បុរសម្នាក់ទៅវាយ យក​ថ្មម៉ាត នៅ​ភ្នំខ្យង ក្នុងស្រុកកំពង់​ត្រាច ប៉ះចំរំសេវ​ផ្ទុះ បណ្តាល​ឲ្យ របួស​ធ្ងន់

(កំពត)៖ បុរសម្នាក់ចេញទៅការដ្ឋាន ដើម្បីវាយយកថ្មម៉ាត មកប្រើប្រាស់ ចៃដន្យប៉ះចំរំសេវ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ចំណុចការដ្ឋានចាស់ ជើងភ្នំខ្យង ស្ថិតក្នុងភូមិកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានប្រាប់អង្គភាព Fresh News ថា មុនកើតហេតុជនរងគ្រោះ គាត់បានដើរទៅកន្លែងការដ្ឋានចាស់ គោលបំណងទៅរកថ្ម នៅភ្នំខ្យង ដែលជាកន្លែងភ្នំមួយ គេបាញ់យកថ្ម ខណៈគាត់ទៅដល់ ដោយឃើញថ្មមួយដុំនៅជើងភ្នំ ហើយមានរន្ធតូចមួយ គាត់បានយកដែករុក ប្រហែលមានរំសេវក្នុងរន្ធ ក៏ផ្ទុះបណ្តាលឲ្យរូបគាត់រងរបួសជាទម្ងន់តែម្តង។

ក្រោយកើតហេតុមួយសន្ទុះ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនបន្ទាន់ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ជនរងគ្រោះ ឈ្មោះ សែត សួន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ សេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃត្រង់ ថ្ងៃទី៦​​ ខែឧសភា ឆ្នាំ២០១៦នេះ ​ក្រុមក្មេង​ឃ្វាលគោមួយក្រុម មានគ្នា៣នាក់ បានដើរឃ្វាលគោ នៅចំណុចវាលស្រែខាងកើត ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង​  យកមកបោកលេង បណ្តាលឱ្យផ្ទុះស្លាប់ មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់។ 

លោកឧត្តមសេនីយ៍​ទោ​ ម៉ែន លី​ ស្នងការខេត្តឧត្តរមានជ័យបានឲ្យភ្នាក់ Fresh News ដឹងថា​ ក្មេងឃ្វាលគោទី១-ឈ្មោះ សៀង លី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ ចាន់ សាន់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣ ឈ្មោះ ទុយ ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (របួសធ្ងន់បញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យ)។

លោកស្នងការបញ្ជាក់ថា ក្រោយពីកើតហេតុសមត្ថកិច្ច​បានចុះទៅ​កន្លែងកើត និងសង្គ្រោះដល់ក្មេងរងគ្រោះ ទៅកាន់មន្ទីរពេទ្យ​។ រីឯក្មេង​ស្លាប់បាត់បង់ជីវិត​ ត្រូវបានក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ទៅវាយ យក​ថ្មម៉ាត នៅ​ភ្នំខ្យង ក្នុងស្រុកកំពង់​ត្រាច ប៉ះចំរំសេវ​ផ្ទុះ បណ្តាល​ឲ្យ របួស​ធ្ងន់

បុរសម្នាក់ទៅវាយ យក​ថ្មម៉ាត នៅ​ភ្នំខ្យង ក្នុងស្រុកកំពង់​ត្រាច ប៉ះចំរំសេវ​ផ្ទុះ បណ្តាល​ឲ្យ របួស​ធ្ងន់