Fanta បានជម្រុះក្រុមចម្រៀង 303 ក្រុម មកនៅត្រឹម 20 ក្រុម សម្រាប់ការប្រកួតកម្មវិធី Fanta Fun Tracks វគ្គបន្ទាប់

ភ្នំពេញ៖ បន្ទាប់ពីការជម្រុះក្នុងរយៈពេលពីរថ្ងៃកន្លងមក ក្រុមដែលជាប់ក្នុងជម្រើស 20 ក្រុម អាចបន្តទៅកាន់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការ ប្រកួតវគ្គដំបូង តម្រូវឲ្យ បេក្ខជនចូលរួមប្រកួតជាក្រុម ដែលក្រុមនីមួយៗមានសមាជិកចាប់ពី 2 នាក់ ទៅ 5 នាក់ ហើយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងតម្រូវឲ្យបេក្ខជន Mix បទចម្រៀង ពីរបទ ដែលមានស្រាប់ ដើម្បីបង្កើតជាបទសប្បាយៗថ្មីមួយ។ អ្នកចូលរួម ទាំងអស់ ត្រូវមាន អាយុចាប់ពី 13 ដល់ 22 ឆ្នាំ និងជម្រុះយកតែ 20 ក្រុមប៉ុណ្ណោះ ក្នុង ចំណោម 303 ក្រុម ដែលបានសម្ដែងនៅ នៅមហោស្រព ចេនឡា ថ្ងៃទី 14 និង 15 ខែឧសភា ដែលមាន ការចូលរួមផ្តល់ពិន្ទុ និងកាត់សេចក្តីដោយ តារាចម្រៀងដ៏ពេញនិយមគឺ លោក នីកូ គ្រូបង្ហាត់ព្យាណូអន្ដរជាតិ លោក សូ ស្រណោះ និងលោក សុខ វិសាល ស្ថាបនិកក្រុមតន្ត្រី Klapyahandz ដ៏ល្បីល្បាញ។ 

លោក សុខ វិសាល បានឲ្យដឹងថា "វគ្គជម្រុះ គឺជាតំណាក់កាលដ៏លំបាក និងសំខាន់ បំផុត ព្រោះក្រុមនិមួយត្រូវប្រកួតជាមួយនឹងក្រុម ៣០២ ក្រុមផ្សេងទៀត។ ក្រុមនីមួយៗ សុទ្ធតែមានទេពកោសល្យ និងការតាំងចិត្ត 110% "។ ចៅក្រមវាយតម្លៃក្រុមនីមួយៗ ដោយយោងទៅលើទឹកដមសំឡេង បច្ចេកទេសច្រៀង កម្រិតនៃការសម្តែង និង សមត្ថភាពសម្តែងជាក្រុម។ នៅទីបញ្ចប់ ចៅក្រមបានដាក់ពិន្ទុឲ្យ 20 ក្រុមដែលជាប់ ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ ក្រុមកូនខ្មែរ ក្រុម Ahnitto Band ក្រុមStreet Live Band ក្រុម 2 Brothers ក្រុម I Love you ក្រុម Fifty Five ក្រុម BT ក្រុម Gina ក្រុម Dynamic ក្រុម 2SN ក្រុម Rith Cool ក្រុម Smart Narong ក្រុម Music Engles កុ្រម Set2All ក្រុម S.F ក្រុម Dé Ocean ក្រុម Sing Boy ក្រុម G.B ក្រុម MK2 និងក្រុម WAB ។ 

បន្ទាប់មក ក្រុមដែលជាប់ទាំង 20 ក្រុមនោះនឹងបន្តទៅវគ្គបន្ទាប់នៃការប្រកួត ដែលត្រូវ Mix បទចម្រៀងពីរបទ ដើម្បីបង្កើតជាបទថ្មីមួយ ក្រោមការបង្វឹកដោយ លោក នីកូ ផ្ទាល់។ បទចម្រៀងថ្មីដែល Mix រួច ត្រូវថតដោយ ក្រុមនីមួយៗ រួច Post នៅលើ Wall Facebook របស់បេក្ខជន។

ក្រុមនិមួយៗនឹងទទួលពិន្ទុ 50% ពីចៅក្រម និង 50% ទៀត ពីការបោះឆ្នោតនៅលើ ហ្វេសប៊ុក។ ហើយលទ្ធផលនឹងត្រូវប្រកាសនៅលើទំព័រហ្វេសប៊ុក Fanta នៅថ្ងៃទី 01 ខែ មិថុនា។ លោក នីកូ បានពន្យល់ថា “នៅក្នុងការប្រកួតនេះ ការបោះឆ្នោតគឺសំខាន់ ណាស់ ព្រោះអ្នកគាំទ្រក្រុមនីមួយៗអាចជួយឲ្យពួកគាត់កើនពិន្ទុយ៉ាងច្រើន។ ដូច្នេះ បើអ្នកគិតថា ក្រុមណាមួយមានទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់ សូមបោះឆ្នោត ជូនពួកគាត់ ដើម្បីជួយសម្រេចក្តីសុបិនឲ្យពួកគាត់ក្លាយជាតារា” ។

បន្ទាប់ពីការបោះឆ្នោត ក្រុមជាប់ក្នុងជម្រើស 4 ក្រុមចុងក្រោយ នឹងត្រូវឡើងសម្តែង ផ្ទាល់នៅលើឆាក និងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MyTV ។ ក្រុមដែលឈ្នះលេខ 1 នឹងក្លាយជាតារាក្នុង Fanta MV ដែលនឹងត្រូវ Upload ទៅលើ YouTube និងរង្វាន់ទឹកប្រាក់ $1,500។ ចំណែកក្រុមជ័យលាភីលេខ 2 ដល់លេខ 4 ក្នុងមួយក្រុមៗនឹងទទួលបាន ប្រាក់រង្វាន់ $500។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុក Fanta: https://www.facebook.com/fanta/?fref=ts  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload