បើក​ឡាន​ទៅ​ជក់​ថ្នាំញៀន​ ពេល​ប៉ូលិស​ចាប់ខ្លួន​ទើប​ដឹង​ថា ​ជា​ឡាន​ដែល​គេ​យក​ទៅ​ជួសជុល

បើក​ឡាន​ទៅ​ជក់​ថ្នាំញៀន​ ពេល​ប៉ូលិស​ចាប់ខ្លួន​ទើប​ដឹង​ថា ​ជា​ឡាន​ដែល​គេ​យក​ទៅ​ជួសជុល



ភ្នំពេញ​ ៖​ បុរស​ចំនួន​៣​នាក់​ បាន​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ឆ្លាម​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-4129​ ​ទៅ​ជក់​ថ្នាំញៀន​នៅ​ចំណុច​សំណង់​មិន​រៀបរយ​មាន​ទីតាំង​ក្នុង​ភូមិ​ដើម​ស្លែង ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ ហើយ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ ចុះទៅ​បង្ក្រាប​ទើប​ដឹងថា​បុរស​ទាំង​៣​នាក់​ជាជាង​ជួសជុល​រថយន្ត​នៅក្នុង​ខណ្ឌ​សែន​សុខ​ បាន​យក​រថយន្ត​ដែល​គេ​យកទៅ​ជួសជុល​បើក​ទៅ​កន្លែង​ជក់​ថ្នាំ។

លោក​អនុសេនីយ៍ឯក ទេព​បូរ៉ា ប្រធាន​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២​បាន​ឲ្យ​ដឹង​ថា ​ករណី​បង្ក្រាប​ទីតាំង​ជក់​ និង​ចែកចាយ​ថ្នាំញៀន​នេះ​ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា​ ឆ្នាំ​២០១៦។

ជន​សង្ស័យ​ទាំង​៣​នាក់​ ដែល​ទៅ​ជក់​ថ្នាំញៀន ​ត្រូវ​ចាប់ខ្លួន​ ​ហើយ​ស្ត្រី​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​ ក៏​ត្រូវ​បាន​ឃាត់​ដែរ។ លោក​មេ​ប៉ុស្តិ៍​បាន​និយាយ​ថា​ ជនសង្ស័យ​ទី​១​.ឈ្មោះ​សែន​ សីហា ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ ​ស្នាក់នៅ​ទីតាំង​ចាប់ខ្លួន ​ជា​អ្នក​ចែកចាយ​ថ្នាំញៀន។ ទី​២. ​ឈ្មោះ​ឌុ​ច សុ​ចន្ទី​ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ។ ទី​៣. ​ឈ្មោះ ហេង កុសល​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ និង​ទី​៣.​ឈ្មោះ​វ៉ាន់ សុ​ផានិត​ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ។ ពួកគេ​ជាជាង​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​មួយ​កន្លែង ​ស្ថិតនៅ​ក្នុង​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ។ ក្នុង​ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់​និង​ឧបករណ៍​ជក់​ជាច្រើន។ អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​គឺ​ជាង​ជួសជុល​រថយន្ត​ថ្លើមធំ​ហ៊ាន​យក​រថយន្ត ​ដែល​គេ​យក​មក​ជួសជុល ​​បើក​យក​ទៅ​​ ​ជក់​ថ្នាំ ​មិន​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​ម្ចាស់​រថយន្ត៕

បើក​ឡាន​ទៅ​ជក់​ថ្នាំញៀន​ ពេល​ប៉ូលិស​ចាប់ខ្លួន​ទើប​ដឹង​ថា ​ជា​ឡាន​ដែល​គេ​យក​ទៅ​ជួសជុល

បើក​ឡាន​ទៅ​ជក់​ថ្នាំញៀន​ ពេល​ប៉ូលិស​ចាប់ខ្លួន​ទើប​ដឹង​ថា ​ជា​ឡាន​ដែល​គេ​យក​ទៅ​ជួសជុល