នាងJessicaបង្ហាញពីអារម្មណ៍បន្ទាប់ពីការចាកចេញជាងមួយឆ្នាំពីក្រុមGirls Generation

ចាប់​តាំង​ពីការ​ចាក​ចេញ​​ពី​ក្រុម​តារា​​ចម្រៀង​ដែល​លំ​ដាប់​ជួរ​មុខ​ នាង​Jessica Jung ​ជា​ អតីត​សមាជិក​ក្រុម ​Girls Generation ​ហើយ​នាង​បាន​ចាក​ចេញ​ពីក្រុម​តាំងពី​ចុងឆ្នាំ ​២០១៤ ​មកម្លេះ​ ក្នុង​នោះ​បន្ទាប់​ពីការ​ចាកចេញ​រ​បស់នាង​ មាន​អ្នក​គាំ​ទ្រជា​ច្រើន​សង្ស័យ​អំពី​ទំនាក់ទំ​ នង​របស់​នាង ​ជាមួយ​នឹង​សមាជិក​នៅក្នុង​ក្រុម​ Girls​ Generatio​n​​ ទាំងអស់​ផង​ដែរ​។​តារា​ស្រី​ដែល​ធ្លាប់​ស្ថិត​ក្នុង​ក្រុម​ល្បី​ឈ្មោះ​ជាង​គេ​ នៅ​ប្រទេស​កូរ៉េ​ ដែល​នាង​បាន​ ចាក​ចេញ​ពីក្រុម​ Girls Generation រួមទាំងផលិតកម្មSM Entertainment នោះ នាងបានធ្វើបទសំភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយ ដែលមានឈ្មោះថា TV Report  បន្ទាប់ពីការចេញនូវ អាល់ប៊ូមដំបូងរបស់នាង ខណះអតីតសមាជិកមិត្តក្នុងក្រុមGirls Generation គឺនាង Tiffany  ក៏បានចេញនូវអាល់ប៊ូមទោលដំណាលនាងដែរ។ ​នៅ​ពេល​ដែល​ផ្តល់​បទសំភាសន៍​របស់​នាង​ទៅកាន់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ អ្នក​សំភាសន៍ ​បាន​សួរ​អំពី​ទំនាក់​ទំនង​របស់​នាង​ចំពោះ​សមាជិក​ទំាងអស់ ​នៅក្នុង​ក្រុម​ Girls Generation​នាង​ Jessica Jung ​បាន​ឆ្លើយថា​​៖ ​« ខ្ញុំ​គិត​ថា​ Tiffany​ នាង​ធ្វើ​បាន​ល្អ​ នូវ​បទ​ចម្រៀង​ទោល​របស់​នាង ​ខ្ញុំ​បាន​មើល​ MV ​និង​ស្តាប់​នូវ​បទ​ចម្រៀង​របស់​នាង​ហើយ​ ខ្ញុំ​គិតថា​ នាង​បាន​បង្ហាញ​នូវ​អ្វី​ដែល​នាង​ចង់​ បង្ហាញ​​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ នាង​នឹង​ធ្វើបាន​ល្អ​»​។ ​នៅ​ពេល​ដែល​សួរ​ទៅ​ដល់​បទ​ចម្រៀង​ដែល​ចេញ ​ដំណាល​គ្នា​ រវាង​នាង​និង​អតីត​សមាជិក​មិត្ត​ក្នុង​ក្រុម​ នាង​ Jessica​ បាន​ឆ្លើយថា​៖ ​« ​ខ្ញុំ​មាន​អារម្មណ៍​ថា ​ពួក​យើង​ដូចជា​អត់​ប្រជែង​គ្នា​ទេ ​ព្រោះថា​ ភ្លេង​នៃ​បទចម្រៀង​រវាង​ពួក​យើង​ទាំង​ពី​រគឺ​មាន​លក្ខណះ​ខុស​គ្នា​​»​។​ «​ហើយ​ខ្ញុំ​សង្ឃឹម​ Tiffany​ នឹង​ធ្វើ​បាន​ល្អ​បំផុត​»​។ ​នៅ​ពេល​ដែល​សំនួរ​សួរ​ចាក់​ចំ​បេះ​ដូង​ជា​បន្ត​ថា​តើ​នាង​ មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​សមាជិក​ក្នុង​ក្រុម ​Girl​s Generation ​ឬ​ក៏​អត់បន្ទាប់​ពីការ ​ចាក​ចេញ​ពីក្រុម​? ​នាង J​essdica Jung ​បាន​ឆ្លើយ​ថា​៖« ​ចំពោះ​ខ្ញុំ​ ជាមួយ​សមាជិក​ក្រុម​ Girls Generation ​ គឺ​រាប់អាន​ជា​មួយ​បុគ្គល​មួយ​ចំនួន​តែប៉ុណ្ណោះ ​តែ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ក្រុម ​គឺ​មិន​មាន​ទំនាក់​ទំនង​នឹងគ្នា​ទេ​»​។ ​នាង​បាន​បន្ថែម​ថា​៖ ​« ​ដោយ​សារ​តែ​យើង​មិន​បាន​ ផ្សព្វ​ផ្សាយ​រួមគ្នា​ តែ​ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ​ ខ្ញុំ​ដឹងថា​ Girls Generation ​គឺ​បាន​ធ្វើ​ល្អ​យូរ​មក​ហើយ​»​៕​

នាងJessicaបង្ហាញពីអារម្មណ៍បន្ទាប់ពីការចាកចេញជាងមួយឆ្នាំពីក្រុមGirls Generation
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.koreaboo.com