សាន់​ឆាយ ផ្តល់កំណើត​កូន​ទី​ពីរបាន​ជោគជ័យ​

6 Videos


តារាឯកស្រីក្នុងរឿងភាគតៃវ៉ាន់ដ៏ល្បី «ស្នេហា ៤ ដួង» នាង Barbie Hsu ឬ ស្គាល់ថា សាន់ឆាយ ដែលបានចាក់ផ្សាយកាលពីឆ្នាំ ២០០១ បានចែកចាយដំណឹងល្អរបស់នាងកាលពីពេលថ្មីៗនេះ ។ កាលពីរយៈពេលពីរឆ្នាំមុន នាងបានផ្តល់កំណើតឲ្យកូនស្រីទីមួយរបស់នាង រួចនាងសង្ឃឹមថា នាងនឹងមានកូនប្រុសម្នាក់ទៀតនាពេលអនាគត ហើយរហូតមកទល់ពេលនេះ ក្តីសង្ឃឹមរបស់នាងក៏បានទទួលជោគជ័យ បន្ទាប់ពីនាងប្រកាសថា នាងបានផ្តល់កំណើតឲ្យកូនប្រុសម្នាក់កាលពីពេលថ្មីៗនេះ ។

សាន់​ឆាយ ផ្តល់កំណើត​កូន​ទី​ពីរបាន​ជោគជ័យ​

ដោយសារតែពេលនេះជាសម័យបច្ចេកវិទ្យាដ៏ទំនើប លោកយាយរបស់នាងថែមទាំងបានផ្ញើសារអបអរសាទរ និង ជូនពរនាងតាមរយៈបណ្តាញអ៊ីនធឺរណេតទៀតផង ។ ស្វាមីរបស់នាង លោក Wang Xiaofei ក៏បានចែកចាយរូបថតដានជើងកូនប្រុសផងដែរ និង បានសរសេរសារតាមអនឡាញដែរថា «អរគុណណាស់ដែលកូនកើតមកមានសុខភាពល្អ ។ ពេលនេះ ខ្ញុំកំពុងតែនៅកំដរប្រពន្ធខ្ញុំនៅមន្ទីរពេទ្យ ពេលនេះខ្ញុំយល់ច្រើនណាស់ពីការឈឺចាប់របស់ប្រពន្ធខ្ញុំ ហើយខ្ញុំសង្ឃឹមថា គ្រប់យ៉ាងនឹងដំណើរការបានល្អសម្រាប់យើងទាំងអស់គ្នា» ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

សាន់​ឆាយ ផ្តល់កំណើត​កូន​ទី​ពីរបាន​ជោគជ័យ​
សាន់​ឆាយ ផ្តល់កំណើត​កូន​ទី​ពីរបាន​ជោគជ័យ​
សាន់​ឆាយ ផ្តល់កំណើត​កូន​ទី​ពីរបាន​ជោគជ័យ​
សាន់​ឆាយ ផ្តល់កំណើត​កូន​ទី​ពីរបាន​ជោគជ័យ​
សាន់​ឆាយ ផ្តល់កំណើត​កូន​ទី​ពីរបាន​ជោគជ័យ​
សាន់​ឆាយ ផ្តល់កំណើត​កូន​ទី​ពីរបាន​ជោគជ័យ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត