​កម្រិតនៃ​ញ៉ាំ​ទឹកឃ្មុំ​

​កម្រិតនៃ​ញ៉ាំ​ទឹកឃ្មុំ​

​កម្រិត​នៃ​ការប្រើប្រាស់​ខាងក្រោម​នេះ គឺ​ផ្អែក​ទៅលើ​ភស្តុ​វេជ្ជសាស្ត្រ ការសិក្សា​ស្រាវជ្រាវ ការបោះពុម្ភផ្សាយ និង​ប្រសាសន៍​របស់​អ្នកជំនាញ​។ ម៉ាក ឬ​ស្លាក​សញ្ញា​ផលិតផល អាច​នឹង​ខុសគ្នា ហើយ​គ្រឿងផ្សំ​បន្ថែម ក៏​ផ្សេងគ្នា​ដែរ ដូច្នេះ កម្រិត​នៃ​ការប្រើប្រាស់​នេះ មិន​អាច​រាប់​បញ្ចូល  គ្រប់​ម៉ាក​ផលិតផល​ទឹកឃ្មុំ​នោះទេ​។ យើងខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត​ថា អ្នក​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ មុន​នឹង​ទទួល​ទាន​ទឹកឃ្មុំ ជាពិសេស ស្ត្រី​មាន​ផ្ទៃពោះ និង​កូនក្មេង​។​

​អ្នក​ដែល​មាន​អាយុ លើសពី ១៨ ឆ្នាំ​
-​    ​សម្រាប់​អ្នក​ហាត់​កីឡា អាច​ញ៉ាំ ៨.៨ មី​លី​លីត្រ សម្រាប់​ទម្ងន់​ខ្លួន ១ គីឡូក្រាម ៣០ នាទី មុន​ពេល​ហាត់​។​
-​    ​សម្រាប់​អ្នក​ចង់​បង្កើន​ការចងចាំ អាច​ញ៉ាំ ២០ ក្រាម ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល ១៦ អាទិត្យ​។​
-​    ​សម្រាប់​អ្នក​ឈឺ​ក ឬ​ពងបែក​មាត់ អាច​យក​ទឹកឃ្មុំ ២០ មី​លី​លីត្រ ទៅ​បៀម​ក្នុង​មាត់​ក្នុង​រយៈពេល ២ នាទី ទើប​លេប​ចូល​។​
-​    ​អ្នក​អាច​យក​ទឹកឃ្មុំ ទៅលើ​លាប​លើ​របួស ក្រោយពេល​សម្អាត រួច​គ្រប​ឲ្យ​ជិត​ល្អ ដើម្បី​ការពារ​ធូលី​ដី​។​

​ចំណាំ ៖ អត្ថបទ​ខាងលើនេះ គ្រាន់តែ​ជា​ចំណេះដឹង សម្រាប់​បងប្អូន​ប៉ុន​នោះ ដូច្នេះ ដើម្បី​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ បងប្អូន​ត្រូវ​ពិគ្រោះ​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ចុចអាន អត្ថបទពិសេស ៖

១. លំអង​ឃ្មុំ និង​ទឹកដោះ​ឃ្មុំ​
២. សុវត្ថិភាព ក្នុង​ការប្រើប្រាស់​ទឹកឃ្មុំ​
៣. ​វិធី​ប្រើប្រាស់​ទឹកឃ្មុំ ដើម្បី​ថែរក្សា​ស្បែក និង​សម្រស់​
៤. មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន​អត់​?
៥. ទឹកឃ្មុំ ល្អ​ជាង​ថ្នាំ​ក្អក​មែន​ទេ​?
៦. ​ទឹកឃ្មុំ ជា​អ្វី​? មាន​ប្រយោជន៍ អ្វីខ្លះ​?
៧. កម្រិតនៃ​ញ៉ាំ​ទឹកឃ្មុំ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។