ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្នែក​ជលផល​រយៈ​១០​ឆ្នាំ (២០១០-២០១៩)

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្នែក​ជលផល​រយៈ​១០​ឆ្នាំ (២០១០-២០១៩)



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​បូកសរុប​ការងារ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៥-២០១៦ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦-២០១៧​កាលពី​ថ្មីៗ​នេះ​បាន​លើកឡើង​ពី​ក្នុង​ក្រប​ខណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជន​ផល​១០​ឆ្នាំ (២០១០-២០១៩)​បាន​រៀបចំ​ឡើង​ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ស្តីពី​កំណែទម្រង់​ជលផល ហើយ​ត្រូវ​បាន​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ អនុម័ត​យល់​ព្រម​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ឆ្នាំ​២០១១ ដែល​បាន​អនុវត្ត​ជាង​៤​ឆ្នាំ​ហើយ ។ បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ពិនិត្យ​កែសម្រួល​ឯកសារ​នេះ ដើម្បី​ឲ្យ​សមស្រប​និង​អនុវត្តន៍​តាម​សភាព​ការ​ជាក់ស្តែង។

តាម​ស្ថិតិ​ផល​នេសាទ​ទឹកសាប​ឆ្នាំ​២០១៥ អនុវត្តបាន​ចំនួន​៤៨៧.៩០៥​តោន ក្នុងនោះ​មាន​ដូចខាងក្រោម​៖ នេសាទ​ដាយ​ត្រូវរ​ដូ​ប​នេសាទ ២០១៥-២០១៦ អនុវត្តបាន​ចំនួន ១៣.៤២៦​តោន ស្មើនឹង​១១១,៨៨% នៃ​ផែនការ​១២.០០០​តោន ប្រៀបធៀប​រយៈពេល​ដូចគ្នា​កើនឡើង​១.១៤១​តោន នេសាទ​គ្រួសារ​ក្នុង​ដែន​នេសាទ​២០១៥ អនុវត្តបាន​ចំនួន​៣៣៩.២៦៩​តោន ស្មើនឹង​៩៦,៩៣% នៃ​ផែនការ​៣៥០.០០០​តោន ប្រៀបធៀប​រយៈពេល​ដូចគ្នា​ថយចុះ​៣.៣៣១​តោន នេសាទ​គ្រួសារ​ក្នុង​វាលស្រែ ២០១៥ អនុវត្តបាន​ចំនួន ១៣៥.២១០​តោន ស្មើនឹង​៩០,១៤% នៃ​ផែនការ ១៥០.០០០​តោន ប្រៀបធៀប​រយៈពេល​ដូចគ្នា​ថយចុះ​១៤.៩១​តោន ស្ថិតិ​ផល​នេសាទ​សមុទ្រ​ឆ្នាំ​២០១៥ អនុវត្តបាន​ចំនួន​១២០.៥០០​តោន ស្មើនឹង​១០៩,៥៥%​នៃ​ផែនការ ១១០.០០០​តោន ប្រៀបធៀប​រយៈពេល​ដូចគ្នា​កើនឡើង​២៥០​តោន ស្ថិតិ​វា​រី​ប្ប​កម្ម​ឆ្នាំ​២០១៥ អនុវត្តបាន​ចំនួន​១៤៣.១៤១​តោន ស្មើនឹង​៩៩,៤០% នៃ​ផែនការ​១៤៤.០០០​តោន​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កើន ឡើង​២៣.០៨៦​តោន ។

គូសបញ្ជាក់​ថាៈ ការកែទម្រង់​ស៊ីជម្រៅ​វិស័យ​ជលផល​ដំណាក់កាល​ទី​២ របស់​រាជរដ្ឋាភិបាល ដែល​បានសម្រេច​លុប​ឡូ​តិ៍​នេសាទ​ទាំងអស់​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​នេ​សា​ទា​លក្ខណៈ​គ្រួសារ និង​ធ្វើជា​កន្លែង​អភិរក្ស​ជលផល កំពុង​បាន​ផ្តល់​ផល​ជា​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស តាមរយៈ​ការ​នេសាទ​តាម​គ្រួសារ​ដែល​មាន​ប្រជា​នេសាទ​ប្រមាណ​១,៥​លាន​នាក់​កំពុង​ចូលរួម ។ រ​ហុត​មកដល់​ឆ្នាំ​២០១៥​បង្កើត​សហគមន៍​នេសាទ​បាន​ចំនួន​៥១៦ ក្នុងនោះ​សហគមន៍​នេសាទ​ទឹកសាប​ចំនួន​៤៧៧ និង​សហគមន៍​នេសាទ​សមុទ្រ ៣៩ ដែល​មាន​សមាជិក​សរុប​ចំនួន​៣៣២.១៦៨​នាក់ (​ស្ត្រី​ប្រមាណ​៣៥%) ។ ក្រោយ​ការកែទម្រង់​ស៊ីជម្រៅ​ផ្នែក​ជលផល ដោយ​រំសាយ​ឡូ​តិ៍​នេសាទ ទាំងអស់​នៅ​ទូទាំងប្រទេស មាន​កន្លែង​អភិរក្ស​ជលផល​ថ្មី​ចំនួន​៥៨​កន្លែង សរុប​ទូទាំងប្រទេស​មាន​ចំនួន ៥៦១​កន្លែង (​សហគមន៍​៤៦៧​កន្លែង​) ។ ទិសដៅ​បន្ត​ការប្រមូល​ផល​នេសាទ​ទឹកសាប​ទូទាំងប្រទេស នឹងត្រូវ​រក្សា​អោយបាន​យ៉ាងតិច​៤៩៤​ពាន់​តោន នៅ​ឆ្នាំ​២០១៦​ដោយ​ផ្អែកលើ​កំណើន​ប្រមាណ​១,៣%​ធៀប​នឹង​ឆ្នាំមុន ការធ្វើ​ផលិតកម្ម​នេសាទ​សមុទ្រ​ទូទាំងប្រទេស នឹងត្រូវ​រក្សា​អោយ បាន​១១០​ពាន់​តោន នៅ​ឆ្នាំ​២០១៦ ជំរុញ​ការធ្វើ​ផលិតកម្ម​វារីវប្បកម្ម​អោយបាន​១៧២​ពាន់​តោន (​កំណើន​២០%​ធៀប​នឹង​ឆ្នាំមុន​) និង​ផលិត​កូន​ត្រូវ​ពូជ​ឲ្យបាន​១៨០​លាន​កូន៕
ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្នែក​ជលផល​រយៈ​១០​ឆ្នាំ (២០១០-២០១៩)

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្នែក​ជលផល​រយៈ​១០​ឆ្នាំ (២០១០-២០១៩)