រថយន្ត​ទេសចរណ៍ ​និង​រថយន្ត​មន្ត្រីរាជការ ប៉ះ​គ្នា​ បង្ក​ការ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​

រថយន្ត​ទេសចរណ៍ ​និង​រថយន្ត​មន្ត្រីរាជការ ប៉ះ​គ្នា​ បង្ក​ការ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​

ភ្នំពេញ ​៖ រថយន្ត​ទេសចរណ៍​ដឹក​ភ្ញៀវ​បរទេស​មួយ​គ្រឿង​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ពាក់​ស្លាក​លេខ​មន្ត្រីរាជការ បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ខូចខាត​តិចតួច និង​ធ្វើ​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​។ ប៉ុន្តែ​អ្វីដែល​ជា​ការ​កត់សម្គាល់​នោះ គឺ​ភាគី​ទាំង​២ បាន​ប្រកែក​យក​ត្រូវ​រៀងខ្លួន បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង។

ហេតុការណ៍​នេះ​បាន​កើតមានឡើង​នៅ​ចំណុច​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១២​និង​៣០​នាទី​​រសៀល ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។

មន្ត្រី​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ទួលគោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​រថយន្ត​មន្ត្រីរាជការ​ម៉ាក​Ford ពណ៌​ខ្មៅ ស្លាក​លេខ​រដ្ឋ​61-2-0057 បាន​បើកបរ​ចេញពី​ក្រសួង​ការងារ និង​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ដោយមាន​នគរបាល​ប៉ុស្តិ៍​ប្រចាំ​ការ​ជួយ​សម្រួល​ផង ក្នុង​ខណៈនោះ​ស្រាប់តែ​រថយន្ត​Samsung ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​2T-2894 បើកបរ​ពី​លិចទៅ​កើត​ក្នុង​ផ្លូវ​អាទិភាព​ដែល​ដឹក​ភ្ញៀវ​ពី​ព្រលានយន្តហោះ​ពោធិចិនតុង ​បំណង​យក​ភ្ញៀវ​មកពី​បរទេស​ទៅ​សណ្ឋាគារ ហើយ​ក៏បាន​ប៉ះ​គ្នា​បង្ក​ឲ្យ​រង​ការខូចខាត​រៀងៗ​ខ្លួន​តែម្ដង​។​

ក្រោយ​ការ​ប៉ះគ្នា​ហើយ​នោះ​ ដោយសារតែ​ប្រកែក​យក​ត្រូវ​រៀងខ្លួន​នោះ ​ទើប​បង្ក​ឲ្យ​កក​ស្ទះ​រាប់​ម៉ោង ហើយ​ក្រោយមក​ ទើប​កម្លាំង​នគរបាល​ចរាចរណ៍​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ចុះ​មក​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕