កូឡុំប៊ីចាប់គ្រឿងញៀនទ្រង់ទ្រាយ ធំបំផុតក្នុងប្រវត្តិសាស្ត្រមានរហូតដល់៨តោន

ប៉ូលិសកូឡុំប៊ីបានរកឃើញនិងចាប់បានគ្រឿងញៀនប្រភេទកូកាអីុនរហូតដល់៨តោនមានតម្លៃ២៤០លានដុល្លារអាមេរិកនៅជិតព្រំដែនជាប់ប្រទេសប៉ាណាម៉ា។

ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos បានសសេរនៅក្នុងបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនថា «គ្រឿងញៀនដ៏ធំនោះគឺជាការសំពងយ៉ាងខ្លាំងទៅលើក្រុមជួញដូរគ្រឿងញៀន»។ នៅក្នុងយុទ្ធនាការបោសសម្អាតក្រុមជួញដូរគ្រឿងញៀន ក្រុមជំនាញបានរកឃើញថ្នាំញៀនប្រភេទកូកាអីុនរហូតដល់៨តោនលាក់ទុកនៅក្នុងរូងក្រោមដីស្ថិតនៅក្នុងកសិដ្ឋានដាំដើមចេកមួយនៅក្នុងភូមិTurbo ស្រុកAntioquia ភាគខាងជើងប្រទេសនេះ។ ក្រៅពីនេះប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើផងដែរ។

តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡុំប៊ីលោក Luis Carlos Villegas បញ្ជាក់ថា ថ្នាំញៀនប្រភេទកូកាអីុនដែលបានរកឃើញនោះគឺជារបស់ក្រុមជួញដូរគ្រឿងញៀន Usuga។ កន្លងមកអាមេរិកក៏បានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់រហូតដល់៥លានដុល្លារសម្រាប់បុគ្គលណាដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនមេខ្លោងក្រុមជួញដូរគ្រឿងញៀនខាងលើ។

តាមតួលេខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មានថ្នាំញៀនប្រភេទកូកាអីុនរហូតដល់៤៤២តោនផលិតនៅក្នុងប្រទេសកូឡុំប៊ីជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ២០១៥ ប៉ូលិសកូឡុំប៊ី ចាប់បានថ្នាំញៀនកូកាអីុនរហូតដល់២៥២តោន៕ ម៉ែវ សាធី
កូឡុំប៊ីចាប់គ្រឿងញៀនទ្រង់ទ្រាយ ធំបំផុតក្នុងប្រវត្តិសាស្ត្រមានរហូតដល់៨តោន

កូឡុំប៊ីចាប់គ្រឿងញៀនទ្រង់ទ្រាយ ធំបំផុតក្នុងប្រវត្តិសាស្ត្រមានរហូតដល់៨តោន

 

ប្រភព៖ Nokorwatnews

អ្នកនឹងចូលចិត្ត

  • កូឡុំប៊ីចាប់គ្រឿងញៀនទ្រង់ទ្រាយ ធំបំផុតក្នុងប្រវត្តិសាស្ត្រមានរហូតដល់៨តោន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:កំសាន្ត
Tags: