នៅ​​​ថ្ងៃ​​​ច័ន្ទ​​​​​​ពណ៌​​​ខ្មៅលើក​​​ទីពីរ អ្នក​​​តវ៉ា​​​ប្រាំ​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​

អ្នក​​​តវ៉ា​​​​​​​​​ដោយ​​​សន្តិវិធី​​​ប្រាំ​​​នាក់​​​​​​ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ក្នុង​​​ពេល​​​ដែល​​​​​​ពួកគេ​​​រង់​​​ចាំ​​​ចូល​​​រួម​​​​​​ជា​​​មួយ​​​សកម្ម​​​ជន​​​ផ្សេង​​​ទៀត​​​​​​ក្នុង​​​​​​ជុំ​​​ទី​​​ពីរ​​​​​​នៃ​​​យុទ្ធនាការ​​​​​​ថ្ងៃ​​​ច័ន្ទ​​​ពណ៌ខ្មៅ​​​​​​ដែល​​​អំពាវ​​​នាវ​​​ឲ្យ​​​​​​ដោះ​​​លែង​​​​​​បុគ្គលិក​​​សិទ្ធ​​​ិ​​​មនុស្ស​​​បួន​​​រូប​​​​​​និង​​​មន្ត្រី​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​មួយ​​​រូប​​​​​​ដែ​​​លបាន​​​ជាប់​​​ពន្ធនាគារ​​​នៅ​​​ដើម​​​ខែ​​​នេះ។​​​​​​​​​

មាន​​​ស្ត្រី​​​៥​​​នាក់​​​ សុទ្ធ​​​តែ​​​ជា​​​សកម្ម​​​ជន​​​ដី​​​ធ្លី​​​មក​​​ពី​​​​​​សហគមន៍​​​ដែល​​​រង​​​ការ​​​​​​បណ្តេញ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ក្នុង​​​ទី​​​ក្រុង គឺ​​​បាន​​​ប៉ុនប៉ង​​​​​​ប្រ​​​មូល​​​ផ្តុំ​​​​​​​​​​​​គ្នា​​​នៅ​​​ក្បែរ​​​​​​រោង​​​​​​មហោស្រព​​​ចេនឡា​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក ប៉ុន្តែ​​​​​​បាន​​​​​​​​​ជួប​​​នឹង​​​នគរបាល​​​ដែល​​​មាន​​​ឧបករណ៍​​​​​​​​​​​​​​​ប្រឆាំង​​​កុបកម្ម​​​ដែល​​​បាន​​​ប្រាប់​​​ពួក​​​គេ​​​ថា ករតវ៉ា​​​របស់​​​គេ ​​​​​​គឺ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ទេ។​​​​​​​​​

ក្រោយពី​​​​​​ប្រកែក​​​គ្នា​​​មួយ​​​សន្ទុះ​​​​​នឹង​​​នគរ​​​បាល ស្រាប់​​​តែ​​​ស្ត្រី​​​ទាំង​​​នោះ​​​​​​ចាប់​​​ផ្តើម​​​ដើរ​​​​​​តាម​​​វិថី​​​មុនី​​​រ៉េត​​​។ ប៉ុន្មាន​​​នាទី​​​ក្រោយ​​​មក សន្តិសុខ​​​ខណ្ឌ​​​ទួល​​​គោក​​​បាន​​​មក​​​ដល់​​​​​​ដោយ​​​ជិះ​​​រថយន្ត​​​ពីរ​​​គ្រឿង ហើយ​​​ស្ត្រី​​​ទាំង​​​នោះ​​​ត្រូវ​​​​​​​​​បាន​​​ចាប់​​​​​​​​​រុញ​​​​​​ហើយស្រែក​​​ឲ្យ​​​ឡើង​​​​​​រថយន្ត​​​មួយ មុន​​​នឹង​​​​​​ដឹក​​​​​​ទៅ​​​អធិការ​​​ដ្ឋាន​​​ខណ្ឌ​​​។

អ្នកស្រី ច្រាយ នឹម ស្រ្តី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​នោះ​​​បាន​​​ស្រែក ​​​ក្នុង​​​ខណៈ​​​ដែល​​​​​​គេ​​​រុញ​​​គាត់​​​ឲ្យ​​​ឡើង​​​ឡាន​​​ថា “អយុត្តិធម៌​​​ណាស់”។​​​​​​

ទោះ​​​ជា​​​យ៉ាង​​​​​​ណា​​​ក៏​​​ដោយ លោក ឃួង ស្រេង អភិបាល​​​រង​​​ក្រុងភ្នំពេញ​​​បាន​​​​​​និយាយ​​​ថា ស្ត្រី​​​ទាំង​​​នោះ​​​គ្រាន់​​​តែ”អញ្ជើញ”​​​ ដើម្បី​​​សាក​​​សួរ​​​ដោយ​​​នគរបាល​​​ប៉ុណ្ណោះ។​​​

លោក ស្រេង បាន​​​និយាយ​​​ថា “​​​យើង​​​មិន​​​បាន​​​ឃុំខ្លួន​​​គាត់​​​ទេ។ យើង​​​គ្រាន់​​​តែ​​​​​​អញ្ជើញ​​​ពួកគាត់​​​​​​​​​ ដើម្បី​​​សាកសួរ​​​នៅ​​​ឯ​​​អធិការ​​​ដ្ឋាន​​​ខណ្ឌ​​​ទួល​​​គោក​​​ប៉ុណ្ណោះ។​​​មាន​​​​​​បី​​​បួន​​​​​​ទៅ​​​ប្រាំ​​​នាក់​​​​​​​​​ពាក់​​​​​​អាវ​​​ខ្មៅ ហើយ​​​កាន់​​​បដា​​​”។ ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​អត្ថាធិប្បាយ​​​ទៀត​​​ទេ។​​​

អ្នក​​​តវ៉ា​​​​​​ជាង​​​២០​​​នាក់​​​​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ពី​​​មុខ​​​​​​​​​ស្ថានីយ៍​​​ប៉ូលិស​​​នៅ​​​ម៉ោង​​​១០​​​ព្រឹក​​​ ដោយ​​​អំពាវ​​​​​​នាវ​​​ឲ្យ​​​​​​ដោះ​​​លែង​​​ស្ត្រី​​​ទាំង​​​នោះ គឺ​​​អ្នកស្រី នឹម អ្នកស្រី យិន ស្រិន អ្នកស្រី ង៉ូវ ណារី អ្នកស្រី អឹម ស្រីទូច និង​​​ភោគ សុភិន។​​​

ការ​​​ចាប់​​​ខ្លួន​​​ចុង​​​ក្រោយ​​​នេះ​​​កើត​​​ឡើង​​​​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​​​​បុគ្គលិក​​​សិទ្ធិ​​​មនុស្ស​​​និង​​​សកម្ម​​​ជន​​​ប្រាំ​​​បី​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​សប្តាហ៍​​​មុន​​​​​​ចំពោះ​​​បទ​​​ល្មើស​​​ដូច​​​គ្នា​​​នេះ​​​ គឺ​​​​​​​​​ពាក់​​​អាវ​​​ខ្មៅ​​​ហើយ​​​ប៉ុន​​​ប៉ង​​​​​​​​​តវ៉ា ដើម្បី​​​​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​​​​មន្ត្រី​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បួន​​​រូប​​​ និង​​​​​​អតីត​​​មន្ត្រី​​​អាដហុក​​​មួយ​​​រូប​​​ដែល​​​បច្ចុប្បន្ន​​​នេះ​​​ជា​​​មន្ត្រី​​​​​​ជាន់​​​ខ្ពស់​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត។​​​

អ្នក​​​តវ៉ា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ជា​​​ក្រុម​​​ដែល​​​​​​រួម​​​​​មាន​​​បុគ្គលិក​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ជាន់​​​ខ្ពស់​​​ពីរ​​​រូប​​​ និង​​​បុគ្គលិក​​​សិទ្ធិ​​​មនុស្ស​​​បរទេស​​​ពីរ​​​រូប ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​នៅ​​​ថ្ងៃ​​​ដដែល​​​នោះ។​​​

មន្ត្រី​​​អាដហុក​​​បួន​​​រូប​​​និង​​​មន្ត្រី​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​មួយ​​​រូប​​​​​​ជាមួយ​​​នឹង​​​​​​មន្ត្រី​​​​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​មួយ​​​រូប​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​សូក​​​ប៉ាន់​​​​​​ ដោយសារ​​​តែ​​​​​​​​​តាម​​​ការ​​​ចោទ​​​​​​ថា​​​មាន​​​តួនាទី​​​ក្នុង​​​រឿង​​​អាស្រូវ​​​ផ្លូវ​​​ភេទ​​​ដែល​​​ជាប់​​​ទាក់​​​ទង​​​នឹង​​​​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង។ ក្រុម​​​សិទ្ធិ​​​មនុស្ស​​​​​​បាន​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​លើ​​​​​​ករណី​​​នេះ​​​ថា​​​ជា​​​ការប៉ុនប៉ង​​​ច្បាស់​​​ក្រឡែត​​​​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កាន់​​​អំណាច ដើម្បី​​​បំបិទ​​​មាត់​​​​​​អ្នក​​​រិះ​​​គន់​​​របស់​​​ខ្លួន​​​។​​​

អ្នកនាំពាក្យ​​​គណបក្ស​​​កាន់​​​អំណាច​​​​​​បាន​​​ប្តឹង​​​អ្នក​​​វិភាគ​​​នយោបាយ​​​មួយ​​​រូប​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​អះអាង​​​ស្រដៀ​​​គ្នា​​​នេះ ហើយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​​​​ដទៃ​​​ទៀត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​លោក​​​​​​នឹង​​​មិន​​​​​​លើក​​​លែង​​​​​​ការ​​​តវ៉ា​​​ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ​​​​​​បាន​​​ទេ ពី​​​ព្រោះ​​​គេ​​​គំរាម​​​​​​ដល់​​​ស្ថិរភាព​​​សង្គម៕​​​

 

The post នៅ​​​ថ្ងៃ​​​ច័ន្ទ​​​​​​ពណ៌​​​ខ្មៅលើក​​​ទីពីរ អ្នក​​​តវ៉ា​​​ប្រាំ​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ appeared first on ខេមបូឌា ដេលី.