សុខ ពិសី រំភើបចិត្តនឹង មាស សុខ​សោភា

នៅក្នុងពិធីចំរើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះមរមនាថ នរោត្ត សីហមុនី មានតារាចម្រៀងខ្មែរជាច្រើន បានចេញទៅសម្តែងនៅតាមបណ្តាខេត្តនានា សម្រាប់ស្រីស្អាត សុខ ពិសី បានចេញទៅខេត្តព្រះវិហារ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សុខ ពិសី បានជួបគ្នាជាមួយតារាចម្រៀងនៅក្នុផលិតកម្មថោន គឺ មាស សុខសោភា ហើយអ្នកទាំងពីរបានបង្ហាញនូវភាពស្និទ្ធស្នាលនិងគ្នាបំផុត ដែលមិនធ្លាប់មានពីមុនមក ។

សុខ ពិសី រំភើបចិត្តនឹង មាស សុខ​សោភា

បន្ទាប់ពីសម្តែងចប់ សុខ ពិសី បានថតរូបយ៉ាងស្និទ្ធស្នាលជាមួយ មាស សុខសោភា ទុកជាអនុស្សាវរយ៍ សុខ ពិសី ថែមទាំងនិយាយថា « រីករាយដែលបានរួមការងារជាមួយបង » ។ ទាំង សុខ ពិសី និង មាស សុខសោភា បានជជែកគ្នាយ៉ាងសប្បាយរីករាយ ។ តាមរយៈរូបភាពបីសន្លឹកនេះ បង្ហាញឲ្យឃើញថា សុខ ពិសី និង មាស សុខសោភា ពិតជាស្រលាញ់រាប់អានគ្នាខ្លាំងណាស់ទោះបីជាអ្នកទាំងពីរស្ថិតនៅក្នុងផលិតកម្មផ្សេងគ្នាក្តី ។

សុខ ពិសី រំភើបចិត្តនឹង មាស សុខ​សោភា

មានអ្នកគាំទ្រជាច្រើននៅពេលដែលឃើញរូបភាពស្និទ្ធស្នាល រួសរាយរាក់ទាក់របស់អ្នកទាំងពីរ ម្នាក់ៗបានលាន់មាត់សរសើរគ្រប់ៗគ្នា ថែមទាំងបង្ហាញនូវការស្រលាញ់ និង ការគាំទ្រស្មោះអស់ពីចិត្ត ដែលឃើញតារាខ្មែរចេះស្រលាញ់គ្នា ។ សុខ ពិសី កាន់តែស្រស់ស្អាតឡើងៗ ចំណែករឿងការងារវិញ នាងកាន់តែមមាញឹកខ្លាំង ព្រោះមួយរយៈពេលចុងក្រោយនេះ នាងត្រូវចេញសម្តែងនៅតាមបណ្តាខេត្តឆ្ងាយៗជាច្រើន ៕ អាលីណា

សុខ ពិសី រំភើបចិត្តនឹង មាស សុខ​សោភា