មើល៨សន្លឹកនេះ ទើបដឹងថា ជា វណ្ណារិទ្ធ និងកូនប្រុស មុខដូចគ្នាប៉ុណ្ណា

ភ្នំពេញ៖ នាព្រឹក ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦ នេះ ពិធីកររូបស្រស់សង្ហា និងល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ បានចែករំលែករូបថត ចំនួន៨សន្លឹក នៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក ដែលបង្ហាញឲ្យឃើញ លោកកំពុងឈរពរកូនប្រុស ដ៏សែនស្អាត និង Cute គួរឲ្យស្រលាញ់មែនទែន។ ភ្ជាប់ជាមួយរូបថតទាំងនោះ លោកក៏បានសរសេរថា «ម្សិលមិញជាមួយកូនរិទ្ធតូច ក្នុងកម្មវិធីសម្ភោធ រឿង អ្នកនាងម្ចាស់ឡឺកឺ»។

បន្ទាប់ពីរូបថតទាំងនោះ បានបង្ហោះរយៈពេល ត្រឹមតែ១ម៉ោងប៉ុណ្ណោះ ចំនួន Like និង Share បានកើនឡើងយ៉ាងច្រើន។ ជាមួយគ្នានេះដែរ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមុខមាត់ ឪពុកកូនទាំង២នាក់នេះ ព្រោះថាកូនប្រុស លោក ជា វណ្ណារិទ្ធ ដែលមានឈ្មោះថា ហ្វេម (Fame) ពិតជាមុខមាត់ដូចគ្នា ស្ទើរតែ១០០ភាគរយ ជាមួយនឹង លោក ជា វណ្ណារិទ្ធ ទៅហើយ។

ជាងនេះទៅទៀត អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ថែមទាំងបាន បញ្ចេញមតិ កោតសរសើរ ទៅដល់អូនហ្វេម ថាពិតជាស្រស់ស្អាត គួរឲ្យស្រលាញ់ និងគួរឲ្យក្នាញ់ទៀតផង៕

តោះ! ទៅមើលរូបថតនោះទាំងអស់គ្នា៖

ប្រភព ៖
ហ្វេសប៊ុក

ចំណាប់អារម្មណ៍ខ្មែរឡូត

ពីមួយថ្ងៃទៅមួយថ្ងៃ រូបថតកូនប្រុសតូចរបស់ តារាសម្តែង និងពិធីករ លោក ជា វណ្ណារិទ្ធ កាន់តែល្បីទៅៗ ក្នុងបណ្តាញហ្វេសប៊ុក។

ភាគច្រើនលោក ជា វណ្ណារិទ្ធ តែងបង្ហោះរូបថត និងសកម្មភាព កូនប្រុសតូចជារឿយៗ ដែលរូបគេចូលចិត្តលេងទឹកមុខ បែបCute Cute គួរឲ្យគ្រឺតយ៉ាងខ្លាំង។ ហើយក្នុងនោះដែរ បើក្រឡេកមើល ពេលតារាប្រុសរូបនេះ បង្អួតរូបថតកូនក្នុងហ្វេសប៊ុកម្តងៗ គឺទទួលបានចំនួន Like យ៉ាងច្រើនលើសលប់​ រហូតដល់រាប់ម៉ឺន​Like ឯណោះ។

ចំពោះចំនុចនេះហើយ អាចបញ្ជាក់បានថា កូនប្រុសរបស់ ជា វណ្ណារិទ្ធ ពិតជាមានប្រជាប្រិយភាព និងល្បីល្បាញដូចជាឈ្មោះមែន (ឈ្មោះ Fame)។ ហើយក៏មានអ្នកគាំទ្រភាគច្រើន បាននិយាយលេងថា កូនប្រុសរបស់តារាប្រុសរូបនេះ ល្បីតាំងពីតូចទៅហើយ ស្ទើរតែវ៉ាដាច់រូបថតឪពុក បើប្រៀបធៀបនឹងចំនួន Like ក្នុងហ្វេសប៊ុក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload