នារី​ម្នាក់​ដាច់​ជើង​ទាំង​ពីរ​ប៉ុន្តែ​តស៊ូ​រហូត​បាន​គ្រួសារ​ដ៏​មាន​សុភមង្គល

Helen Galsworthy ​​​បាត់បង់​ជើង​ទាំង​ពីរ​របស់​នាង​តាំង​ពី​អាយុ​១៨​ឆ្នាំ​មក​ម៉្លេះ​ដោយសារ​រថភ្លើង​កិន​ ប៉ុន្តែ​នាង​មិន​ដែល​អស់​សង្ឃឹម​ម្ដង​ណា​ទេ រហូត​មក​ដល់​សព្វ​ថ្ងៃ​បាន​សាង​គ្រួសារ ​និង​មាន​កូន​តូច​ថែម​ទៀត​ផង។

Helen ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​នាង​បាត់​បង់​ជើង​ទាំង​ពីរ​នេះ​ថា៖ “កាល​ខ្ញុំ​អាយុ​១៨​ឆ្នាំ​ ខ្ញុំ​បាន​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន​ ហើយ​ពេល​នោះ​ខ្ញុំ​បាន​ទៅ​ដេក​នៅ​លើ​ផ្លូវ​រថភ្លើង​តែ​ជា​សំណាង​ខ្ញុំ​បាន​ប្ដូរ​ចិត្ត​វិញ​ភ្លាម​នៅ​នាទី​ចុង​ក្រោយ​ហើយ​ក៏​ក្រោក​ឡើង​វិញ។​ ប៉ុន្តែ​ជា​អកុសល​ជើង​របស់​ខ្ញុំ​មិន​អាច​ដក​ទាន់​នោះ​ទេ ក៏​ត្រូវ​រថភ្លើង​កិន​ដាច់​ត្រឹម​ក្បាល​ជង្គង់​តែ​ម្ដង​”។

រយៈ​ពេល​៧​ឆ្នាំ​ក្រោយ​មក​ នារី​រូប​ស្រស់​រូប​នេះ​បាន​ចូល​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ​ដោយ​ប្រើ​ជើង​សិប្បនិមិត្ត​របស់​នាង​ហើយ​ក៏​បាន​ជួប​ជាមួយ​បុរស​ក្នុង​សុបិន​ និង​បាន​រៀប​ការ​ហើយ​មាន​កូន​​នៅ​ឆ្នាំ​២០១១។ ទន្ទឹម​នឹង​ការ​ផ្លាស់​ប្ដូរ​ជីវិត​នេះ​ដែរ Helen ​បាន​និយាយ​ថា៖ “កាល​មុន​ខ្ញុំ​មិន​ចង់​រស់​នៅ​លើ​លោក​នេះ​នោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ក្លាយ​ជា​ម្ដាយ​គេ​ទៅ​ហើយ​ ហើយ​ជិវិត​របស់​ខ្ញុំ​ក៏​មាន​ន័យ​ណាស់​ដែរ។ បន្ទាប់​ពី​បាត់​បង់​ជើង​ទៅ​ ខ្ញុំ​តែង​តែ​គិត​ថា​ខ្ញុំ​ត្រូវ​រស់​នៅ​ឯកា​ជា​រៀង​រហូត​ហើយ​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចង់​​ធ្វើ​និង​មាន​គ្រួសារ​ដ៏​មាន​សុភមង្គល​ថែម​ទៀត​ផង​”។

Helen ​​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​កន្លែង​ផ្ដល់​យោបល់​ផ្លូវ​ចិត្ត​​ដែល​នាង​ខ្លួន​ឯង​ធ្លាប់​ទទួល​ប្រឹក្សា​ផ្ទាល់ ​និង​ចូលរួម​កម្មវិធី​រៃអង្គាស​មនុស្សធម៌​​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​ជនពិការ៕

​ប្រែ​សម្រួល៖បុរសកម្សត់
ប្រភព៖ asiantown


  • នារី​ម្នាក់​ដាច់​ជើង​ទាំង​ពីរ​ប៉ុន្តែ​តស៊ូ​រហូត​បាន​គ្រួសារ​ដ៏​មាន​សុភមង្គល已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/16  Category:បច្ចេកវិទ្យា
Tags: