រថយន្ត​ធុន​កូរ៉េ ត្រូវ​ភ្លើង​ឆេះ​ពេល​កំពុងធ្វើដំណើរ​

6 Videos


រថយន្តធុនកូរ៉េ ១ គ្រឿង ត្រូវភ្លើងឆាបឆេះ ពេលកំពុងតែដឹកជញ្ជួនបំពង់ទីបជ័រនិងម៉ាស៊ីនបូមទឹកតាមបណ្តោយផ្លូវជាតិ លេខ ៧៦ ឆ្ពោះទៅទីរួមខេត្តមណ្ឌលគិរី ។

ហេតុការណ៍អគ្គីភ័យនេះ បានកើតឡើងកាលពីម៉ោងប្រមាណជា ០៨ និង ០៥ នាទីយប់ ថ្ងៃទី១០ឧសភា ២០១៦ នៅចំនុចគីឡូម៉ែតលេខ ១៦៤ ភូមិសាស្ត្រភូមិអូរណា ឃុំស្រែខ្ទុមស្រុកកែវសីមា ។
ទោះជាយ៉ាងណា សមត្ថកិច្ច បានអះអាងថាតៃកុងម្នាក់ដែលស្ថិតក្នុងហេតុការណ៍នោះ បានលោតចេញពីរថយន្ត មិនបង្កអោយមានគ្រោះថ្នាក់អ្វីនោះទេ ។

រថយន្ត​ធុន​កូរ៉េ ត្រូវ​ភ្លើង​ឆេះ​ពេល​កំពុងធ្វើដំណើរ​

អធិការនគរបាលស្រុកកែវសីមា លោក ស៊ុន ប៊ុនធឿនថ្លែងថា រថយន្តខាងលើត្រូវបានភ្លើងឆេះ ដោយសារតែខ្សែ ភ្លើងដាច់ ហើយប៉ះទង្គិចគ្នា បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង។ លោកថា តៃកុងរថយន្តមា នឈ្មោះប្រាក់ សីហា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ ចំណែករថយន្តរងគ្រោះ ម៉ាក KIAចំណុះ១តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2AE-9460 ។

រថយន្ត​ធុន​កូរ៉េ ត្រូវ​ភ្លើង​ឆេះ​ពេល​កំពុងធ្វើដំណើរ​

ក្នុងគ្រោះអគ្គីភ័យនោះផងដែរ កម្លាំងអធិការដ្ឋាន មិនអាចយករថយន្តពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍បាននោះទេ ដោយសារតែផ្លូវឆ្ងាយ និង ទទូលព័ត៌មានយឺតយ៉ាវ ព្រោះគ្មានសេវាទូរស័ព្ទ ។ ក្នុងនោះផងដែរគេ ក៏នៅមិនទាន់ដឹងអំពីចំនួនម៉ាស៊ីនបូមទឹក បំពង់ទីបជ័រ រួមនិងសម្ភារះផ្សេងទៀត ដែលត្រូវភ្លើងឆេះនោះនៅឡើយ ៕ TV5