គុណប្រយោជន៍​ពី​ផ្លែ​ទំពាំងបាយជូរ​ចំពោះ​សុខភាព

សារធាតុ​វីតាមីន​និង​អាហារូបត្ថម្ភ​មាន​ច្រើន​នៅ​ក្នុង​ផ្លែ​ទំពាំងបាយជូរ​ទាំង​ពណ៌​ក្រហម ពណ៌​បៃតង (ពណ៌​ស) ពណ៌​ខ្មៅ​និង ពណ៌​ស្វាយ​មាន​ផ្ទុក​នូវ​សារធាតុ​ថែរក្សា​សុខភាព​និង​សម្រស់​ជាច្រើន។ ខាង​ក្រោម​នេះ​គឺ​ជា​គុណប្រយោជន៍​ពី​ផ្លែ​ទំពាំងបាយជូរ​ដែល​អ្នក​គួរ​ដឹង៖
១. ប្រឆាំង​ជំងឺ​ទឹកនោម​ផ្អែម
សារធាតុ​ក្នុង​ផ្លែ​ទំពាំងបាយជូរ​អាច​ជួយ​ប្រឆាំង​បញ្ហា​រលាក​ក្រលៀន​និង​ជួយ​ការ​ពារ​ការ​ឈាន​ទៅ​កើត​ជំងឺ​ទឹកនោម​ផ្អែម។
២. ការពារ​ជំងឺ​មហារីក​ស្បែក
តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​អោយ​ដឹង​ថា​ផ្លែ​ទំពាំងបាយជូរ​មាន​សមត្ថភាព​ពិសេស​ជួយ​រក្សា​សម្រស់​ស្បែក​អោយ​ស្រស់​ស្អាត​និង​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយ​កាំរស្មី​ពី​ព្រះអាទិត្យ។
៣. ការពារ​សុខភាព​បេះដូង
សារធាតុ​រេសវឺរ៉ាត្រុល (Resveratrol)​ដែល​មាន​នៅ​ក្នុង​ផ្លែ​ទំពាំងបាយជូរ​អាច​ជួយ​សម្រួល​ចរន្តឈាម​ធ្វើ​ចលនា​ល្អ ជួយ​បន្ថយ​សម្ពាធ​ឈាម បង្កើន​អុកស៊ីហ្សែន និង ផ្គត់ផ្គង់​អាហារូបត្ថម្ភ​ទៅ​ចិញ្ចឹម​កោសិកា​រាងកាយ។
៤. ការពារ​រាងកាយ​ពី​វិទ្យុ​សកម្ម
សារធាតុ​អាហារូបត្ថម្ភ​ជាច្រើន​ក្នុង​ទំពាំងបាយជូរ​អាច​ជួយ​រាងកាយ​ការពារ​ប្រឆាំង​នឹង​រលក​វិទ្យុ​សកម្ម​ផ្សេងៗ​ដែល​ជា​កត្តា​នាំ​អោយ​ឈាន​ទៅ​កើត​ជំងឺមហារីក៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Healthdigezt


  • គុណប្រយោជន៍​ពី​ផ្លែ​ទំពាំងបាយជូរ​ចំពោះ​សុខភាព已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:កីឡា
Tags: