លំអង​ឃ្មុំ និង​ទឹកដោះ​ឃ្មុំ​

លំអង​ឃ្មុំ និង​ទឹកដោះ​ឃ្មុំ​

​លំអង​ឃ្មុំ មាន​ផ្ទុក​វីតាមីន សារធាតុ​រ៉ែ កាបូ​អ៊ី​ដ្រាត លីពីត និង​ប្រូតេអ៊ីន​។ លំអង​ឃ្មុំ បានមក​ពី​លំអងផ្កា ដែល​ជាប់​នៅ​តាម​ខ្លួន​សត្វ​ឃ្មុំ​។ លំអង​ឃ្មុំ អាច​មាន​ជាប់​ទឹកមាត់​ឃ្មុំ​ផងដែរ​។​

តើ​គេ​ប្រើ​លំអង​ឃ្មុំ ដើម្បី​អ្វី​?
​លំអង​ឃ្មុំ មាន​សារៈសំខាន់​ជាច្រើន សម្រាប់​សុខភាព​ទូទៅ ដូច​ទឹកឃ្មុំ​ដែរ​។ អ្នក​អាច​រកឃើញ​វា នៅ​ក្នុង​ប្រភេទ​អាហារ​បំប៉ន ផលិតផល​ថែរក្សា​ស្បែក និង​កម្ចាត់​ការ​កន្ទួល​រមាស់​ជាដើម​។​

​លំអង​ឃ្មុំ អាច​ជួយ​សម្រក​ទម្ងន់​បាន​។​

​អ្នក​អាច​លឺ​គេ​និយាយ​អំពី​សារៈប្រយោជន៍​វា ចំពោះ​អ្នក​ជំងឺហឺត អា​លែ​ក​ស៊ី ក្រពះ ឬ​ដើម្បី​ថែរក្សា​សុខភាព​។ យ៉ាងណាមិញ គ្មាន​ភស្តុតាង​ច្បាស់ ១០០ ភាគរយ ដើម្បី​បញ្ចាក់​រឿងនេះ​ទេ ដូច្នេះ ចូរ​ប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​របស់​អ្នក មុន​នឹង​ញ៉ាំ​លំអង​ឃ្មុំ​។​
​។​

​លំអង​ឃ្មុំ មាន​សុវត្ថិភាព​ទេ​?
​វា​មិន​អី​ទេ បើ​អ្នក​ញ៉ាំ​វា ក្នុង​រយៈពេល​មួយ​សមរម្យ ប៉ុន្តែ បើ​អ្នក​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី អ្នក​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​វា​។​
​យ៉ាងណាមិញ ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន មិនគួរ​ញ៉ាំ​លំអង​ឃ្មុំ​ឡើយ​។​

​ទឹកដោះ​ឃ្មុំ​
​ទឹកដោះ​ឃ្មុំ បានមក​ពី​បញ្ចេញ​ទឹក​ដោះ ដោយសារ​មេឃុំ​ដែល​ធ្វើការ​។ វា​មាន​ជាតិ​ទឹក ៦០ ទៅ ៧០ ភាគរយ​, ១២ ទៅ ១៥ ភាគរយ ជា​ប្រូតេអ៊ីន​, ១០ ទៅ ១៦ ភាគរយ ជា​ជាតិ​ស្ករ​, ៣ ទៅ ៦ ភាគរយ ជា​ខ្លាញ់ និង ២ ទៅ ៣ ភាគរយ ជា​វីតាមីន អំបិល និង​អាស៊ី​អា​មី​ណូ​។​
​មនុស្ស​មួយចំនួន​ប្រើប្រាស់​ទឹកដោះ​ឃ្មុំ ជា​ថ្នាំ​ព្យាបាល​ជំងឺ​។

​ទឹកដោះ​ឃ្មុំ អាច​ជួយ​ព្យាបាល ៖
-​    ​ជំងឺ​ហឺត​
-​    ​គ្រុ​នក្តៅ ឬ​គ្រុន​លឿង​
-​    ​ជំងឺ​ថ្លើម​
-​    ​រលាក​លំពែង​
-​    ​គេង​មិន​លក់​
-​    ​អស់កម្លាំង (​សម្រាប់​អ្នក​ចង់​ឡើង​គីឡូ​)
-​    ​កាត់បន្ថយ​ជំងឺ​តម្រង​នោម និង​ផ្លូវ​ទឹកនោម​
-​    ​ជួយ​ដោះស្រាយ​បញ្ហា​ស្ត្រី ក្រោយ​ពេល​អស់​រដូវ​
-​    ​ពង្រឹង​សុខភាព និង​ប្រព័ន្ធ​ការពារ​រាងកាយ​។​

​មនុស្ស​មួយចំនួន យក​ទឹកដោះ​ឃ្មុំ​លាប​លើ​ស្បែកក្បាល ដើម្បី​បណ្តុះ​សក់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។