សុវត្ថិភាព ក្នុង​ការប្រើប្រាស់​ទឹកឃ្មុំ​

សុវត្ថិភាព ក្នុង​ការប្រើប្រាស់​ទឹកឃ្មុំ​

​រដ្ឋបាល​ចំណីអាហារ និង​ឱសថ មិនបាន​កំណត់​តឹងរឹង ទៅ​លើ​ការប្រើប្រាស់ ឱសថ​ធម្មជាតិ ឬ​អាហារ​បំប៉ន​ឡើយ ប៉ុន្តែ អ្នក​គួរតែ​អាន​ការណែនាំ ដែល​មាន​នៅ​លើ​សំបក​ដប និង​ជ្រើសរើស​ផលិតផល ដែល​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​។ ប្រសិនបើ​អ្នក​មាន​ជំងឺ​ប្រចាំកាយ អ្នក​គួរតែ​ប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​របស់​អ្នក មុន​នឹង​ទទួល​ទាន​វា​។​

​អា​លែ​ក​ស៊ី​
​មនុស្ស​មួយចំនួន អាច​ប្រតិកម្ម​អា​លែ​ក​ស៊ី ទៅ​នឹង​សារធាតុ​មួយចំនួន​ដូចជា ធូលី​ដី លំអង​ផ្កា ក្លិន​ក្រអូប ហើយ​មនុស្ស​ប្រភេទ​នេះ មិនគួរ​ញ៉ាំ​ទឹកឃ្មុំ​ឡើយ​។​

​ប្រតិកម្ម​អា​លែ​ក​ស៊ី បន្ទាប់​ពី​ការ​ញ៉ាំ​ទឹកឃ្មុំ មានដូចជា កើត​ហឺត ក្អក ពិបាក​ដកដង្ហើម ពិបាក​លេប​អាហារ រលាក​ច្រមុះ​បំពង់ក ផ្លាស់ប្តូរ​សំឡេង និង​ឡើង​កន្ទួល​ស្បែក​ជា​ដើម ហើយ​ករណី​ខ្លះ អាច​គម្រាមកំហែង ដល់​អាយុជីវិត​ទៀតផង​។​

​ផលប៉ះពាល់ និង​ការព្រមាន នៃ​ការ​ទទួលទាន​ទឹកឃ្មុំ​
​ទឹកឃ្មុំ នឹង​មាន​សុវត្ថិភាព ពេល​អ្នក​ទទួល​ទាន ទៅតាម​ពេលវេលា និង​កម្រិត​នៃ​ការណែនាំ​។ អ្នក​ក៏​អាច​ប្រើ​ទឹកឃ្មុំ ដើម្បី​លាប​លើ​ស្បែក​ផងដែរ​។​
​ចំពោះ​មនុស្ស​មួយចំនួន ទឹកឃ្មុំ អាច​បង្ក​ជា​ផលវិបាក​មួយចំនួន ដូចជា ៖
-​    ​បេះដូង​លោត​ញាប់​
-​    ​ស្រវាំងភ្នែក​
-​    ​មាត់​លែង​ដឹង​រសជាតិ​
-​    ​គ្រាប់​ឈាមស​កើនឡើង​
-​    ​ឈឺ​ក្នុង​ទ្រូង​
-​    ​រា​ក​
-​    ​វិលមុខ​
-​    ​អស់កម្លាំង​
-​    ​រមាស់​ស្បែក​
-​    ​ពុល​ទឹកឃ្មុំ​
-​    ​ទឹកមាត់​ចេញ​ច្រើន​
-​    ​ចង្អោ​រ ឬ​ក្អួត​
-​    ​គេង​មិន​លក់​
-​    ​បែកញើស​ស្អិត​
-​    ​ខូច​ធ្មេញ​
-​    ​ឈឺ​ក្រពះ​
-​    ​រលាក​ផ្លូវ​ទឹកនោម ស្រក​ទម្ងន់​។​

​ទឹកឃ្មុំ អាច​ប៉ះពាល់ ដល់​កម្រិត​ជាតិ​ស្ករ ដូច្នេះ អ្នកជំងឺ​ទឹកនោមផ្អែម គួរ​មាន​ការប្រុងប្រយ័ត្ន មុន​នឹង​ទទួល​ទាន​ទឹកឃ្មុំ​។ អ្នក​គួរ​តាមដាន​កម្រិត​ជាតិ​ស្ករ ក្រោយពេល​ទទួល​ទាន​ទឹកឃ្មុំ​។​

​ទឹកឃ្មុំ អាច​បង្កើន​ការ​ប្រឈម នឹង​ការ​ហូរឈាម និង​ការធ្លាក់ចុះ​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ​។​

​សូម​ប្រុងប្រយ័ត្ន ពេល​អ្នក​ទទួល​ទាន​ទឹកឃ្មុំ​ឆៅ ឬ​គ្មាន​ប្រភព​ច្បាស់​លាស់ ពីព្រោះ វា​អាច​ធ្វើឲ្យ​អ្នក​ពុលបាន​។​

​ទឹកឃ្មុំ អាច​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​អង់​ទី​ប្យូ​ទិក (​សម្លាប់​បាក់តេរី​) ថ្នាំ​ព្យាបាល​ជំងឺ​បេះដូង ថ្នាំ​ជំងឺសរសៃប្រសាទ ថ្នាំ​ក្រពះ និង​ថ្នាំ​បញ្ចុះ​គីឡូ​។​

​កូនក្មេង អាយុ​ក្រោម ១២ ខែ មិន​ត្រូវ​ញ៉ាំ​ទឹកឃ្មុំ​ឡើយ​។​

​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​

​មាន​ភស្តុតាង​តិចតួច​ណាស់ ដែល​និយាយ​អំពី ការ​ទទួលទាន​ទឹកឃ្មុំ អំឡុង​ពេល​មាន​ផ្ទៃពោះ​។ យ៉ាងណាមិញ ទឹកឃ្មុំ អាច​មាន​ផ្ទុក​មេរោគ ដែល​គម្រាមកំហែង ដល់​សុខភាព​ម្តាយ និង​ទារក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។