យន្ដហោះ​«EgyptAir» ហោះ​ពី​ប៉ារីស​ទៅ​គែរ ធ្លាក់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ

យន្ដហោះប្រភេទអ៊ែរប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍ «Egyptair» ដែលហោះភ្ជាប់រដ្ឋធានីប៉ារីស ប្រទេស​បារាំង និង​រដ្ឋធានគែរ ប្រទេសអេហ្សីព បានបាត់ខ្លួនពីប្រព័ន្ធត្រួតពិនិត្យការហោះហើរ នៅយប់ថ្ងៃពុធ ចូលមក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ។ ដំណឹង​ចុង​ក្រោយ បានអះអាងថា យន្ដហោះបានធ្លាក់ចូលក្នុងសមុទ្រ មេឌីទែរ៉ាណេ។
យន្ដហោះ​«EgyptAir» ហោះ​ពី​ប៉ារីស​ទៅ​គែរ ធ្លាក់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ

យន្ដហោះប្រភេទអ៊ែរប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍ «Egyptair»។ (រូបថតឯកសារ)

យន្ដហោះធុន អ៊ែរប៊ូស (AirBus) របស់ក្រុមហ៊ុនអាកាសចរណ៍ «Egyptair» បានហោះចេញពី​ព្រលាន​យន្ដហោះ «Roissy-Charles de Gaulle» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅវេលាម៉ោង២៣ និង០៩នាទី ជា​មួយ​នឹង​អ្នក​ដំណើរ​៥៦នាក់ និងបុគ្គលិកបម្រីការ១០នាកទៀត។ នៅក្នុងចំណោមនោះ មាន១៥នាក់ ជាជនជាតិបារាំង។

បើតាមក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង បានបញ្ជាក់ថា យន្ដហោះដែលមានលេខហោះហើរ «MS804» ត្រូវ​បាន​ប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស ចាប់ដានបាន នៅចុងក្រោយគេបង្អស់ គឺភ្លាមៗ​នៅបន្ទាប់ពីយន្ដហោះ បានហោះ​ចូល​ក្នុង​ដែនអាកាស របស់ប្រទេសអេហ្សីព។

យន្ដហោះ​«EgyptAir» ហោះ​ពី​ប៉ារីស​ទៅ​គែរ ធ្លាក់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ

ប្រភពផ្លូវការ របស់ប្រទេសអេហ្សីព បានបញ្ជាក់ថា យន្ដហោះប្រាកដជាបានធ្លាក់ចូលសមុទ្រ ហើយ​ការ​រុករក បានចាប់ផ្ដើមហើយ ជាមួយការចូលរួម ពីកងកម្លាំងឆ្មាំសមុទ្រ របស់ប្រទេសក្រិច៕