ទឹកឃ្មុំ ល្អ​ជាង​ថ្នាំ​ក្អក​មែន​ទេ​?

ទឹកឃ្មុំ ល្អ​ជាង​ថ្នាំ​ក្អក​មែន​ទេ​?

​ការ​ញ៉ាំ​តែ​ក្តៅៗ ឬ​ទឹក​ក្រូចឆ្មារ លាយ​ជាមួយ​នឹង​ទឹកឃ្មុំ អាច​បំបាត់​ការឈឺ​ក និង​ក្អក​បាន​។ យ៉ាងណាមិញ ទឹកឃ្មុំ​តែឯង ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ផងដែរ​។​

​ការសិក្សា​ទៅលើ​កុមារ​អាយុ ២ ឆ្នាំ ដែល​មាន​ជំងឺ​រលាក​ប្រព័ន្ធ​ដកដង្ហើម បាន​រកឃើញថា ការ​ឲ្យ​ញ៉ាំ​ទឹកឃ្មុំ ត្រឹមតែ ២ ស្លាបព្រា​កាហ្វេ (១០ មី​លី​លីត្រ​) មុនពេល​ចូល​គេង អាច​ព្យាបាល​អាការៈ​នៃ​ជំងឺ​នេះ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ជួយ​ឲ្យគេ គេង​លក់បាន​ស្រួល​ទៀតផង​។​

​ជា​ការពិត ទឹកឃ្មុំ មាន​សមត្ថភាព​ប្រហាក់ប្រហែល ទៅ​នឹង​ថ្នាំ​ក្អក​ជាច្រើន ដែល​មាន​គ្រឿងផ្សំ​ជា Dextromethorphan​។​

​យ៉ាងណាមិញ ដោយ​យោងទៅលើ​ផលប៉ះពាល់ ដែល​បណ្តាល​មកពី​ការពុល​អាហារ ទៅលើ​កូន​ក្មេង ទោះបីជា​ក្នុង​ករណី​កម្រ​ក៏ដោយ កូន​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ មិន​គួរ​ឲ្យ​ញ៉ាំ​ទឹកឃ្មុំ​ឡើយ​។​

​គួរ​រំលឹក​ផងដែរ​ថា អ្នក​មិន​ត្រូវ​ចេះ​តែ​ឲ្យ​ញ៉ាំ​ថ្នាំ ឬ​ទឹកឃ្មុំ រាល់ពេល​ដែល​ក្អក​នោះទេ ពីព្រោះ ការ​ក្អក ពេលខ្លះ ជា​រឿង​ល្អ​ទៅ​វិញ​នោះទេ ពីព្រោះ វា​អាច​បញ្ចេញ​សារធាតុ​ពុល ជាតិ​រំអិល ឬ​សំបោរ ចេញពី​រាងកាយ​។ ដូច្នេះ គ្មាន​រឿង​អី​ដែល​យើង ត្រូវ​ព្យាបាល​ការ​ក្អក គ្រប់​ពេលវេលា​នោះ​ទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ចុចអាន អត្ថបទពិសេស ៖

១. លំអង​ឃ្មុំ និង​ទឹកដោះ​ឃ្មុំ​
២. សុវត្ថិភាព ក្នុង​ការប្រើប្រាស់​ទឹកឃ្មុំ​
៣. ​វិធី​ប្រើប្រាស់​ទឹកឃ្មុំ ដើម្បី​ថែរក្សា​ស្បែក និង​សម្រស់​
៤. មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន​អត់​?
៥. ទឹកឃ្មុំ ល្អ​ជាង​ថ្នាំ​ក្អក​មែន​ទេ​?
៦. ​ទឹកឃ្មុំ ជា​អ្វី​? មាន​ប្រយោជន៍ អ្វីខ្លះ​?
៧. កម្រិតនៃ​ញ៉ាំ​ទឹកឃ្មុំ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។