​វិធី​ប្រើប្រាស់​ទឹកឃ្មុំ ដើម្បី​ថែរក្សា​ស្បែក និង​សម្រស់​

​វិធី​ប្រើប្រាស់​ទឹកឃ្មុំ ដើម្បី​ថែរក្សា​ស្បែក និង​សម្រស់​

១. ញ៉ាំ​ទឹកឃ្មុំ លាយ​ក្រូចឆ្មារ​ក្តៅ​
២. យក​ក្រណាត់​ស្អាត​ល្អ មក​ជ្រលក់​នឹង​ទឹកឃ្មុំ រួច​យក​ទៅ​ជូត​ស្បែក នោះ​អ្នកនឹង​ទទួលបាន​ស្បែក​ដ៏​ម៉ត់ខៃ ទន់ ហើយ​ភ្លឺរលោង​ថែមទៀត​ផង​
៣. ដើម្បី​កម្ចាត់​មុន អ្នក​អាច​យក​ទឹកឃ្មុំ ទៅលើ​លាប​ផ្ទៃមុខ រួច​ទុកចោល ៥ នាទី មុន​នឹង​យក​ក្រណាត់​ស្អាត ទៅ​ផ្តិត​លើ​មុខ ហើយ​ទើប​លាងមុខ​ចេញ​ជា​ក្រោយ​
៤. អ្នក​អាច​បង្កើត​ម៉ាស​បិទមុខ ដោយ​កិន​ផ្លែឈើ​មួយ​ចំនួន ដូចជា ល្ហុង ចេក ឬ​ម្នាស់ ជាមួយនឹង​ទឹកឃ្មុំ រួច​មក​បិទ​នៅ​លើ​ផ្ទៃមុខ​
៥. ងូតទឹក​ឃ្មុំ ៖ ដើម្បី​បាន​ស្បែក​គួរ​ជាទី​ពេញចិត្ត អ្នក​អាច​ចាក់​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ចូលទៅ​ក្នុង​ធុង​ទឹក រួច​កូរ​ឲ្យ​សព្វ​
៦. អ្នក​អាច​លាយ​គ្នា​រវាង​ប្រេង​អាល់​ម៉ុន ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មារ រួច​មក​លាប​លើ​ស្បែក ដោយ​ទុក​ចោល ១៥ ទៅ ២០ នាទី មុន​នឹង​លាង​ទឹក​ចេញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ចុចអាន អត្ថបទពិសេស ៖

១. លំអង​ឃ្មុំ និង​ទឹកដោះ​ឃ្មុំ​
២. សុវត្ថិភាព ក្នុង​ការប្រើប្រាស់​ទឹកឃ្មុំ​
៣. ​វិធី​ប្រើប្រាស់​ទឹកឃ្មុំ ដើម្បី​ថែរក្សា​ស្បែក និង​សម្រស់​
៤. មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន​អត់​?
៥. ទឹកឃ្មុំ ល្អ​ជាង​ថ្នាំ​ក្អក​មែន​ទេ​?
៦. ​ទឹកឃ្មុំ ជា​អ្វី​? មាន​ប្រយោជន៍ អ្វីខ្លះ​?
៧. កម្រិតនៃ​ញ៉ាំ​ទឹកឃ្មុំ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។