កប៉ាល់​យក្ស​មិន​ធ្លាប់មាន​លើ​លោក​ចូល​ចត​នៅ Southampton

    ​កប៉ាល់​យក្ស​របស់​ពិភពលោក​ហៅថា​សណ្ឋាគារ​ធំជាងគេ​របស់​ពិភពលោក​ដែល​ចេញពី​ប្រទេស​បារាំង​មក​ប្រទេស​អង់គ្លេស​នៅ​ចុង​សប្ដាហ៍​នេះ​បាន​ចូល​ចត​នៅ​កំពង់ផែ Southampton​។​

​    ​កប៉ាល់​យក្ស​ទម្ងន់ ២២៧.០០០ តោន ដែលមាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​ផ្ទុក​អ្នកដំណើរ​បាន ៦.៧៨០ នាក់ និង​នា​វឹក ២១០០ នាក់​។​

​    ​ទីក្រុង​អណ្ដែត​ទឹក​មួយ​នេះ​មាន​បន្ទប់​ចំនួន ២.៧៤៧ បន្ទប់​, ភោជនីយដ្ឋាន​ចំនួន ២០, អាង​ហែល​ទឹក​ចំនួន ២៣ និង​សួនច្បារ​មួយ​ដែលមាន​រុក្ខជាតិ​ជាង ១ ម៉ឺន​ប្រភេទ និង​ដើមឈើ​ធំ ៥០​ដើម​។​

​    ​អ្វីដែល​អស្ចារ្យ​ជាងនេះទៀត​គឺថា​នៅលើ​កប៉ាល់​មាន​កន្លែង​កម្សាន្ត​ដូចជា​រោង​ភាគ​យន្ត​, កន្លែង​លំហែកាយ​, កន្លែង​លេង​កីឡា និង​តំបន់​យុវវ័យ ហើយ​មាន​វាំង​កម្សាន្ត​, កន្លែង​ស្ប៉ា និង​កន្លែង​ធ្វើ​លំ​ហាត់ប្រាណ​ផងដែរ​។​

​    ​កប៉ាល់​នេះ​ដែលមាន​ប្រវែង ៣៦២​ម៉ែត្រ​នេះ​វែង​ជាង​តួ​អេ​ហ្វែ​ល​របស់​បារាំង​ដល់​ទៅ ៦៥ ម៉ែត្រ​។​

​    ​កប៉ាល Royal Caribbean មាន​មូលដ្ឋាន​នៅ​អាមេរិក​បានចាប់ផ្ដើម​ចេញ​ដំណើរ​នៅ​ខែ​នេះ​ក្នុង​ពិធី​មួយ​នៅ​ក្រុមហ៊ុន​ផលិត​កប៉ាល់ STX ក្នុង​ទីក្រុង Saint-Nazaire ប្រទេស​បារាំង ជា​កន្លែង​ដែល​កប៉ាល់​នេះ​ត្រូវបាន​សាងសង់ឡើង​៕