សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​លួច​ទូរស័ព្ទដៃ​តាម​មន្ទី​ពេទ្យ​៤​នាក់​បញ្ជូនទៅ​តុលាការ​

តាកែវ:
មុខសញ្ញា​ចោរលួច​ទូរស័ព្ទដៃ​នៅតាម​មន្ទីរ​ពេទ្យ​ចំនួន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ក្រុង​ដូន​កែវ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ជនសង្ស័យ​ទាំង​៥​នាក់​បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ដេក​កំដរ​អ្នកជំងឺ​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ កាលពី​យប់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​០០​និង​៣០​នាទី ស្ថិត​ក្នុងភូមិ​៣ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​លោក ឆាយ សាវុធ អធិការ​ក្រុង​ដូន​កែវ​បានអោយដឹងថា ក្រោយពី​ទទួលបាន​ដំ​ណឺង​ថា​មាន​ករណី​លួច​ទូរស័ព្ទដៃ​ក្នុង​មន្ទី​ពេទ្យ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​រួមមាន​ឈ្មោះ ប៊ុន សុខ​ថេប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ឈ្មោះ ង៉ាន់ ធារ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឡូរី សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ឈ្មោះ យិន កក្កដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ឈ្មោះ អ៊ុំ សៀវ​វីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ។ ពួកគេ​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​របស់​ឈ្មោះ ឆិល សុខា និង​ឈ្មោះ ផន ឆៀង ដែល​មក​ដេក​មើលថែ​បងប្អូន​ក្រុមគ្រួសារ​ឈឺ​នៅក្នុង​មន្ទី​ពេទ្យ បង្អែក ខេត្ត ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ​នៅតាម មន្ទី​ពេទ្យ​ពិតប្រាកដ​មែន ហើយ​ពួកគេ​បានធ្វើ​សកម្មភាព​លួច​តាំងពី​ឆ្នាំ​២០១៤​មក​ម្លេះ ៕

សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​លួច​ទូរស័ព្ទដៃ​តាម​មន្ទី​ពេទ្យ​៤​នាក់​បញ្ជូនទៅ​តុលាការ​