​នាង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ​ឆ្នាំនេះ​នាង​ខ្ញុំ​មិន​ប្រារព្ធ​ពិធី​ខួបកំណើត​ទេ​ចង់​យក​ពេលវេលា​ថ្ងៃ​ខួប​នេះ​មក​ធ្វើបុណ្យ​ធ្វើ​ទាន​និង ចង់​ចែករំលែក​ការ​ស្រលាញ់​ភាព​កក់ក្តៅ​ជូន​អ្នក​ខ្វះខាត​ជាពិសេស​គឺ​ចង់​ឃើញ​ស្នាមញញឹម​របស់​គាត់​ទាំងអស់​គ្នា ។ អរគុណ​ណាស់​បងប្អូន​ទាំង​អស់គ្នា​មិន​ថា​ នៅក្នុង Facebook ឬ​នៅ​ក្រៅ​ដែល​បាន​គោរព​រាប់អាន​និង​ផ្ដល់​កិត្តិ​យ​សម្រាប់​ខ្ញុំ​។ អរគុណ​សម្រាប់​ការ​ជូន​ពរ​ហើយ​ក៏​សុំទោស​ដែរ​ដែល​ខ្ញុំ​អត់​ទាន់​បាន​ផ្ញើ​សារ​ឆ្លើយតប សង្ឃឹមថា​ បងប្អូន​និង​យោគយល់​អធ្យាស្រ័យ​ដល់​ឲ្យ​ខ្ញុំ​៕