ប្រជា​នេសាទ​ទទួលស្គាល់​ពី​សារប្រយោជន៍​តំបន់​អភិរក្ស​ត្រី​មេ​ពូជ

ប្រជា​នេសាទ​ទទួលស្គាល់​ពី​សារប្រយោជន៍​តំបន់​អភិរក្ស​ត្រី​មេ​ពូជ



សៀមរាប​ ៖​ ខណៈ​អាជ្ញាធរ​ខេត្ត​ព្រួយបារម្ភ​ពី​ទិន្នផល​ត្រី​នៅ​បឹង​ទន្លេសាប​ឆ្នាំក្រោយ​មាន​ការ​ថយ​ចុះ​នោះ ​ប្រជា​នេសាទ​មកពី​សហគមន៍​កំពង់​ភ្លុក​អះអាង​ថា ការ​បង្កើត​ឲ្យ​មាន​តំបន់​អភិរក្ស​សហគមន៍ ជួយ​ឲ្យ​ពួកគាត់​អាច​រក​ចំណូល​បាន​ច្រើនជាង​មុន។

ប្រជា​នេសាទ​ និង​ជា​សមាជិក​តំបន់​អភិរក្ស​ត្រី​មេ​ពូជ សហគមន៍​កំពង់​ភ្លុក​ ស្រុក​ប្រាសាទបាគង​ លោក​ចាន់ នី បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ថា កាលពី​មិនទាន់​បង្កើត​ឲ្យ​មាន​តំបន់​អភិរក្ស​នេះ ពួកគាត់​នេសាទ​ត្រី​មិនសូវ​បាន​ផល​ទេ​ ជួនកាល​ខាត​ដើម​ថែមទៀត​ផង។ លោក​បន្ត​ថា តែ​ចាប់តាំង​ពី​មានការ​បង្កើត​តំបន់​អភិរក្ស​ត្រី​សហគមន៍ ផល​នេសាទ របស់​ពួកលោក​មានការ​កើន​ឡើង។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ អភិបាលរង​ខេត្ត​សៀមរាប លោក​គឹម ឆៃ​ហៀ​ង ក្នុង​ខណៈដែល​លោក​ដឹកនាំ​មន្ត្រី​មកពី​មន្ទីរ​បរិស្ថាន​ និង​រដ្ឋបាល​ជលផល​ខេត្ត ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​បឹង​ទន្លេសាប និង​ផល​ប៉ះពាល់​នានា នៅ​តំបន់​ឡូត៍​អភិរក្ស​ត្រី កាលពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ​បាន​សម្តែង​នូវ​ការ​អបអរសាទរ ចំពោះ​ប្រជា​នេសាទ​ដែល​លោក​បាន​យល់​អំពី​សារប្រយោជន៍ នៃ​ការ​បង្កើត​តំបន់​អភិរក្ស​ត្រី​សហគមន៍​ក៏ដូចជា​ឡូ​ត៍​អភិរក្ស​ត្រី​ទាំ​ឡាយ​របស់​រដ្ឋ។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី​លោក​គឹម​ ឆៃ​ហៀ​ង​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ថា បើ​ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​ចុះ​តិច​ដូច​ឆ្នាំមុន​ទៀត​នោះ​ទិន្នផល​ត្រី​ក៏​នឹង​មាន​ការ​ធ្លាក់​ចុះ​ដែរ៕

ប្រជា​នេសាទ​ទទួលស្គាល់​ពី​សារប្រយោជន៍​តំបន់​អភិរក្ស​ត្រី​មេ​ពូជ

ប្រជា​នេសាទ​ទទួលស្គាល់​ពី​សារប្រយោជន៍​តំបន់​អភិរក្ស​ត្រី​មេ​ពូជ