បា​ឡែ​ន​27​ក្បាល​មក​ទើរ​នៅ​មាត់សមុទ្រ​ម៉ិចស៊ិក​នៅ​រស់​តែ​3​ក្បាល

ត្រី​បា​ឡែ​ន​២៧​ក្បាល​បាន​មក​ទើរ​នៅ​ឆ្នេរ​ខ្សាច់​មាត់សមុទ្រ​នា​ភាគ​ខាងជើង​ម៉ិចស៊ិក រួច​សល់​៣​ក្បាល​ប៉ុណ្ណោះ ដែល​នៅ​រស់ ។

ភ្នាក់ងារ​ការពារ​បរិស្ថាន​ម៉ិចស៊ិក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ថា យើង​បាន​ខិតខំ​ពុះពារ​រយៈពេល​ដល់​ទៅ​១៥​ម៉ោង​ប៉ុនប៉ង​ជួយ​សង្គ្រោះ​ពួក​វា ។ ត្រី​បា​ឡែ​ន​ទាំងនេះ មក​ទើរ​លើ​ឆ្នេរ​ខ្សាច់​មាត់សមុទ្រ SAN FELIPE ក្រុង ENSENADA រដ្ឋ BASSE-CALIFORNIE ម៉ិចស៊ិក ។ រយៈពេល​ជិត​១៥​ម៉ោង​ពី​រសៀល​ថ្ងៃ​ទី​១៤ ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា បុគ្គលិក​របស់​ភ្នាក់ងារ​ការពារ​បរិស្ថាន ព្រមទាំង​កង​យោធា និង​ពួក​អ្នកនេសាទ​បាន​ប៉ុនប៉ង​នាំ​ត្រី​ទាំងនេះ​ទៅ​កាន់​ទឹក​ជ្រៅ ។ ក៏​ប៉ុន្តែ​ដោយសារ​ទឹកសមុទ្រ​នា​ជ​ខ្លាំង​នា​ពេល​ព្រឹក​ព្រលឹម រួច​បណ្តា​ត្រី​បា​ឡែ​ន​បន្ត​លើកគ្នា​ឆ្ពោះ​មក​មាត់ច្រាំង ត្រី​បា​ឡែ​ន​ធំ​តែ​២​ក្បាល និង​កូន​បា​ឡែ​ន​មួយ​ប៉ុណ្ណោះ អាច​ជួយ​សង្គ្រោះ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ភ្នាក់ងារ​ការពារ​បរិស្ថាន​ម៉ិចស៊ិក​និយាយ​ថា ពួក​ត្រី​បា​ឡែ​ន​ពុំ​ព្រមទៅ​ណា​បោះបង់​ចោល​ពួក​គ្នា​វា​ឡើយ ទោះបី​ដឹង​ថា​ត្រូវ​ងាប់​ក៏​ដោយ ។ អាជ្ញាធរ​បាន​សិក្សា​លើ​ហេតុផល​នៃ​ឧប្បត្តិ​ហេតុនេះ តែ​វាយតម្លៃ​ថា ពពួក​ត្រី​បា​ឡែ​ន​ទាំងនេះ​បាន​វង្វេងផ្លូវ ព្រោះ​ក្នុង​ចំណោម​ពួក​វា​ពុំ​មាន​ត្រី​ណាមួយ​មាន​ស្នាម​របួស ឬ​ស្នាម​ជាប់​សំណាញ់ ឬ​ឧបករណ៍​នេសាទ​ឯទៀត​ៗ ឬ​ក៏​ត្រូ​ងរ​ង​ការ​ប្រើ​ឧបករណ៍​ដែល​នាំ​ឱ្យ​មាន​ព្រឹត្តិការណ៍​បែប​នេះ​ឡើយ ៕