យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​

ដើម្បីបំរុងទុកសំរាប់ស្ថានការណ៍ពិសេសគ្រោះថ្នាក់ ជាអាទិ៍ សង្គ្រាមនុយក្លេអ៊ែរ នោះអាមេរិកបានផលិតឡើងនូវប្រភេទយន្តហោះពិសេស ត្រូវបានគេប្រដូចជាយន្តហោះសំរាប់ “ថ្ងៃអវសានលោក” ។

តាម NY Post ក្រុងវ៉ាស៊ីនតោន ហាក់ដូចជាមានយន្តហោះប្រភេទនេះ ៤ គ្រឿង ក្នុងដៃ ។ យន្តហោះនោះមើលពីក្រៅ វាស្រដៀងនឹងយន្តហោះ Air Force One ដែលតែងបំរើឲ្យប្រធានាធិបតី និងក្រុមជំនួយការ ប៉ុន្តែ ចំណុចខុសប្លែកនេះ គឺស្ថិតនៅត្រង់ថា វាអាចរក្សាតួនាទីជាមជ្ឈមណ្ឌលបញ្ជាការរបស់រដ្ឋាភិបាល និងកងទ័ព ក្នុងករណីផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរ ។

អ្នកជំនាញការអាមេរិក បានអភិវឌ្ឍវាពីគំរូយន្តហោះ Boeing 747 នឹងត្រូវច្រើនបានហៅថា E-4B ឬ “មជ្ឈមណ្ឌលបញ្ជាការសន្តិសុខជាតិពីលើអាកាស” ។

យន្តហោះនេះត្រូវបានចាត់ទុក មានសមត្ថភាពបានស្ថានភាពមានផ្ទុះអាវុធនុយក្លេអ៊ែរ ផ្ទុះដុំថ្មចក្រវាឡ ឬ ការវាយលុកភេរវកម្ម ហើយវាអាចហោះដើរបានច្រើនថ្ងៃ ដោយពុំតម្រូវចុះបំពេញប្រេងឥន្ធនៈលើផ្ទៃដី តែក៏ត្រូវទទួលការផ្គត់ផ្គង់ប្រេងឥន្ធនៈលើអាកាស ក្នុងករណីហោះហើរ១សប្តាហ៍ពេញ ។ ហេតុផលដែលវាពុំអាចហោះហើររហូតបាន ព្រោះតែតម្រូវការ “បូមខ្លាញ់បាញ់ប្រេង” ធ្វើឲ្យរំអិល -ដែលការងារនេះចាំបាច់ត្រូវធ្វើលើផ្ទៃដី ។

យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​យន្តហោះ F-43 ១គ្រឿង ចតនៅអាកាសយានដ្ឋានអន្តរជាតិ Bogota ប្រទេសកូឡុំប៊ី

យន្តហោះនេះមាន ៣ ជាន់ ហើយក្រុមហោះហើរមានចំនួនដល់ទៅ ១១២ នាក់ ។ នេះជាចំនួនក្រុមហោះហើរសំរាប់យន្តហោះយោធា១មានច្រើនជាងគេលើពិភពលោក ។ យន្តហោះអាចហោះហើរបានក្នុងល្បឿន ៩៩៨ គីឡូម៉ែត្រ/ម៉ោង ។

យន្តហោះនេះមានថ្លៃដើម ២២៣ លានដុល្លារ នឹងត្រូវបានបំពាក់ខែលការពារវិទ្យុសកម្ម ក៏ដូចជារលកអគ្គិសនីម៉ាញ៉េទិក ។ វាមានអង់តែនចំនួន ៦៧ ព្រមទាំងផ្កាយរណប ក៏ដូចជាបរិក្ខាបច្ចេកវិទ្យាទំនើបដទៃទៀត ។

មធ្យោបាយទាក់ទងត្រូវបានរៀបចំក្នុង “ប៉េងប៉ោង” ពិសេសមួយ ស្ថិតនៅពីក្រោយ បន្ទាប់បញ្ឆេះហោះហើរ ។ វាក៏អាចតភ្ជាប់ខ្សែកាប្លិ៍ជាមួយនាវាមុជទឹកអាមេរិក ដែលស្ថិតក្នុងសមុទ្រ តាមរយៈខ្សែកាប្លិ៍ប្រវែង ៨ គីឡូម៉ែត្រ ដាក់នៅកន្ទុយយន្តហោះ ។

ABC News បានដកស្រង់សម្តីរបស់មន្ត្រីយោធាម្នាក់ថាៈ យើងខ្ញុំទម្លាក់វាចុះ ដើម្បីបញ្ជូនសារសំងាត់ឲ្យនាវាមុជទឹក ហើយថា អ្នកឲ្យខ្ញុំនូវលេខទូរស័ព្ទរបស់អ្នកណាក៏ដោយ ពេលណាក៏ដោយ ឬ ទីកន្លែងណាក៏ដោយ លើតារាផែនដីនេះ យើងខ្ញុំនឹងទាក់ទងបានជាមួយគេ ។

យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ក្នុងបន្ទប់ហោះហើររបស់ F-4B

បច្ចុប្បន្ន យន្តហោះនេះកំពុងដាក់ក្នុងស្ថានការណ៍ត្រៀមប្រតិបត្តិការ ២៤ ម៉ោង លើ ២៤ ម៉ោង និង១ឆ្នាំ ៣៦៥ ថ្ងៃ ដោយទាមទារពេលវេលាចេញប្រតិបត្តិការត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ។ ក្រៅពីបរិក្ខារប្រកបដោយបច្ចេកវិទ្យាទំនើបៗ យន្តហោះនេះនៅបានដឹកតាមកងកូម្ម៉ង់ដូ១ក្រុម ដែលនឹងចល័តភ្លាមៗ ដើម្បីការពារយន្តហោះពេលចុះចត ។

មានចំណុចខ្វះខាតតែគត់ គឺបន្ទប់ទឹកតូច មានតែកន្លែងសំរាប់លប់មុខប៉ុណ្ណោះ ៕

យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​ យន្តហោះ​ពិសេស “​ថ្ងៃ​អវសាន​លោក​” ការពារ​ប្រធានាធិបតី​អាមេរិក ប្រឈមមុខ​នឹង​មហា​គ្រោះមហន្តរាយ​