តើតារាស្រីខ្មែរមួយណា ដែលមានស្បែកមុខម៉ត់រលោងខ្លាំង ទោះមើលកាន់តែជិតក៏ដោយ?

ភ្នំពេញ៖ ប្រិយមិត្តធ្លាប់តែគិតថា គ្មានតារាណាដែលស្អាតពីធម្មជាតិពិតៗនោះទេ បើមិនកែសម្ផស្ស ឬផាត់មុខក្រាស់ៗពេលឡើងឆាកម្តងៗ ព្រោះថាបើពួកគេ មិនបានតុបតែងមុខនោះ គឺមិនអាចបិទបាំងភាពចាស់ និងផ្ទៃមុខមិនស្អាតរបស់ពួកគេបានឡើយ។ ប៉ុន្តែតាមការពិតទៅ ក៏មានតារាស្រីមួយចំនួន មានស្បែកមុខស្អាតស្រាប់ ដោយមិនចាំបាច់មានម្សៅមកជំនួយច្រើនផងដែរ។

ថ្ងៃនេះខ្មែរឡូត បង្ហាញពីតារាស្រីខ្មែរមួយចំនួន ដែលមានស្បែកមុខម៉ត់ស្អាត ទោះមើល ឬថតកាន់តែជិតក៏ដោយ។ ហើយចំពោះតារាស្រីដែលចាត់ទុកថា មានស្បែកមុខស្រស់ផូរផង់ ម៉ត់ខៃខ្លាំង មានដូចជា កញ្ញា មាន សូនីតា កញ្ញា ម៉ាក់ សែនសូនីតា កញ្ញា ជីជី កញ្ញា ហ៊ិន ចាន់នីរ័ត្ន អ្នកនាង សារាយ សក្កណា អ្នកនាង សុខ សោម៉ាវត្តីជាដើម។

មិនតែប៉ុណ្ណោះ ស្បែកមុខដ៏ស្រស់ស្អាតរបស់ពួកគេ ក៏ត្រូវបានមនុស្សភាគច្រើនសរសើរផងដែរ ដែលចេះថែរក្សាសាច់មុខឲ្យម៉ត់រលោង គ្មានរន្ធញើសធំៗ និងគ្មានស្នាមមុនបែបនេះ៕

តោះមើលសាច់មុខរបស់ តារាស្រីខ្មែរថាម៉ត់រលោងស្អាតយ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញក៏មាន សមាជិកក្រុមចម្រៀងស្រីកូរ៉េម្នាក់ មានសាច់មុខម៉ត់រលោងស្អាត ទោះខំថតជិតយ៉ាងណាក៏ដោយ។

ក្រុមចម្រៀងនារីកូរ៉េ Girl’s Day ត្រូវបានគេទទួលស្គាល់ថា មិនត្រឹមតែ មានទេពកោសល្យ ប៉ុណ្ណោះទេ ថែមទាំងស្រស់ស្អាត ទៀតផង។

ចំពោះក្រុមចម្រៀង Girl’s Day មួយនេះ មានសមាជិក ទាំងអស់ចំនួន ៤នាក់ ដែលសុទ្ធសឹង តែមានសម្រស់ ស្រស់ស្អាត និងមានសមត្ថភាព ខាងច្រៀង និងរាំ។ ប៉ុន្តែក្នុងចំណោម សមាជិកទាំង ៤នាក់នោះ អ្នកគាំទ្រ បានចាប់អារម្មណ៍ ទៅលើនាង Yura ជាងគេ ដោយសារតែនាង មានទម្រង់មុខ ស្រស់ស្អាត និងរូបរាងស្លីម គួរជាទីបេតី។

កាលពីថ្មីៗនេះ គេហទំព័រកូរ៉េ Pann បានបង្ហោះរូបថត នាង Yura និងដាក់ចំណងជើងថា "មើលស្បែកមុខ របស់នាង Yura ទាំងអស់គ្នា"។ ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គម ជាច្រើន បានពិភាក្សា វែកញែក លើផ្ទៃមុខរបស់នាង ដែលស្រស់ផូរផង់ និងម៉ត់ខៃ ហើយពួកគេក៏បានបញ្ចេញមតិ រៀងៗខ្លួនថា៖

"ខ្ញុំជាអ្នកគាំទ្រ របស់ Yura... ស្បែកមុខរបស់នាង ពិតជារលោង និងសខ្លាំងណាស់"

"ខ្ញុំពិតជាសារភាពថា មុខរបស់នាង ពិតជាម៉ត់មែន"

"មិនត្រឹមតែមុខរបស់នាង ម៉ត់រលោងប៉ុណ្ណោះទេ ថែមទាំងសទៀត។ សមាជិកទាំងអស់ ក្នុងក្រុម Girl’s Day ពិតជាស្រស់ស្អាតមែន តែនាង Yura សស្អាតជាងគេ ដូច្នេះនាងតែងនាំមុខគេជានិច្ច"៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload