ទំនាក់ទំនង​រុ​ស្ស៊ី​-​អា​មេ​រិ​ក​បន្ត​ធ្លាក់​ចុះ ក្រោយ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក​នៅ​រូ​ម៉ា​នី

យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា ការ​ដាក់​ពង្រាយ​នា​ពេល​ថ្មី​ៗ​នេះ​នូវ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក​នៅ​ប្រទេស​រូ​ម៉ា​នី ពិត​ណាស់ អាច​បំផ្លាញ​ថែម​ទៀត​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​រុ​ស្ស៊ី ហើយ​ការ​ដាក់​ពង្រាយ​បែប​នេះ វា​អាច​ធ្វើ​ឱ្យ​មានការ​លំបាក​ខ្លាំង​ថែម​ទៀត ចំពោះ​រាល់​ការ​ប៉ុនប៉ង​កែ​លម្អ​ទំនាក់ទំនង​ទាំងនេះ​នា​ពេល​ខាង​មុខ​ឆាប់​ៗ ។

កាលពី​ថ្ងៃ​ទី​១២ ឧសភា កន្លង​មកនេះ សហរដ្ឋ​អា​មេ​រិ​កបាន​សម្ពោធ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ថ្មី​របស់​ខ្លួន​នៅ​រូ​ម៉ា​នី ដែល​ប្រព័ន្ធ​នេះ​ត្រូវ​បាន​វិមាន​ក្រឹម​ឡាំង​ចាត់​ទុក​ភ្លាម​ៗ​ថា​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​មួយ​ប្រឆាំង​រុ​ស្ស៊ី ទោះបីជា​ក្រុង​វ៉ា​ស៊ី​ន​តោន​ខិតខំ​និយាយ​ពី​លក្ខណៈ​ត្រឹមតែ​ការពារ​របស់​ប្រព័ន្ធ​នេះ​ក្តី ។ សហរដ្ឋ​អា​មេ​រិ​ក​អះអាង​ថា ប្រព័ន្ធ​នេះ​ដាច់ខាត​មិន​តម្រង់​ឆ្ពោះទៅ​រុ​ស្ស៊ី​ឡើយ ។

ការ​ដាក់​ពង្រាយ​នេះ​អាច​ធ្វើ​ឱ្យ​កាន់តែ​អាក្រក់​ថែម​ទៀត​ដល់​ទំនាក់ទំនង​ដែល​តានតឹង​ស្រាប់​រវាង​ប្រទេស​ទាំង​២ ។ ទំនាក់ទំនង​រុ​ស្ស៊ី​-​អា​មេ​រិ​ក​ចាប់ផ្តើម​ងាក​ទៅ​ល្វីង​ជូរ​ចត់​កាល​ពី​ឆ្នាំ​២០១៤ ពេល​រុ​ស្ស៊ី​ស្រូប​យក​តំបន់​គ្រី​មេ ។ ក្រុង​វ៉ា​ស៊ី​ន​តោន ហៅ​ការ​ស្រូប​យក​នេះ​ថា ជា​ការ​ឈ្លានពាន​មួយ តែ​រុ​ស្ស៊ី​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​អះអាង​ថា នោះ​ជា​ការ​ជ្រើសរើស​របស់​ប្រជាជន​គ្រី​មេ ។

ក្រោយ​ការ​បញ្ចូល​ដែនដី​គ្រី​មេ​ដោយ​រុ​ស្ស៊ី បណ្តា​ប្រទេស​លោក​ខាងលិច ធ្វើ​តាម​សហរដ្ឋ​អា​មេ​រិ​ក​ក្នុង​ការ​សម្រេចចិត្ត​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​រុ​ស្ស៊ី ហើយ​ក៏​ចាត់​ផង​ដែរ​នូវ​វិធានការ​មួយ​ចំនួន​សំដៅ​បំផ្លាញ​ឥទ្ធិពល​អន្តរជាតិ​របស់​រុ​ស្ស៊ី ពិសេស​ដោយ​បណ្តេញ​រុ​ស្ស៊ី​ចេញពី G-8​។

បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​អា​មេ​រិ​ក លោក DONALD TRUMP បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​សហរដ្ឋ​អា​មេ​រិ​ក​ឱ្យ​កែ​លម្អ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​រុស្ស៊ី។ កាលពី​ខែមេសា​ក្នុង​សុន្ទរកថា​មួយ​ស្តី​ពី​កិច្ចការបរទេស​លោក TRUMP ជឿជាក់​ខ្លាំង​លើ​ការ​សម្រាល​ភាព​តានតឹង​ជាមួយ​រុ​ស្ស៊ី ។

យោង​តាម​លោក COURTNEY ដែល​ពេល​នេះ​ជា​អនុប្រធាន​ក្រុម​ស្រាវជ្រាវ​ក្នុង​ផ្ទៃ RAND COPORATION ថា ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ដែល​ដាក់​ពង្រាយ​នៅ​រូ​ម៉ា​នី ពុំ​អាច​ស្ទាក់​កម្ទេច​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ឆ្ងាយ​របស់​រុ​ស្ស៊ី​ឡើយ ពិសេស​បណ្តា​មី​ស៊ី​ល​ដែល​ផលិត​ដើម្បី​អាច​បាញ់​ដល់​សហរដ្ឋ​អា​មេ​រិ​ក ។

យោង​តាម​លោក COURTNEY ថា ប្រតិកម្ម​របស់​រុ​ស្ស៊ី​ចំពោះ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​សម្រាប់​ពេល​នេះ​នៅ​ពុំ​ទាន់​គ្រោង តែ​ក្រុង​មូ​ស្គូ​អាច​ឧទាហរណ៍​ឆ្លើយ​តប​វិញ តាម​រយៈ​ការ​ដាក់​ពង្រាយ​កងកម្លាំង​ថ្មី​ៗ​ក្នុង​តំបន់ ឬ​កែប្រែ​ដោយ​ចំហ​ការ​ហ្វឹកហ្វឺន​កងទ័ព​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​សហរដ្ឋ​អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ ដែល​ញ៉ាំង​ឱ្យ​មានការ​ស្រុត​ចុះ​ថ្មី​មួយ​នៃ​ទំនាក់ទំនង​ជាមួយ​អូ​​តង់ និង​សហរដ្ឋ​អា​មេ​រិ​ក ។

បណ្តា​អ្នក​ស្រាវជ្រាវ​គូសបញ្ជាក់​ថា រុ​ស្ស៊ី​ផ្ទាល់​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ឱ្យ​ទំនើប​ដល់​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ក៏​កំពុង​អភិវឌ្ឍន៍​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​ខ្លួន​ផ្ទាល់​ផង​ដែរ ៕