ឃាត់ខ្លួន​ជន​ស​ង្ស័​យម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព ចាប់រំលោភ​នារី​ម្នាក់ មិនបាន​សម្រេច

ភ្នំពេញ:
សត្ថកិច្ច​ឃាត់ខ្លួន​ជន​ស​ង្ស័​យម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ពី​នារី​ម្នាក់​មិនបានសម្រេច ។ ហេតុការណ៍​នេះ​បានកើត​​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទីយប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​១៦ ខែឧសភា ឆ្នាំ​២០១៦ កន្លងមកនេះ​នៅ​ចំណុចផ្ទះជួល​លេខ​៩៤​ខាងក្រោយ​ភោជនីយ៍ដ្ឋាន​ថ្មដា ក្នុង​សង្កាត់​មនោ​មរ្យ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​។​

 លុះ​មកដល់​ថ្ងៃ​ដដែល​នៅវេលា​ម៉ោង​១០​ព្រឹក ជនសង្ស័យ​ត្រូវបាន​នារី​រងគ្រោះប្រទះឃើញ ដោយ​ចៃដន្យ​នៅ​ចំណុច​ភោជនីយ៍ដ្ឋាន​ថ្មដា ក៏ត្រូវ​នារី​រងគ្រោះរាយការណ៍​ទៅ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​រួចនាំយកមក​សាកសួ​រ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​មានឈ្មោះ រ រ ន ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើនៅ​ភោជនីយ៍ដ្ឋាន​មួយកន្លែង​ស្នាក់នៅ​ផ្ទះជួល​លេខ​៩៤ ខាងក្រោយ​ភោជនីយ៍ដ្ឋានថ្មដា ក្នុង​សង្កាត់​មនោ​មរ្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​ចំណែកជនសង្ស័យ​មានឈ្មោះ ឡុង វណ្ណ​សុ​ក្រិត ហៅ​អ៊ូ​ខុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំមុខរបរ​នឹង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

​មុនពេល​កើតហេតុ​នារី​រងគ្រោះ​ទើបតែ​ចេញពី​ធ្វើការ​រួច​ក៏​ត្រឡប់មកផ្ទះ​ស្រាប់តែប្រទះឃើញ​ជនសង្ស័យ​ខាងលើ​បន្ទាប់មក​នារី​រងគ្រោះ​ក៏បាន​ឡើងជណ្ដើរឡើងទៅ​លើ​ក៏​ស្រាប់តែ​ជនសង្ស័យ​ឡើង​តាម​ពីក្រោយ​លុះ​ខណៈ​ដល់​ចំណុ​ច​មុខ​ផ្ទះជួល​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រងគ្រោះ​ស្រាតសំពត់ភ្លាមនោះ​នារី​រងគ្រោះ​ក៏​ស្រែក​ឲ្យ​គេ​ជួយ​ភ្លាមៗ​នោះ​ជនសង្ស័យ​ភ័យ​ពេកក៏បាន​រត់គេចខ្លួន​បាត់​ស​ម្រោ​ល​តែ​​ម​ង្ត ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ជំនាញ បាន​កំពុងធ្វើការ​សាកសួរ និងកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕R​