ទឹក​ឡើង​ ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ធ្វើ​ឲ្យ​អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ ត្រូវ​ចាប់ខ្លួន​ក្រោយ​ធ្លាក់​បុណ្យស័ក្តិ​

ទឹក​ឡើង​ ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ធ្វើ​ឲ្យ​អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ ត្រូវ​ចាប់ខ្លួន​ក្រោយ​ធ្លាក់​បុណ្យស័ក្តិ​

​ខេត្តបន្ទាយមានជ័យ : នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ ខេត្ត ធ្វើការ​ឃាត់ខ្លួន​ជនជាប់ចោទ​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ តួ ធាន​ទឺ ដែលជា​មន្ត្រី​ម្នាក់​ប្រើប្រាស់​អំណាច ​និង​ឥទ្ធិពល ​ហើយក៏​​ធ្លាប់មានរឿងអាស្រូវ​ចម្រូង​ច​ម្រា​ស់​ជាមួយ​ពលរដ្ឋ នៅក្នុង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​រឿង​ដីធ្លី តាម​អំណាច​សាលក្រម​សំណុំរឿង ព្រហ្មទណ្ឌ ចេញ​ដោយ​ចៅក្រម​ជំនុំជម្រះ ម៉ម ច័ន្ទ​វណ្ណៈ នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ឱ្យដឹងថា ជនជាប់ចោទ ឈ្មោះ តួ ធាន​ទឺ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ហើយ​មាន​តួនាទី​ជាទី​ប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ស្តា​អភិវឌ្ឍន៍​វិស័យ កសិកម្ម​និង​ជនបទ ហើយ​ក៏​ជាអតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​អតីត​ជំនួយការ​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​។​

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ជនជាប់ចោទ ខាងលើ​បាន​រង​ការចាប់ខ្លួន​ជាប់ចោទ​ពីបទ ឆបោក ប្រព្រឹត្ត​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ កាលពី​ឆ្នាំ​២០០៤ ហើយ​ត្រូវបាន​សាលក្រម​លេខ​១១​ច ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ របស់​សាលាដំបូង​ខេត្ត ដែល​បានសម្រេច​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ តួ ធាន​ទឺ ដាក់ពន្ធនាគារ​កំណត់​១​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​អនុវត្តន៍​ទោស​។​

​ពាក់ព័ន្ធ​ជុំវិញ​ជនជាប់ចោទ​ឈ្មោះ តួ ធាន​ទឺ ខាងលើ បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី សាលាខេត្ត​បន្ទាយមានជ័យ ឱ្យដឹងថា ពីមុនមក​ធ្លាប់​បង្ក​ឱ្យ​កើតក្តី​ក្តៅក្រហាយ​ពី​ពលរដ្ឋ ដោយ​ទៅ​ជីក​កកាយ​អាច​ម៍​ដី​លក់​នៅ​ចំណុច​ភ្នំ​កង​វ៉ា ហើយ​បង្ក​បាក់ស្រុត​ផ្លូវ​ធ្វើដំណើរ​របស់​ពលរដ្ឋ​នាំគ្នា​មក​តវ៉ា នៅខាងមុខ​សាលាខេត្ត សុំឱ្យ​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​កសាង​ផ្លូវ​ដើរ​ពួកគាត់​​ឡើង​វិញ​។ មិនតែប៉ុណ្ណោះ​ក៏​ធ្លាប់ប្រើ​ប្រាស់​អំណាច​និង​ឥទ្ធិពល ជាប់​ពាក់ព័ន្ធ​និង​រឿងអាស្រូវ​ដីធ្លី​មួយចំនួន នៅក្នុង​ខេត្តបន្ទាយមានជ័យ​ផងដែរ​។​

​គួរ​បញ្ជាក់ថា លោក ​តួ ធាន​ទី បាន​ទំនាក់ទំនង​ជាមួយ​អ្នកធំៗ​រហូត​ឡើង​តួនាទី​ជា​អភិបាលរង​ ខេត្តបន្ទាយមានជ័យ ក្នុង​រយៈ​ខ្លី រួច​ក៏​ធ្លាក់​ពី​តំណែង​វិញ​។ លោក​ជា​ជនខិលខូច​ម្នាក់ តែងតែ​ប្រើ​អំណាច​របស់ខ្លួន​ធ្វើការ​ឆបោក និង​រំលោភបំពាន​យក​ដីព្រៃ ក៏​ដូច​ដី​ផ្សេងៗ​ទៀត ហើយ​នៅក្នុង​តួនាទី​ជា​អភិបាលរង​ខេត្ត​នេះ លោក​មាន​ពាក្យបណ្ដឹង​ជាច្រើន​ត្រូវបាន​តុលាការ​កោះ​ហៅ​។ តែ​ដោយ​លោក​មាន​តួនាទី​ជា​ជំនួយការ​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​នោះ ក៏ត្រូវ​ឃ្លាត​ពី​សំណាញ់​ច្បាប់​រហូត​។ លុះ​ពេលនេះ​មិនដឹង​មូលហេតុ​អ្វី​លោក​ក៏​ត្រូវបាន​តុលាការខេត្ត បន្ទាយ​មា​ន​ជ័យ​​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដោយ​ផ្ដន្ទាទោស​រយៈពេល​១​ឆ្នាំ​ពីបទ​ឆបោក​៕

ទឹក​ឡើង​ ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ធ្វើ​ឲ្យ​អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ ត្រូវ​ចាប់ខ្លួន​ក្រោយ​ធ្លាក់​បុណ្យស័ក្តិ​

ទឹក​ឡើង​ ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ធ្វើ​ឲ្យ​អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ ត្រូវ​ចាប់ខ្លួន​ក្រោយ​ធ្លាក់​បុណ្យស័ក្តិ​