ខេត្តកំពត​​ថ្ងៃនេះ ស្វាគមន៍​ទឹក​ភ្លៀងជិត​​​​៣​​​ម៉ោង​

ខេត្តកំពត​ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា គិតចាប់​ពី​ម៉ោង​១២ និង៣០​នាទី​ថ្ងៃ​១៦​​ ឧសភា​ ​នេះ ​​ភ្លៀង​បាន​​ធ្លាក់​មួយ​មេ​​យ៉ាង​​ធំ​ស្រោច​​ស្រព​លើ​ទឹកដី​ខេត្តកំពត ​ដែល​​លាយឡំ​​​ផ្គរ និង​រន្ទះ​ផង​ដែរ ប៉ុន្តែ​មិន​​បណ្តាល​ឱ្យ​​មាន​ខូចខាត​ទ្រព្យសម្បត្តិ ​ឬ​ប៉ះពាល់​ដល់​​​មនុស្យ ​ឬ​សត្វ​នោះទេ ។

​ផ្ទុយ​ទៅ​វិញ ​បានធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ​ដែល​​កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​​​អូស​បន្លាយ​ជា​យូរ​ខែ​មក​​ហើយ​ ខ្វះ​ខាត​​ទឹក​ប្រើប្រាស់​នោះ គឺ​មានការ​ត្រេកអរ​​​ដល់​​បងប្អូន​យ៉ាងខ្លាំង ​ខណៈ​មានទឹក​ដក់​​ជា​បណ្តើរ​ៗ​នៅ​តាម​​ថ្លុក ត្រពាំង និង​អណ្តូង​ជាដើម​ ។

ភ្លៀង​​បាន​ធ្លាក់​រយៈពេល​ជិត​៣​ម៉ោង​​ ទើប​ឈប់​​ទៅ​វិញ​ ។ ប៉ុន្តែ​នៅ​មាន​ផ្គរ​រន្ទះ​ដោយ​កន្លែង ​ចំពោះ​ហេតុ​ការ​នៃ​គ្រោះ​ធម្មជាតិ​​នា​​ថ្ងៃ​​នេះ​ គឺ​​នៅ​តាម​តំបន់​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត ​មិន​ទាន់​មានការ​ផ្តល់​ព័​​ត៌​មាន​ជាក់លាក់​ ពី​គ្រោះថ្នាក់​​នៅ​ពេល​ភ្លៀង​ធ្លាក់​ថ្ងៃនេះ​ឡើយ។​