យក​ខ្សាច់ បន្លំ​ដូរ​យក​មាស ទី​បំផុត​ត្រូវ​ជាប់​ខ្នោះ​

យក​ខ្សាច់ បន្លំ​ដូរ​យក​មាស ទី​បំផុត​ត្រូវ​ជាប់​ខ្នោះ​



ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុងចំណោម បក្ខពួក​២​នាក់​ ចោទ​ពី​បទ ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក ​ប្រើ​ល្បិច​យក​មាស​ក្លែងក្លាយ​ដូរ​យក​មាស​ពិត​(​ទម្លាក់​យោង​) ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ។

ជនជាប់ចោទ​ខាង​លើ​មាន​ឈ្មោះ ឆៃ ផានិត ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទី​​លំនៅ ក្នុង​ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែនជ័យ រាជធានី​ភ្នំពេញ។​

ស្ត្រី​ឈ្មោះ ម៉ៅ សូ​នី អាយុ​២២​ឆ្នាំ​ មុខរបរ​ស៊ីឈ្នួល​បម្រើ​តាម​ផ្ទះ​ គេ​បាន​ប្តឹង​ប៉ូលិស​មូលដ្ឋាន​​ថា នៅមុន​ពេល​កើត​ហេតុ នាង​ចេញទៅ​ផ្សារ​នៅ​ខាងត្បូង​ស្ថានីយ​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់ទៀត ឈ្មោះ ឆេង ស៊ីនួន។

នៅពេល​កំពុង​ដើរ​តាម​ផ្លូវ​ ស្រាប់​តែ​មាន​បុរស​ម្នាក់​ខាង​លើ​(​ឈ្មោះ ​ឆៃ ផានិត) បាន​ជិះ​ម៉ូតូ​មក​សួរ​នាង​ថា មាន​រើស​បាន​កាបូប​លុយ​ខ្ញុំ​១​ទេ​? នាង​ឆ្លើយ​ថា អត់​ដឹង​ទេ ប៉ុន្តែ​មាន​មនុស្ស​ស្រី​ម្នាក់​នៅ​ក្បែរ​នាង​បាន​ខ្សឹប​ប្រាប់​នាង ថា​ជា​អ្នក​រើស​បាន​ ហើយ​បាន​បើក​កា​បូ​ប​នោះ​មើល​ឃើញ​មាន​ខ្សែ.ក មាស​១ខ្សែ ក៏​បាន​បបួល​នាង​(​ជនរងគ្រោះ​)​ដូរ​យក​ក្រវិល​មាស​សុទ្ធ​១​គូ ទម្ងន់​៥​ហ៊ុន​ដែល​នាង​កំពុង​ពាក់ ពេលនោះ​នាង​ក៏​យល់ព្រម ដោយ​នាង​ជនសង្ស័យឲ្យ​មាស​នោះ​ដាក់​ក្នុង​កាបូប ហើយ​ឈ្មោះ ឆៃ ផានិត បាន​ឌុប​នាង​នៅ​ដាក់​នៅ​ស្ពាន​អាកាស​នៅ​ស្តុ​ប​ពេទ្យ​លោក​សង្ឃ ​តែ​ពេល​នាង​កំពុង​ជិះ​ឆែក​មើល​ខ្សែ.ក មាស​នោះ ​មិន​ឃើញ​ បែរជា​ឃើញ​តែ​ដី​ខ្សាច់ នៅ​ក្នុង​ថង់​នោះ​ទៅវិញ ពេលនោះ​ក៏​ឲ្យ​ម៉ូតូឌុប​ដឹក​ទៅ​កន្លែង​ប៉ូលិស​ចរាចរណ៍​យាម​នៅ​គោលដៅ​ក្បែរ​នោះ ទើប​ប៉ូលិស​ដឹង​រឿង ក៏​ឃាត់ទុក​ហើយ​បោះដៃ​ហៅ​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​ឲ្យ​មក​ទទួល​យក​ទៅ​សួរនាំ ​ទើប​ដឹង​រឿង​ ហើ​យ​បាន​ឃាត់ខ្លួន​បុរស​ជាប់​ចោទ​ឈ្មោះ ឆៃ ផានិត នោះ ​ដោយ​ចោទ​ថា ជា​បក្ខពួក​ជនល្មើស​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ដឹក​នាង​រំដោះ​ចេញពី​ទីនោះ ដើម្បី​បង្វែងដាន​កុំឲ្យ​ផ្អើ​ល​គេឯង​៕