ចៅក្រម​ម៉ម ច័ន្ទ​វ​ណ្ណៈ ​ជំនុំ​ជម្រុះ​សម្រេច​ចេញ​ដេញ​ដីកា​បង្គ​ប់​ចាប់​ឃាត់​ខ្លួ​ន ​តួ ធាន​ទឺ​ ដាក់គុក​១​ឆ្នាំ​

បន្ទាយមានជ័យ:
លោក​ ម៉ម ​ច័ន្ទ​វណ្ណៈ​ ចៅក្រម​ជំនុំ​ជម្រុះ​ក្តី​បទ​ល្មី​ស​ព្រហ្មទណ្ឌ បានចេញ​ដីកា​បង្គាប់​ខ្លួន​លេខ​១១៦​ចោទប្រកាន់​លោក តួ ធាន​ទឺ អតីត​អភិបាលរង​ខេត្ត​បន្ទាយ​ជ័យ​ត្រូវ​កងកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ធ្វើ​ការចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៦​ភូមិ​២ សង្កាត់​កំពុងស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​
               
យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃាត់ខ្លួន​លោក​តួ ធាន​ទឺ​រស់នៅ​ភូមិ​២ សង្កាត់​កំពុងស្វាយ ក្រុង​សិរីសោភ័ណ ​លេខ​១១៦ ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ ។​
     
លោក​ សិទ្ធិ​ឡោះ ស្នងការរង​ទទួលបន្ទុក​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​ប្រាប់ថា ការចាប់​ឃាត់ខ្លួន​នេះ​យោងតាម​ដីកា​បង្គាប់​របស់​ចៅក្រម​ជំនុំ​ជម្រុះ​ក្តី​រួច​ឲ្យ​ចូល​ឲ្យ​ខ្លួន បាន​បង្ហាញថា លោក តួ ធាន​ទី បាន​ជាប់ចោទ​ពីបទ​ឆបោក បាន​ប្រព្រឹត្ត​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០០៤ ហើយ​ត្រូវបាន​ដាក់ទោស​រយៈពេល​១​ឆ្នាំ ចាប់​ពីថ្ងៃ​អនុវត្ត​ទោស និង​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ខាងលើ ហើយ​នៅពេល​ចាប់ខ្លួនបាន​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ឃុំខ្លួន​ជនជាប់ចោទ​ក្នុង​ពន្ធនាគារ​ខេត្ត​តាម​អំណាច​សាលក្រម​ចាប់តាំងពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ ពីបទ​(​ឆបោក​) ប្រព្រឹត្ត​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០០៤  បទល្មើស​មានចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្ត​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ព្រះរាជក្រម​លេ​ខៈ នស​/​រកម​១១០៩/០២២ ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០៩ ៕​

ចៅក្រម​ម៉ម ច័ន្ទ​វ​ណ្ណៈ ​ជំនុំ​ជម្រុះ​សម្រេច​ចេញ​ដេញ​ដីកា​បង្គ​ប់​ចាប់​ឃាត់​ខ្លួ​ន ​តួ ធាន​ទឺ​ ដាក់គុក​១​ឆ្នាំ​