មិត្តស្រីថ្មី របស់តួឯកប្រុស ក្នុងរឿងកប៉ាល់ទីតានិច ស្អាត និងសិចស៊ីកប់ហ្មង!

សហរដ្ឋអាមេរិក៖ តារាសម្តែងប្រុស ក្នុងរឿងកប៉ាល់ទីតានិច ដ៏ល្បីល្បាញ ទូទាំងពិភពលោក លោក Leonardo DiCaprio ហាក់បីដូចជា បានណាត់ជួប តារាម៉ូដែលស្រី ដ៏ស្រស់ស្អាត ជាច្រើននាក់ មិនចេះចប់មិនចេះហើយ ទាល់តែសោះ ដោយក្នុងនោះរួមមាន តារាម៉ូដែលស្រីអង់គ្លេស វ័យ៤៥ឆ្នាំ Naomi Campbell តារាម៉ូដែលស្រីប្រេស៊ីល វ័យ៣៥ឆ្នាំ Gisele Bundchen និង តារាម៉ូដែលស្រីអ៊ីស្រាអ៊ែល វ័យ៣០ឆ្នាំ Bar Refaeli ផងដែរ។

ឥឡូវនេះ តារាសម្តែង និងជាផលិតករភាពយន្ត សញ្ជាតិអាមេរិក វ័យ៤១ឆ្នាំ រូបនេះ បានរកឃើញ មិត្តស្រីថ្មីទៀតហើយ គឺតារាម៉ូដែលស្រីប៉ូឡូញ ដ៏ស្រស់ស្អាត និងស៊ិចស៊ី នាង Ela Kawalec។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Leonardo និង Ela ត្រូវបានគេប្រទះឃើញ ណាត់គ្នាដើរលេង កាលពីថ្ងៃព្រហស្បត្តិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ក្នុងទីក្រុង New York បន្ទាប់ពីទៅជប់លៀងជាមួយគ្នា ដល់យប់ជ្រៅ នៅឯភោជនីយដ្ឋាន ឈ្មោះ Bodega Negra និងបានបន្ត ទៅមួយកន្លែងទៀត ឈ្មោះ Marquee ទៀតផង។ ប្រភពដដែលបានឲ្យដឹងទៀតថា គូស្នេហ៍ថ្មីថ្មោងមួយគូនេះ បានទៅរាំ និងកៀកកើយជាមួយគ្នា យ៉ាងស្និទស្នាល និងផ្អែមល្ហែមបំផុត នៅពេលទៅជប់លៀងនោះ។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើមិត្តស្រីថ្មី របស់ម្ចាស់ពានរង្វាន់អូស្កា ឆ្នាំ២០១៦ រូបនេះ ដោយសារតែ រូបសម្រស់ដ៏ស្រស់ស្អាត និងរូបរាងដ៏ស៊ិចស៊ី គួរឲ្យស្រលាញ់របស់នាង។

គួរបញ្ជាក់ផងដែរថា ស្រីស្អាត Ela គឺជាតារាកំពុងតែរះខ្លាំង និងតែងតែ បង្ហោះរូបថត ស្លៀកឈុតក្នុង និងប៊ីគីនី នៅលើគណនីបណ្តាញសង្គម Instagram របស់នាង ទៀតផង៕

តោះ! ទៅមើលរូបថតនាង Ela ទាំងអស់គ្នា៖

ប្រភព ៖
បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត

គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Leonardo DiCaprio តារាសម្តែងជាតួឯកប្រុស ក្នុងខ្សែភាពយន្តហូលីវូដ ដ៏ល្បីល្បាញ TITANIC បានអំពាវនាវទៅដល់ មនុស្សទូទាំងពិភពលោក ឲ្យមកទស្សនាប្រាសាទអង្គរវត្ត ឲ្យបានគ្រប់ៗគ្នា។

នៅពេលដែលពិធីករបានចោទសួរថា៖ "តើទីកន្លែងណាខ្លះ ដែលលោកចង់ទៅសម្រាក និងគេចឆ្ងាយពីហូលីវូដបន្តិច?" លោក Leonardo បានឆ្លើយថា៖ "មានកន្លែងពីរ ដែលដក់ជាប់ក្នុងអារម្មណ៍ខ្ញុំជាងគេ។ ខ្ញុំបានធ្វើដំណើរកម្សាន្ត នៅកន្លែងល្អៗជាច្រើន។ កន្លែងមួយពិសេស ក្នុងចំណោមកន្លែងជាច្រើនទៀតគឺ ព្រៃអាម៉ាហ្សូន ដែលវាហាក់នៅឆ្ងាយ ពីជីវិតមនុស្សបន្តិច តែទីនោះពិតជា ស្រស់ស្អាតខ្លាំងណាស់។ វាបានធ្វើឲ្យខ្ញុំ នឹកឃើញអំពីក្តីសុបិន្ត កាលពីកុមារភាពរបស់ខ្ញុំ។ វាជាកន្លែងធម្មជាតិដ៏ស្អាតស្អំមួយ"។

លោក Leonardo បាននិយាយទៀតថា៖ "កាលពីដំណើរកម្សាន្ត ក្នុងពេលថ្មីៗនេះ មានទីកន្លែងមួយដែលខ្ញុំចង់អំពាវនាវ ដល់អ្នកទាំងអស់គ្នា ឲ្យទៅទស្សនា គឺប្រាសាទអង្គរវត្ត នៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជាគឺជាទីកន្លែងវេទមន្តមួយ ដែលខ្ញុំបានទៅដល់ផ្ទាល់។ ប្រជាជននៅទីនោះ គឺគួរឲ្យស្រឡាញ់ខ្លាំងណាស់ ហើយអ្នកអាចនឹងវង្វេងនៅក្នុងតំបន់ប្រាសាទទាំងនោះទៀតផង។ វាគឺជាទីកន្លែងដ៏ស្រស់ស្អាតបំផុត ដែលខ្ញុំបានឃើញ"។

លោក Leonardo DiCaprio គឺជាតារាសម្តែងអាមេរិក និងជាផលិតករខ្សែភាពយន្ត ដែលមានឈ្មោះពេញ Leonardo Wilhelm DiCaprio កើតថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ ១៩៧៤ ដែលដំបូងឡើយ គាត់បានបង្ហាញខ្លួន ជាតួអង្គក្នុងឈុតពាណិជ្ជកម្មផ្សេងៗ ហើយក្រោយមក លោកបានមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលត្រូវគេស្គាល់សឹង ទូទាំងសាកលលោកបន្ទាប់ពីសម្តែង ជាតួ​ឯកប្រុសឈ្មោះ Jack ក្នុងភាពយន្តហូលីវូដ ដ៏ល្បីល្បាញ TITANIC កាលពីកំឡុងឆ្នាំ ១៩៩៧៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload