មាន​បញ្ហា​មិនអាច​ត​ភ្ជាប់ Blutooth រវាង​ទូរស័ព្ទ iPhone? នេះ​ជា​ដំណោះស្រាយ​!

    ​អ្នក​ដែល​និយាយ​ប្រើ iPhone តែង​ចូលចិត្ត​ប្រើ Bluetooth ដើម្បី​ធ្វើ​ការតភ្ជាប់​រវាង​ទូរស័ព្ទ​និង​ទូរស័ព្ទ​។​

​    ​ប៉ុន្ដែ Bluetooth អាចធ្វើឱ្យ​អ្នក​ក្ដៅស្លឹកត្រចៀក បើសិនជា iPhone មិន​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ទាំង​នោះបាន ជាពិសេស​នៅពេល​អ្នក​ប្រើ​នូវ​មុខងារ AirDrop នៅលើ iOS 9​។​

​    ​បើ​ជួប​បញ្ហា​នេះ ខាងក្រោម​ជា​ដំណោះស្រាយ​៖

​    ​១. ឧទាហរណ៍ អ្នកមាន iPhone A និង B ដែល​ធ្លា​ប់ត​ភ្ជាប់ Bluetooth នឹង​គ្នា ប៉ុន្ដែ​ស្រាប់​មិនអាច​ត​ភ្ជាប់​បាន​។ ត្រូវ​ស្វែងរក​មើលថា​តើ​ទូរស័ព្ទ A ឬក៏ B ធ្លាប់មាន​បញ្ហា​ឬ​អត់​។ ដោយ​អ្នក​គ្រាន់តែ​រក​ទូរស័ព្ទ​មួយទៀត​មក​តេស្ដ​ជាមួយនឹង​ទូរស័ព្ទ A និង B ដើម្បី​រកមើល​ថា​តើ​ទូរស័ព្ទ​មួយណា​ដែល​មិនអាច​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​ទី​បី​បាន​។​

​    ​២. ពេល​រកឃើញ​ទូរស័ព្ទ​ដែលមាន​បញ្ហា​ហើយ​នោះ អ្នក​ត្រូវ​បិទ Bluetooth បន្ទាប់មក Reboot ទូរស័ព្ទ​។ ពេល​បើក​ទូរស័ព្ទ​វិញ សូម​បើក Bluetooth ដើម្បី​ធ្វើ​ការតភ្ជាប់ Bluetooth នឹង​ឧបករណ៍​ណាមួយ​។​

​    ​- បើសិនជា​ចំណុច​ទី​ពីរ​មិន​ដំណើរការ សូម​ចូលទៅ​ចំណុច​ទី​បី​ម្ដង​។​

​    ​៣. Forget Device
​    ​បើ​អ្នក​នៅតែមាន​បញ្ហា សូម​លុបឈ្មោះ​ឧបករណ៍​ដែល​ភ្ជាប់​មិនបាន​ចោល​ពីលើ​ទូរស័ព្ទ​។ ដើម្បី​លុប​សូម​ចូល​៖
​    ​- Setting => Bluetooth​។​
​    ​- ចុច​លើ icon មាន​រូប​សញ្ញា​អក្សរ "i" លើ​ឈ្មោះ​ឧបករណ៍​ដែល​អ្នក​ត្រូវ​ត​ភ្ជាប់​ជាមួយ​។​
​    ​- ចុច​ប៊ូល​តុង "Forget This Device" ។​
​    ​- ហើយ​ពេលនេះ​ត​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ដដែល​ឡើងវិញ​។​

មាន​បញ្ហា​មិនអាច​ត​ភ្ជាប់ Blutooth រវាង​ទូរស័ព្ទ iPhone? នេះ​ជា​ដំណោះស្រាយ​!មាន​បញ្ហា​មិនអាច​ត​ភ្ជាប់ Blutooth រវាង​ទូរស័ព្ទ iPhone? នេះ​ជា​ដំណោះស្រាយ​!

​    ​ហើយ​ប្រសិនបើ​នៅតែ​មិនអាច​ត​ភ្ជាប់​បាន​ទៀត ជម្រើស​ចុងក្រោយ​គឺ​៖
​    ​- ចូលទៅ​កាន់ Settings => General => Reset
​    ​- ចូល​ទៅដល់​ជ្រើស​យក Reset Network Settings
​    ​- ធ្វើតាម​ការណែនាំ​ជាការ​ស្រេច​៕