លីលី ផ្ទុះ​រឿង​បន្ទាប​តម្លៃ​ខ្លួន ដើម្បី​បាន​ការ​ងារ​​ធ្វើ​ក្នុង​សិល្បៈ

(ភ្នំពេញ)៖ កញ្ញា ម៉ៅ លីលី តារាសម្ដែងជើងថ្មី តែនាងបានចេញសម្ដែងក្រៅប្រទេសជាញឹកញាប់ និងមានការងារធ្វើជាច្រើនជាងតារាសម្ដែងដទៃ សូម្បីតែច្រៀងក្នុងកម្មវិធីមង្គលការនានាក្នុងពេល ល្ងាចក៏នាងទទួលបានច្រើនជាងតារាសម្ដែងដទៃដែរ ។

ទាំងនេះជាហេតុធ្វើឲ្យទស្សនិកជនមួយចំនួនមានភាពងឿយឆ្ងល់ថា ហេតុអ្វីបានជានាងមានកាងារច្រើន? សូម្បីតែស្ពតពាណិជ្ជកម្មនានា ក៏មានវត្តមាននាងច្រើនស្ទើរមិនគួរឲ្យជឿ សំខាន់ជាងនេះនាងបានចេញសម្ដែងនៅក្រៅប្រទេសញឹក ញាប់ជាងតារាចម្រៀងអាជីពទៅទៀត ។ 

ប្រភពពីអ្នកសិល្បៈម្នាក់បាននិយាយប្រាប់ KhmerTALKING ថា រឿងអីដែល លីលី មិនមានកាងារច្រើនជាងតារាសម្ដែងធម្មតា ព្រោះនាងមិនគិតពីតម្លៃលុយទេ សំខាន់ឲ្យតែមានកាងារធ្វើ លុយតិចបំផុតក៏នាងធ្វើដែរ ។ ជាក់ស្ដែងថតពាណិជ្ជកម្មឲ្យផលិតផលមួយនាងយកពីតែ២សន្លឹកប៉ុណ្ណោះ ខណៈដែលតារាដទៃ គេយកយ៉ាងតិច៥សន្លឹក ផលិតករគេច្បាស់ជាចង់សន្សំសំចៃ ខុសគ្នាដល់ទៅ ៣០០ដុល្លារ ហើយសម្រស់ លីលី មិនចាញ់គេអី ដូចនេះគេយក លីលី ថតហើយ ។

ក្រៅពីនេះ ចំណែកឯការសម្ដែងនៅក្រៅប្រទេសវិញ នាងសុខចិត្តចេញសំបុត្រយន្តហោះខ្លួនឯងឲ្យតែបានចេញក្រៅប្រទេស ដូចនេះស្ព័នស័រគេចង់បាននាងហើយ ព្រោះសន្សំសំចៃច្រើន ។ មិត្តក្នុងសិល្បៈមិនបានកោតសរសើរភាពឆ្លាត វៃនាងក្នុងការរកងារធ្វើរបស់ លីលី ទេ ព្រោះជាធ្វើឲ្យតម្លៃសិល្បៈធ្លាក់ចុះ ។ តម្លៃសិល្បករខ្មែរមានភាពធ្លាក់ចុះ ព្រោះ នាងក្រឡុកតម្លៃពេក ព្រោះពាណិជ្ជកម្មមួយត្រូវតារាៗយកពីគេបានថ្លៃ តែដល់ពេលនាងធ្វើចឹងពេក ពិបាកទទួលយក ។

តែរឿងនេះមិនទើបតែកើតឡើងទេ ព្រោះមានសិល្បករជាច្រើនទៀតអោយតែបានសម្ដែងសុខចិត្តអត់យកប្រាក់ ព្រោះចង់មានឈ្មោះក្នុងសិល្បៈពួកគេ មិនបានគិតរឿងមុខមាត់ខ្លួនថា ត្រូវគេនិទ្នាការពីខ្លួនឡើយ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០១៦ តារាចម្រៀងដែលវិវឌ្ឍខ្លួន ជាតារាសម្តែង និងបង្ហាញម៉ូដ កញ្ញាលីលី មួយរយៈមុនបានបង្ហាញរូបភាពកៀកកើយ ឱបរឹតជាមួយបុរសម្នាក់មានវ័យ ប្រហែលគ្នា ហើយត្រូវគេចែកចាយ ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ លីលី ទទួលស្គាល់ថា នោះជារូបនាងពិតមែន ប៉ុន្តែនាងស្នើឱ្យគេឈប់ ចែកចាយតទៅទៀតទៅ ដោយសារបុរសម្នាក់នោះមិនមែនគូស្នេហា ឬគូអនាគតរបស់នាងឡើយ ។

តាំងពីមានរឿងហេតុទាក់ទិនរូបភាពឱបរឹតកៀក កើយគ្នារវាងតារាចម្រៀងលីលី និងបុរសម្នាក់នោះមក លីលីហាក់មានអារម្មណ៍តានតឹងមិនតិចទេ នៅពេលគេនាំគ្នានិយាយពីរឿងនាង។ លីលីប្រញាប់លុបរូបក្នុងទំព័រហ្វេសប៊ុករបស់នាងចេញ ដើម្បីកុំឱ្យមានការចែកចាយតទៅទៀត ។ លើសពីនេះ នាងឈឺក្បាលមិនតិចទេនៅពេលមានអ្នកសារព័ត៌មានតាមសួរនាំ ។ លីលីគិតថា បើរឿងនោះស្ងប់ នាងនឹងប្រយ័ត្នខ្លួនមិនឱ្យមានបញ្ហាអ្វីប៉ះពាល់ដល់ខ្លួនទៀតទេ ។ នាងយល់កាន់តែច្បាស់ថា ក្នុងនាមជាតារាពិតជាងាយស្ថិតក្នុងការតាមដានពីមហាជន ។

ក្នុងជំនួបកាលពីពេល ថ្មីៗនេះជាមួយតារាចម្រៀង និងតារាសម្តែងកញ្ញាលីលី ដែលគ្រងឈុតរ៉ូបពណ៌ខ្មៅ បានថ្លែងថា រូបនៅលើហ្វេសប៊ុកនោះពិតជារូបនាង និងបុរសម្នាក់នោះ តែជាលក្ខណៈស្និទ្ធស្នាលបែប សាមញ្ញៗ អត់ទាក់ទិនរឿងស្នេហាទេ ។ បុរសម្នាក់នោះគ្រាន់តែជាមិត្តភក្តិជិតដិតមិនបានគិតទៅលើអ្វី ផ្សេងឡើយ ទើបនាងហ៊ានបណ្តោយខ្លួនថតស្និទ្ធស្នាលបែបនេះ ។ បើពិតជាមានរឿងឈឺក្បាលបែបនេះ នាងមិនបណ្តោយខ្លួនឡើយ ។ មុននឹងថតរូបបែបនេះ នាងក៏គិតខ្លាចគេរិះគន់ដែរ ហើយពិតដូចនាងយល់ឃើញមែន ។

តារាចម្រៀងដែលពេលនេះកំពុងតែក្លាយជាពិធី ការិនីប្រចាំទូរទស្សន៍អប្សរា ក្នុងនាទី «អ្នកដឹងខ្ញុំដឹង» បានសង្កត់ធ្ងន់ថា នាងធ្លាប់មានស្នាមបែបនោះ ពិតជាមិនធ្វើឱ្យកើតឡើងទៀតទេ ។ នាងធ្លាប់ដឹងថា កន្លងមកមានតារាខ្លះជំពប់រឿងតាមរយៈហ្វេសប៊ុកធ្វើឱ្យមាន អារម្មណ៍ឈឺក្បាលខ្លះដែរ តែដល់ពេលមានរឿងធ្លាក់មកលើខ្លួនឯងពិតជាស្គាល់រសជាតិ ហើយត្រូវគេតាមសួរដេញដោល ។ មានអ្នកសារព័ត៌មានខ្លះទូរស័ព្ទសួរនាំ និងខ្លះចុះផ្សាយទាំងនាងមិនបានដឹង តែមិត្តភក្តិជួយប្រាប់ ។ បែបនោះហើយ ទើបនាងយល់ថា ជាតារាធ្វើអីបើមិនចេះក្រែងនោះពិតជាពិបាកហើយ ព្រោះមានមហាជនស្គាល់ ។ ដូច្នេះហើយទើបពេលខ្លះតារាមួយចំនួនទៅណាមកណាតែងតែយកម៉ាស់បិទ មុខ ។

ពេលនេះព័ត៌មានពីនាងលីលី ស្ងប់ស្ងាត់បន្តិចហើយ ដោយសារតែនាងលុបចោលរូបភាពនោះយ៉ាងលឿន ដើម្បីកុំឱ្យមានការបង្ហោះតទៅទៀត ធ្វើឱ្យនាងអាចមានអារម្មណ៍ស្រាលខ្លួន យកពេលគិតមកលើរឿងធ្វើការ ។ សព្វថ្ងៃនេះ លីលីមមាញឹកជាមួយអាជីពសិល្បៈច្រើន 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload