ស្រា​បៀរ​លី​អូ​ ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​៨​គូ​

ស្រា​បៀរ​លី​អូ​ ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​៨​គូ​



ភ្នំពេញ ​៖ ស្រា​បៀរ​លី​អូ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ដ៏ អស្ចារ្យ​ជូន​ដល់ គូ​ស្វាមី ភរិយា​ថ្មី​ចំនួន​៨​គូ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ថ្មីស្រឡាង​មួយ ​នៅ​លើ​កញ្ចក់ ទូរទស្សន៍ MyTV ដែល​មាន ឈ្មោះថា “LEO Beer Surprise”​។

លោក វូត វីន និង​អ្នកនាង រឿន សូ​យ ដែល​មកពី​ខេត្តកំពង់ធំ បាន​ទទួល​រង្វាន់​ប្រាក់សុទ្ធ​១​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក និង​គូ​ស្វាមីភរិយា៧​​គូ​ទៀត ​បាន​ទទួល​រង្វាន់ ខ្សែ.ក​ពេជ្រ​១​គូ ១​ខ្សែ​។ យោង​ទៅ​តា ម​សម្ដី​របស់ លោក វូត វីន និង​អ្នកនាង រឿន សូ​យ បាន​ឲ្យ​ដឹង​ថា ពួកគេ​ពិតជា​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ពួកគេ​បានឮ​ឈ្មោះ​របស់​ពូក​គេ​ប្រកាស តាម​ការ​ចាប់​ឆ្នោត​លើកដំបូង កា​ល​ពី​ថ្ងៃទី​៨ ខែឧសភា របស់​ស្ថានីយទូរទស្សន៍ MyTV ក្នុង​កម្មវិធី LEO Beer Surprise។​

ស្រា​បៀរ​លី​អូ បាន​និង​កំពុង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​ចាប់អារម្មណ៍​ចំពោះ​អាពាហ៍ពិពាហ៍​រាប់​រយ រាប់ពាន់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ កម្មវិធី​ដែល​ផ្តល់​ជូន​សម្រាប់​ម្ចាស់​មង្គលការ​ទាំងអស់​ជាប្រចាំ​ឆ្នាំ​គឺ​ធ្វើ​ឡើង ​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ អតិថិជន​របស់​ខ្លួន ​ដែល​បាន​ជ្រើសរើស​យក​ស្រា​បៀរ​លី​អូ​សម្រាប់​ថ្ងៃ​មង្គល​របស់​របស់​ពួកគេ ដែល​ញុំាង​ឲ្យ​កម្មវិធី​ទាំងមូល​កាន់តែ​មាន​ភាព​អស្ចារ្យ និង​រីករាយ​។​

​ស្រប​ជាមួយនឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី របស់​ស្រា​បៀរ​លី​អូ ជាមួយ​ពាក្យស្លោក​ថា “​ភាព​អស្ចារ្យ​អា​ច​កើតមានឡើង​គ្រប់ពេល​” ឆ្នាំនេះ​យើង​នឹង​មាន​ការ​ផ្តល់​ជូន​នូវ​រង្វាន់​ធំ ជាច្រើន​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយក៏​ផ្តល់​ជូន​នូវ​ឱកាស​កាន់​តែ​ច្រើន​ចំពោះ​អតិថិជន​ផង​ដែរ​។ “​ពាក្យស្លោក​ភាព​អស្ចារ្យ​អាច​កើតមានឡើង​មាន​ឡើង​គ្រប់ពេល​ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​យុទ្ធនាការ ផ្សព្វផ្សាយ​ថ្មី​នេះ គឺ​ក្នុង​គោលបំណង​ផ្តល់​នូវ​បទពិសោធន៍​នៃ​ការបង្កើត​នូវ​បរិយាកាស​រីករាយ និង​ភ្ញាក់ផ្អើល​។ ស្រា​បៀរ​លី​អូ ជំរុញ​ឲ្យ​ប្រជាជន​ទាំងអស់​រស់នៅ​ប្រកបដោយ​ភាព​រីករាយ មាន​ភាព​សហការ និង​ភាព​ច្នៃប្រឌិ​ត​” នេះ​ជា​ប្រសាសន៍​របស់​ លោក ព្រាប សុវណ្ណ ប្រធាន​ទីផ្សារ ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​នៅ​ស្ថា​នី​យ​ទូរទស្សន៍ MyTV នា​ពេល​កន្លង​ទៅ​នេះ​។​

អតិថិជន​របស់​ស្រា​បៀរ​លី​អូ​ នៅ​តែ​មាន​ឱកាស​ឈ្នះ​រង្វាន់​នៅ​ទូទាំង​ប្រទេស​ ជាមួយ​កម្មវិធី​ផ្តល់​ជូន ពិសេស​សម្រាប់​អាពាហ៍ពិពាហ៍ ដែល​បាន​និង​កំពុង​ដំណើរការ​អស់​រយៈ​ពេល ៦​ខែ​មក​ហើយ​ ហើ​យ​នឹង​បញ្ចប់​នៅ​បំណាច់​ខែកញ្ញា ឆ្នាំ​២០១៦​ខាងមុខនេះ​។ លោកអ្នក​គ្រាន់តែ​ជាវ​ស្រា​បៀរ​លី​អូ សម្រា​ប់​ទទួលភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​លោកអ្នក​ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ប្រាក់សុទ្ធ ១​ម៉ឺន​ដុល្លារ និង​រង្វាន់​ខ្សែ.ក​ពេជ្រ ជាច្រើន​រង្វាន់​៕

ស្រា​បៀរ​លី​អូ​ ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​៨​គូ​