សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ចោរប្លន់​រថយន្ត Lexus 470

នៅវេលាថ្ងៃត្រង់ទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ កងកម្លាំងប្រដាប់អាវុធបានឡោមព័ទ្ធក្រុមចោរប្លន់មួយក្រុមដែលបានប្លន់រថយន្ត Luxus 470 ស្ថិតនៅក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ចោរប្លន់​រថយន្ត Lexus 470

បើតាមព័ត៌មានដំបូងបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៦ នេះ សមត្ថកិច្ចចម្រុះបាននិងកំពុងឡោមព័ទ្ធក្រុមចោរប្លន់រថយន្ត Luxus 470 នៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្ត Luxus 470 ដែលចោរប្លន់បានយកមកប្លុងចោលនៅក្នុងភូមិសាស្ត្រខាងលើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S 9925 ហើយថា ក្រុមចោរដែលមានកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពប្លន់ជនរងគ្រោះ ។

សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ចោរប្លន់​រថយន្ត Lexus 470

គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ រថយន្តនេះត្រូវចោរប្លន់ពីទំនប់កប់ស្រូវក្នុងសង្កាត់ព្រែកព្នៅជាប់ព្រំប្រទល់សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ យករថយន្ត ទូរស័ព្ទដៃ កាបូបលុយ និងត្រូវសមត្ថកិច្ចដេញតាមក្រោយរហូត ។

សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ចោរប្លន់​រថយន្ត Lexus 470

ក្រុមចោរបានបើកយករថយន្តជនរងគ្រោះមកប្លុងចោល ហើយជនសង្ស័យបានរត់ចូលក្នុងក្រុមហ៊ុន CK ស្តុកគ្រឿងសំណង់ ស្ថិតនៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ សមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធចាប់ក្រុមចោរប្លន់ ៕ សុថាត់