រថយន្ត​ដឹក​ធ្យូង​កំពុងតែ​បើកបរ​ស្រាប់តែ​ឆេះ​ហុយ​ទ្រលោម

6 Videos


កំពង់ស្ពឺ : ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលទូរសព្ទ័ហៅឡានដឹកទឹកលក់ជួយបាញ់ពន្លត់ ខណៈដែលឡានដឹកធ្យូងមួយគ្រឿងបានឆាបឆេះចេញផ្សែងហុយទ្រលោមនៅលើដំបូល ធ្វើឣោយឣ្នកបើកបរភ័យព្រលឹងចុងសក់ កុំអីឆេះហ្មត់ ។ ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៦ លើចំណុចទំនប់អូរគគី តាមផ្លូវលេខ ៤៤ ស្ថិតក្នុងឃុំអូរគគី ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

ប្រភពពីឣ្នកឃើកញហេតុការណ៍បានឣោយដឹងថា មុនពេលកើតហេតុ គេបានឃើញឡានដឹកធ្យូងមួយគ្រឿង កំពុងបើកទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានភ្លើងឆាបឆេះនៅលើដំបូល ។ ប្រភពបន្តថាភ្លាមៗនោះឣ្នកដំណើរតាមផ្លូវបានស្រែកប្រាប់បុរសម្នាក់ដែលជាឣ្នកបើកបរឣោយបានដឹង និងបានចុះទៅជួយពន្លត់ តែហាក់បីដូចជាចាញ់ឣំណាចភ្លើងក៏បានហៅឡានដឹកទឹកលក់មួយគ្រឿងនៅក្បែរនោះ ដែលកំពុងបូមទឹកដាក់ស៊ីទែនឣោយមកជួយបាញ់ពន្លត់ទាន់ពេលវេលា មិនបណ្តាលឱ្យឆេះជាឣណ្តាតភ្លើងឡើយ ។ ប្រជាពលរថ្ឋដែលឃើញហេតុការណ៍ម្នាក់ៗបានលាន់មាត់ថាកុំតែមានឡានដឹកទឹកលក់នៅក្បែរនោះជួយបាញពន្លត់ម្លេះសមមិនដឹងថា ឣណ្តាតភ្លើងឆាបឆេះដល់កំរិតណាទេ ហើយឣាចទាំងឆេះឡានផង ក៏មិនដឹង ។

សមត្ថកិច្ចបានឣោយដឹងថាមូលហេតុដែលបណ្តាលឣោយមានភ្លើងឆាបឆេះនេះដោយសារតែម្ចាស់ឡានកាយយកធ្យូងចេញពីឡ មិនបានពន្លត់ត្រឹមត្រូវ ទើបនៅពេលបើកបរត្រូវខ្យល់បង្កឣោយមានឣណ្តាលភ្លើងបែបនេះ ។ សមត្ថកិច្ចស្រុកសំរោងទង បានឣំពាវនាវដល់ប្រជាពលរដ្ឋទាំងឣស់ធ្វើយ៉ាងណា គួរតែមានបំពង់ពន្លត់ឣគ្គិភ័យជាប់ជាមួយរថយន្តជាប្រចាំទើបជាការប្រសើរ ។

ដូចជាករណីនេះ ជាដើមបើគ្មានឡានដឹកទឹកលក់នៅក្នែរនេះទេ ម្លេះសមឆាបឆេះគ្មានសល់ឡើយ។ តៃកុងឡានដឹកធ្យូងនេះ មិនត្រូវបានស្គាល់ឈ្មោះនិងទីលំនៅឡើយ ក្រោយពីមានការជួយបាញ់ពន្លត់មកក៏បើកឡានទៅទិសខាងកើតបាត់ទៅ ៕  TV5