គុណប្រយោជន៍នៃផ្លែប៊័រ

នៅ​ក្នុង​ប្រទេសក​ម្ពុជា​​ ពពួក​ដំណាំ​ប៊័រ​ មិន​សូវ​ជា​សម្បូរ​ប៉ុន្មាន​ទេ ​ដោយ​សារ​ តែ​ដំណាំ​ប្រភេទ​នេះ ​វា​អាច​លូត​លាស់​ទៅ​បាន​ លុះ​ត្រាណា​តែ ​តំ​បន់​នោះ​ជាដី​ដែល​មាន​នូវ​ជីវជាតិ​ និង​ប្រភព​ទឹក​គ្រប់​គ្រាន់ ​ព្រោះ​ដំណាំ​ប៊័រ​វា​ត្រូវ​ការ​ដី​សើម​ជា​និច្ច​។ ​ក្នុង​នោះ​គុណ​ប្រយោជន៍​នៃប្រភេទ​ផ្លែ​ឈើ​ប៊័រ​នេះ​ល្អ​ណាស់​សម្រាប់​សុខ​​ភាព​មនុស្ស ​ខាង​ក្រោម​នេះ​ជា​គុណ​ប្រយោជន៍​របស់​ផ្លែ​ប៊័រ​៖ ​​១.​វា​សម្បូរ​ដោយ​អាស៊ីត​Foli​c៖​អាស៊ីត​Folic​វា​ជួយ​ការ​ពារ​កោសិកា​ថ្មី​និង​ជួយ​ការ​ពារ​ដល់ការ​ផ្លាស់ ​ប្តូរ​ឬ​វិវត្ត​របស់​DNA ​ទៅ​រក​ការ​កើត​នូវ​មហារីក​ផង​ដែរ​។​២. ​ជួយ​ការ​ពារ​បេះ​ដូង​ឱ្យ​មាន​សុខ​ភាព​ល្អ​៣.​ ជួយ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ​មិន​ឡើង​៤. ​ជួយ​ការ​ពារ​អាំង​សូ​លីន​(Insulin) ​មិន​ឱ្យ​ខ្សោយ​ដែល​វិវត្ត​ទៅ​រ​ក​ការ​កើត​នូវ ​ជំងឺ​ទឹក​នោមផ្អែម​។​៥. ​ទទួល​ទាន​ផ្លែ​ប៊័រ​ វា​អាច​ប្រ​ឆាំង​ទៅ​នឹង​ការ​វិវត្ត​ទៅ​ភាព​ចាស់​មុន​អាយុ​។​៦. ​ផ្លែ​ប៊័រ​វា​សម្បូរ​ដោយ​វីតា​មីន​ E​ដែល​ជួយ​ទៅ​ដល់​សក់​និង​ស្បែក​។​7.​ ផ្លែប៊័រ​នេះ​ផងដែរ​ វាជួយ​ថែ​រក្សា​នូវ​មុខ​ងារ​ពោះ​វៀន​ឱ្យ​ដំណើរ​ការ​បាន​ល្អ​។​៨. ​ប៊័រ​ក៏​មាន​គុណ​ប្រយោជន៍​ជួយ​ដល់​ ជំងឺ​បាត់​បង់​ការ​ចង​ចាំដែរ​។​៩. ​ផ្លែប៊័រ​អាច​កាត់​បន្ថយ​នូវ​ការ​រលាក​ក្រ​ពះ​។​១០​. ជួយ​ការ​ពារ​នូវ​ការ​ដាច់​សរសៃ​​ឈាម​ខួរ​ក្បាល​។​១១. ​ទទួល​ទាន​ផ្លែប៊័រ​ទៅ ​វា​ជួយ​បង្កើន​ឡើង​នៃ​កម្រិត ​Lutein ​ដែល​ជួយការ​ពារ​ ​ប្រ​ឆាំង​ទៅនឹង​ការ​ខ្សោយ​សាច់​ដុំ​ផង​ដែ​រ៕​

គុណប្រយោជន៍នៃផ្លែប៊័រប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ healthdigezt