​ជីរអង្កាម​ត្រូវបាន​គេ​យកទៅ​ផ្សំ​ជាមួយ​ថ្នាំ​ព្យាបាល​ជំងឺមហារីក​

6 Videos


ស្លឹកជីរអង្កាមត្រូវបានគេស្គាល់ថាមានគុណសម្បត្តិជាយូរមកហើយចំពោះសុខភាព ព្រោះវាសម្បូរដោយ សារធាតុប្រឆាំងអុកស៊ីដកម្មខ្ពស់ ដោយឡែកវាក៏ជាជម្រើសមួយក្នុងការយកមកផ្សំជាមួយអាហារផ្សេងៗក្នុងតំបន់អាស៊ីដ៏សម្បូរបែប ។ ក្រៅពីរសជាតិនិងក្លិនដ៏ពិសេសនេះហើយស្លឹកជីរអង្កាមឥឡូវនេះត្រូវបានគេយកមកផ្សំក្នុងថ្នាំព្យាបាលជំងឺមហារីកថែមទៀតផង ។

តាមការសិក្សាថ្មីៗពីអ្នកវិទ្យាសាស្ត្រមួយក្រុមមកពីសាកលវិទ្យាល័យ Central Institute of Medical and Aromatic Plants បានឲ្យដឹងថាស្លឹកជីរអង្កាមមានសារធាតុពិសេសអាចយកមកផ្សំជាមួយថ្នាំព្យាបាលជំងឺមហារីកផ្សេងៗបាន ។

សារធាតុ L-menthol ដែលចម្រាញ់យកមកពីរុក្ខជាតិពូជ Mentha នេះអាចធ្វើការសម្លាប់កោសិកាមហារីកពោះវៀន និង កោសិកាជំងឺមហារីកមួយចំនួន ។ សារធាតុនេះអាចធ្វើការទប់ស្កាត់កោសិកាជំងឺមហារីកមិនឲ្យរីករាលដាល និង ឆ្លងទៅកាន់សរីរាង្គផ្សេងៗក្នុងរាងកាយ ។

បើតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងទៀតថាគេអាចទាញយកសារធាតុ L-Menthol ពីរុក្ខជាតិបានដោយមិនចាំបាច់ចំណាយថវិកាច្រើនហើយវាក៏មិនធ្វើឲ្យប៉ះពាក់រុក្ខជាតិប្រភេទនេះទេ ។

លទ្ធផលនៃការសិក្សានេះបានចុះផ្សាយទស្សនាវដ្តីស្រាវជ្រាវ OMICS: A Journal of Integrative Bilogy ។