ស្ត្រី​ម្នាក់​លិច​នោម​ខ្លាំងពេក អង្គុយ​នោម​ក្នុង​ជណ្តើរយន្ត ដោយ​ពឹង​បុរស​ម្នាក់​ជួយ​កាន់​ថង់​អីវ៉ាន់ និង​បិទទ្វា​យាមផ្លូវ​ឲ្យ​នាង​

ស្ត្រីម្នាក់ត្រូវបានកាមេរ៉ាឃ្លាំមើលចាប់បានពីសកម្មភាពស្មោគគ្រោគរបស់នាង ដែលស្រាតខោអង្គុយនោមនៅក្នុងជណ្តើរយន្ត ខណៈបុរសម្នាក់ដែលសន្មត់ថាជា…ប្តីរបស់នាង ជាអ្នកឈរ “យាម” ផ្លូវ ។

វីដេអូឃ្លីបដែលបង្ហោះចូលអ៊ីនធើរណេត បានបង្ហាញឲ្យឃើញស្ត្រីរូបនោះ ស្នើសុំបុរសម្នាក់ដែលនៅក្នុងជណ្តើរយន្តជាមួយនាងជួយកាន់ថង់អីវ៉ាន់ និងទាញទ្វាបិទ ដើម្បីនាងអាចជុះនោមដោយគ្មានការរំខាន ។

យ៉ាងណាមិញ ហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានគេដឹងថា បានកើតឡើងនៅក្នុងទំនើបមួយកន្លែង ក្នុងតំបន់ Mongkok ទីក្រុងហុងកុង ។ ហើយវីដេអូឃ្លីបក៏បានរីករាលយ៉ាងលឿននៅលើអ៊ីនធើរណេត ខណៈដែលមនុស្សម្នាកំពុងព្យាយាមកំណត់អត្តសញ្ញាណស្ត្រីរូបនោះ និងដៃគូរបស់នាង ៕

ស្ត្រី​ម្នាក់​លិច​នោម​ខ្លាំងពេក អង្គុយ​នោម​ក្នុង​ជណ្តើរយន្ត ដោយ​ពឹង​បុរស​ម្នាក់​ជួយ​កាន់​ថង់​អីវ៉ាន់ និង​បិទទ្វា​យាមផ្លូវ​ឲ្យ​នាង​