ដេននី ក្វាន់ ចូល​សិល្បៈ​តាមអ្នក ដឹកនាំ​សម្តែង​ម្នាក់ មិនធ្លងកាត់សាលាសិល្បៈ​

ភ្នំពេញ៖ ខណៈដែល​អ្នកសារព័ត៌មាន​ LookingTODAY បានចោទ​សួរពីជំហានដំបូង នៃការចូលសិល្បៈ តាមនរណា? ចម្លើយ​ដែល​ ដេននី ក្វាន់ ឆ្លើយប្រាប់ នៅថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦នេះ គឺ​នាងមិនធ្លាប់បាន ឆ្លងកាត់សាលាសិល្បៈ​ ឲ្យបានត្រឹមត្រូវនោះទេ ដែលចូលតាម​អ្នកដឹកនាំ​សម្តែង ​ម្នាក់តែប៉ុណ្ណោះ ។​ សមាគមសិល្បៈ ដែលដឹកនាំ​ដោយលោក សុះ ម៉ាច បានប្រាប់ LookingTODAY កន្លងមកថា ទាំងនេះគឺជា​ចំណុច ចន្លោះប្រហោង ដែលបង្ក​ភាពឈឺក្បាលដល់ សមាគមសិល្បៈ មិនដឹងថាគាត់ចូលតាមណា ហើយតាមផលិតកម្មណា ។​ 

ដើម្បីស្រាយ​បំភ្លឺ នៃចំណុចនេះ សារ​ជាថ្មីឡើងវិញ ​ដេននី ក្វាន់ បានឆ្លើយ​យ៉ាងខ្លីថា «ខ្ញុំចូលសិល្បៈ​តាមរយៈ បង វ៉ាត់ លីម៉េង» ​។​ យើងសូមមិនធ្វើ អត្ថាធិប្បាយអ្វី ឲ្យវែងឆ្ងាយចំពោះ​ អ្នកដឹកនាំសម្តែង ខាងលើឡើយ ព្រោះថា ទស្សនិក​ជន ពិតជា​ស្គាល់ច្បាស់​ចំពោះ គាត់ថា នៅផលិតកម្មណា ។ ព្រោះថា កន្លងមក អ្នកដឹកនាំសម្តែងដ៏ល្បីនេះ ធ្លាប់មានប្រតិកម្ម​ ម្តង​ទៅហើយ ចំពោះ​ការ​សរសេរ ឈ្មោះគាត់ ហើយថែមទ្រនំ ដែលគាត់ កំពុងជ្រកកោន ។​ ក្នុងវត្តមាន​ជួប ជាមួយនឹង លោក ថៃ នរៈសត្យា កញ្ញា ដេននី ក្វាន់ បាន​និយាយមុខ​ អ្នកព័ត៌មានថា នាងនឹងបន្ថយការ ស្លៀកពាក់សិចស៊ី ហើយក៏សន្យា​ថា មិនឲ្យមានករណី ផ្ទុះឡើង​យ៉ាងចម្រូងចម្រាស់ នៅលើហ្វេសប៊ុក ជាបន្តទៀត​ឡើយ​ ៕​

ប្រភព ៖
ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ នៅក្នុងដដែលនោះ តារាចូលចិត្តបង្អួតល្វែងដងខ្លួនដ៏ល្វត់ល្វន់កញ្ញា ដេននី ក្វាន់ ក៏បានសន្យាបញ្ឈប់បង្ហាញភាពសិចស៊ី របស់ខ្លួនទៀតហើយ ក្រោយទទួលការទូន្មាន និងអប់រំ ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងការប្រតិកម្មពីអ្នកសិល្បៈ និង ប្រជាពលរដ្ឋខ្មែរ។

កញ្ញា ដេននី ក្វាន់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានចូលទៅកាន់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីដំបូន្មានពីថ្នាក់ដឹកនាំក្រសួង ចំពោះការស្លៀកពាក់សិចស៊ីរបស់កញ្ញា។ បន្ទាប់ពីជួបទទួលដំបូន្មានជិតមួយម៉ោងពីលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កញ្ញា ដេននី ក្វាន់ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ភាពសិចស៊ី គឺជាចំណង់ចំណូលចិត្តរបស់កញ្ញាតាំងពីដើមមក ហើយការស្លៀកពាក់សិចស៊ីនេះ គ្មានបំណងជាថ្នាក់ទាក់ទាញចំណាប់អារម្មណ៍ណាមួយនោះឡើយ។

តែទោះបីជាយ៉ាងណា ក្រោយទទួលការអប់រំពីក្រសួង កញ្ញាសន្យាមិនស្លៀកពាក់សិចស៊ីបង្អួតខ្សែនេត្រាទស្សនិកជនទៀតនោះឡើយ។

ដេននី ក្វាន់ ក៏បានសុំអភ័យទោសចំពោះកំហុសឆ្គងរបស់កញ្ញា ពីថ្នាក់ដឹកនាំក្រសួង ប្រជាពលរដ្ឋ និង អ្នកសិល្បៈទាំងអស់ និង បានបញ្ជាក់ថា កញ្ញា នឹងសូមទោសសិល្បៈរៀមច្បង ដូចជាអ្នកនាង ម៉េង កែវពេជ្ជចិន្តា ជាដើម ដែលធ្លាប់បានប៉ះពារសម្តីនាពេលកន្លង។ បើទោះបីឈប់បង្អួតតំបន់អាថ៌កំបាំងលើដងខ្លួន តែ ដេននី ក្វាន់ អះអាងថា កញ្ញា នឹងមិនបោះបង់អាជីពសិល្បៈនោះឡើយ។

កញ្ញា ដេននី ក្វាន់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងពិភពសិល្បៈថា ជាតារា ដែលតែងតែថតរូបសិចស៊ី បង្ហាញល្វែងដងខ្លួនដ៏ល្វត់ល្វន់របស់កញ្ញា មិនចាញ់តារាតំបន់អឺរ៉ុបនោះឡើយ។ ការនិយមបង្ហាញរូបភាពសិចស៊ីរបស់ ដេននី ក្វាន់ បាននាំឲ្យមានការប្រតិកម្មខ្លាំង ព្រោះគេបានចាត់ទុកការបង្ហាញភាពសិចស៊ី របស់ ដេននី ក្វាន់ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ភាពថ្លៃថ្នូរ និង ផូរផង់ នៃវប្បធម៌ និងស្រ្តីរបស់ខ្មែរ។

លោក ថៃ នរៈសត្យា បានបញ្ជាក់ថា ក្រសួងមានសិទ្ធិត្រឹមណែនាំ និងអប់រំ ដល់កញ្ញា ដេនី ក្វាន់ ឲ្យបញ្ឈប់ការស្លៀកពាក់សិចស៊ី តែបើកញ្ញា មិនបញ្ឈប់ក្រសួង ក៏មិនមានសិទ្ធិក្នុងការចាត់ចំណាត់ការអ្វីនោះឡើយ ព្រោះការស្លៀកពាក់សិចស៊ីនេះ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload