ភរិយា​ដើម លោក លាន អា​ព្រីល​គី​នីន ដឹក​ដៃ​កូន​​​ ទៅ​រក​រឿង​ជេរ​បញ្ចោរ​ប្រពន្ធ​ចុង ផ្អើល​អស់​អ្នក​នៅ​បឹង​សា​ឡាង

(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលអ្នករស់នៅជិតខាងផ្ទះប្រពន្ធចុង របស់អតីតពិធីករ លោក លាន អាព្រីលគីនីន បានឃើញប្រពន្ធដើម របស់លោក ដឹកដៃកូនប្រុសម្នាក់ ទៅរករឿងប្រពន្ធចុង ដល់ផ្ទះបង្កឲ្យផ្ទុះជាជម្លោះបែកអូរហូរជាស្ទឹង ទម្រាំតែសមត្ថកិច្ចមកដល់ ដើម្បីសម្របសម្រួល ហៅពួកគេទាំងអស់គ្នា ទៅកាន់សង្កាត់បឹងសាឡាង ដើម្បីដោះស្រាយគ្នា។

ហេតុការណ៍នេះ បានកើតឡើងនា ម៉ោងប្រមាណ២៖២០នាទី រសៀលថ្ងៃទី១៥ ខែឧសភា នៅផ្ទះជួលលេខ១៨ ជាន់ទី១ ផ្លូវលេខ២៦១ ស្ថិតនៅក្រុមទី១៣ ភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បង្កឲ្យផ្អើលអស់អ្នកជិតខាង បន្ទាប់ពីពួកគេឮសូរសម្លេង ជេរបញ្ចោគ្នាខ្លាំងៗ ពីសំណាក់ភាគីប្រពន្ធដើម និងប្រពន្ធចុង ខណៈដែលលោក លាន អាព្រីលគីនីន បានត្រឹមតែទទូចអង្វរ កុំឲ្យភរិយាបណ្ដូលចិត្តទាំងពីរ កុំឲ្យឈ្លោះគ្នា ព្រោះលោកមិនចង់បាត់បង់នរណាម្នាក់ ពីដើមទ្រូងឡើយ។

ទោះបីជាយ៉ាងណា ការឈ្លោះដណ្តើមប្តីគ្នា ផ្អើលគេផ្អើលឯង លែងគិតពីការអៀនខ្មាសនេះ ពុំបង្កទៅជាអំពើ ហិង្សាបណ្តាលឲ្យមានអ្នករងរបួសឡើយ ប៉ុន្តែបានធ្វើឲ្យមាន ការភ្ញាក់ផ្អើលដល់ ប៉ូលិសចុះទៅណែនាំ ឲ្យទៅជួបគ្នាដោះស្រាយនៅសាលាសង្កាត់ ខណៈដែលប្រពន្ធរបស់លោក លាន អាព្រីលគីនីន ទាំងពីរនាក់នោះមិនត្រូវបានស្គាល់ឈ្មោះ នោះទេ។

ជុំវិញជម្លោះដណ្ដើមប្ដីគ្នា ពីសំណាក់ប្រពន្ធទាំងពីររបស់លោក លាន អាព្រីលគីនីន ប្រៀបបីដូចជារឿងភាគថៃ នៅពេលនេះ Khmertalking មិនទាន់អាចទាក់ទង លោក លាន អាព្រីលគីនីន ដើម្បីបំភ្លីបានទេ នៅថ្ងៃនេះ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក លាន អាព្រីលគីនីន មានប្រពន្ធលួចលាក់ ហើយត្រូវប្រពន្ធដើមមកតាមរករឿង ឈ្លោះជេរបញ្ចោ នាងជាប្រពន្ធចុង ខណៈដែលកាលពីប្រមាណជា១ឆ្នាំមុន ក៏គេនាំចាំបានថា ធ្លាប់កើតរឿងបែបនេះម្ដងមកហើយដែរ ខណៈដែលប្រពន្ធរបស់លោក លាន អាព្រីលគីនីន បានទៅរករឿងឈ្លោះប្រកែកគ្នា យ៉ាងតឹងសរសៃក នៅបឹងសាឡាងនេះដូចគ្នា ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា អស់រយៈពេលមិនតិចឆ្នាំទេ ដែលលោក លាន អាព្រីលគីនីន អតីតជាតារាចម្រៀង និងពិធីករល្បីឈ្មោះមួយរូប នៅស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ក្នុងអំឡុងឆ្នាំ ២០០០ ដល់ ២០០៥ បានបាត់វត្តមាន ពីសង្វៀនសិល្បៈ ដោយគ្មានទស្សនិកជន ណាម្នាក់ដឹងឡើយថា តារារូបនេះចាក ចេញពីសិល្បៈ ទៅសម្ងំរស់នៅឯណាទេ ទើបតែថ្មីៗនេះ តារាប្រុសរូបនេះ បាន សម្ញែងរូបភាពជាច្រើន សន្លឹកស្តែងឲ្យឃើញ ថាពេលនេះលោកកំពុង តែរស់នៅក្នុង ខេត្តមួយ ដោយធ្វើឲ្យទស្សនិកជនសង្ស័យថា លោកបញ្ចប់សិល្បៈ ទៅសម្ងំធ្វើជា ឈ្មួលរកស៊ីឈើ ។

រូបថតជាច្រើនសន្លឹកត្រូវ បានម្ចាស់សាម៉ីខ្លួន លោក លាន អាព្រីគីនីន បានយកមកបង្ហោះ បង្អួតអ្នកគាំទ្រ នៅលើ Facebook របស់ខ្លួន កាលពីពេលថ្មីៗនេះ ដែលស្តែងឲ្យឃើញ រូប លោក ជាមួយនិងឈើជាច្រើន នៅពីក្រោយខ្នងរបស់លោក ដែលសរបញ្ជាក់ ឲ្យទស្សនិកជន និងអ្នកគាំទ្របាន ឃើញរូបភាពនេះ ហើយមានមន្ទិលសង្ស័យថា តារាចម្រៀងដែលចូលចិត្ត លេងស្ទីលម៉ូដសក់ និងសម្លៀកបំពាក់រូបនេះ ទំនងជាបញ្ចប់អាជីពសិល្បៈ ទៅសម្ងំរកស៊ីឈើ ហើយមើលទៅ ព្រោះបើតាមរូបភាពបាន បង្ហាញឲ្យ ឃើញថា លោក គីនីន ហាក់មានសាច់ ឈាមស្រស់ថ្លា ឡូយឆាយមិនចាញ់ កាលនៅប្រឡូក សិល្បៈប៉ុន្មានទេ ។

ទាក់ទងនិងការសង្ស័យខាងលើនេះ គេហទំព័រ Looking TODAY មិនអាចសុំការបកស្រាយ ពី លោក លាន អាព្រីលគីនីន បានទេ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤នេះ ។ ពាក់ព័ន្ធនឹង ការបង្ហោះរូបនេះ ខាងគេហទំព័រ ក៏មិនដឹងច្បាស់ថា ស្ថិតនៅក្នុងខេត្តណា ? ហើយឈើទាំង អស់នោះ ជារបស់លោក ឫយ៉ាងណាទេ ? ដោយការលើកឡើងខាងលើនេះ គ្រាន់តែជា ចម្ងល់ និងការសង្ស័យ របស់មហាជន ក្រោយពីលោកបានបង្ហោះ រូបនេះនៅលើ Facebook តែប៉ុណ្ណោះ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload