ចំណុច​ដែល​ធ្វើ​ឱ្យ​ប្រុស​ៗ​លង់​ស្នេហ៍​ជាមួយ​មនុស្ស​ស្រី​

នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ប្រុស​ៗ​នៅ​ប្រទេស​កូរ៉េ​រមេង​​តែ​​ង​តែ​ជួ​ប​សំណេះ​សំណាល​គ្នា​តាមរយៈ​​គេ​ហ​ទំព័រ​ដ៏​ល្បី​ល្បាញ​មួយ​របស់​កូ​រ៉េ​ដែល​មាន​ឈ្មោះ​ថា “ផែន​ Pann” និង​ចែក​រំលែក​នូវ​គំនិត​យោបល់​រៀង​ៗ​ខ្លួន​របស់​ពួក​គេ​ស្តី​អំពី​ចំណុច​ដែល​មនុស្ស​ប្រុស​ៗ​លង់​ស្នេហ៍​ជា​មួយ​នឹង​មនុស្ស​ស្រី​។ ការ​បង្ហោះ​ប្រធាន​បទ​មួយលើក​ដំបូង​​មាន​ចំណង​ជើង​ថា​ “ចំណុច​សំខាន់​ដែល​ធ្វើ​ឱ្យ​​​ប្រុសៗ​លង់​ស្នេហ៍​ជាមួយ​នឹង​មនុស្ស​ស្រី​” នៅ​លើ​គេហ​ទំព័រ​ខាង​លើ​នេះ​ដែល​មាន​ការ​លើក​ឡើង​ ៧​ចំណុច​ដែល​គេ​ជឿ​ជាក់​ថា ធ្វើ​ឱ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍​ជា​មួយ​នឹង​មនុស្ស​ស្រី​។

ចំណុច​ដែល​ធ្វើ​ឱ្យ​ប្រុស​ៗ​លង់​ស្នេហ៍​ជាមួយ​មនុស្ស​ស្រី​

១. ​នាង​មាន​ក្លិន​​ក្រអូប​

មនុស្ស​ប្រុស​មាន​ការ​យល់​ឃើញ​ប្រាកដ​ប្រជា​មួយ​ចំពោះ​មនុស្ស​​ស្រី​ ហើយ​ពួក​គេ​ហាក់​ដូច​​ជា​មាន​​ញាណ​មួយ​ដែល​មាន​ប្រតិ​កម្ម​លឿន​ទៅ​នឹង​​ក្លិន​។ ទោះ​បី​ជា​​​អ្នក​មិន​ចាប់​អារម្មណ៍​ចំពោះ​នារី​ម្នាក់​នោះ​ក៏​ដោយ​​ តែ​បើ​នាង​មាន​ក្លិន​ក្រអូប​វិញ​ អ្នកចាប់​អារម្មណ៍​លើ​នាង​ភ្លាម​។ ​មធ្យោ​បាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​នោះ​គឺ​ក្លិន​នៅ​លើ​ដង​ខ្លួន​របស់​នាង​ត្រូវ​តែ​ដូច​ជា​ក្លិន​ពី​ធម្ម​ជាតិ​ មិន​មែន​ក្លិន​ខ្លាំង​ពេក​ទេ​។ (ឧ​ទាហរណ៍៖ ក្លិន​របស់​សាប៊ូ​កក់​សក់​ និង​ក្លិន​របស់​សាប៊ូ​បោក​ខោ​អាវ​)

២. ភ្នែក​របស់​នាង​មាន​លក្ខណៈ​ពិសេស​

ភ្នែក​សំខាន់​ជា​ង​ពាក្យ​សម្តី​​ ហើយ​មនុស្ស​រមែង​តែ​ង​តែ​សម្លឹង​មើល​ទៅ​ភ្នែក​គូ​ភាគី​ដទៃ​ទៀត​អំឡុង​ពេល​នៃ​ការ​សន្ទនាជាមួយ​​គ្នា។ បើ​មនុស្ស​ស្រី​មាន​ភ្នែកគួរ​ឱ្យ​​ទាក់​ទាញខុស​ប្លែក​ពី​គេ​នោះ​ប្រុស​ៗ​នឹង​សម្លឹង​មើល​នាង​មិន​ចង់​ដាក់​ភ្នែក​។

៣. សម្លេង​របស់​នាង​ស្រទន់​ និង​នឹង​ធឹង​

នេះ​ប្រហែល​ជា​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ឮ​សម្លេង​ដែល​ស្រទន់​ និង​នឹង​ធឺន​ដូ​ច​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ចង់​​ឱប​នាង​លុះ​ក្ស័យ​អញ្ចឹង​។ សម្លេង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បំផុស​​នូវ​ការ​យល់​ឃើញ​លើក​ដំបូង​របស់​អ្នក​។

៤.​ នៅ​ពេល​ដែល​នាង​ប្រតិ​កម្ម​យ៉ាង​រំភើប​ទៅ​នឹង​ពាក្យ​សម្តី​របស់​ខ្ញុំ​

មនុស្ស​ប្រុស​គ្រប់​រូប​ចូល​ចិត្ត​បំផុត​នៅ​ពេល​ដែល​មនុស្ស​ស្រី​ម្នាក់​សើច​ច្រើន​ចំពោះ​ការ​និយាយ​កំប្លែង​របស់​ពួក​គេ​ និង​មាន​ប្រតិ​កម្ម​ចំពោះ​រឿង​បន្តិច​បន្តួច​ដែល​ពួក​គេ​និយាយ​។ រឿង​គួរ​ឱ្យ​ក្រៀម​ក្រំ​នោះ​​គឺ​មនុស្ស​ស្រីខ្លះ​​ធ្វើ​ពុត​ជា​ចាប់​អារម្មណ៍​នឹង​មនុស្ស​ប្រុស​ដើម្បី​កេង​ចំណេញ​លើ​ពួក​គេ​។

៥. មនុស្ស​ស្រី​ដែល​ខិត​ខំ​ធ្វើ​ការ​ និង​មាន​គំនិត​សុ​ទិ​ដ្ឋិ​និយម​

មនុស្ស​ប្រុស​លង់​​ស្នេហ៍​ខ្លាំង​ជា​មួយនឹង​មនុស្ស​ស្រី​បែប​នេះ​។ ពេល​ដែល​មនុស្ស​ស្រី​ខិត​ខំ​ធ្វើ​ការ​ងារ​ និង​មាន​គំនិត​សុទិ​ដ្ឋិ​និយម​ក្នុង​គ្រប់​កិច្ច​ការ​ទាំង​អស់​ដែល​នាង​ធ្វើ​​ មនុស្ស​ប្រុស​​ចាប់​ផ្តើម​គិត និង​ស្រមើ​ស្រមៃ​​ថា បើ​បាន​រៀប​ការ​ជាមួយ​នាង​គឺ​ហាក់​បី​ដូច​ជា​បាន​ប្រពន្ធ​ជា​ទេពអប្ស​រ​ម្នាក់​អញ្ចឹង​។

៦.​ មនុស្ស​ស្រី​ដែល​និយាយ​ពាក្យ​សម្តី​សមរម្យ​

មនុស្ស​ស្រី​មួយ​ចំនួន​តែង​តែ​ពោល​នូវ​ពាក្យ​សម្តី​ប្រកប​ដោយ​​ក្រម​សីលធម៌ ហើយ​ចំពោះ​មនុស្ស​ប្រុស​វិញ​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ណា​ដែល​និយាយ​ពាក្យ​គំរោះ​គំរើយ​នោះ​ទេ៕​

ប្រភព៖ mohameas

អ្នកនឹងចូលចិត្ត

  • ចំណុច​ដែល​ធ្វើ​ឱ្យ​ប្រុស​ៗ​លង់​ស្នេហ៍​ជាមួយ​មនុស្ស​ស្រី​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:ចំនេះដឹង
Tags: