សួស វីហ្សា កោតសរសើរ និងដឹងគុណ ពេជ្រ សោភា ខ្លាំង

ភ្នំពេញៈ តារាចម្រៀង នៅក្នុងផលិតកម្មហង្សមាស កញ្ញា សួស អាវីហ្សា នៅពេល ថ្មីៗនេះបានរំលេចសារ យ៉ាងវែងអន្លាយ កោតសរសើរដល់ តារាចម្រៀងរៀមច្បង រួមដំបូល ផលិតកម្ម អ្នកនាង ពេជ្រ សោភា យ៉ាងខ្លាំង ហើយលើសនេះនាង ក៏រំលឹកពីការដឹងគុណ ទៅលើតារាចម្រៀង រូបនោះផងដែរ ។

ម្ចាស់បទ «មនុស្សស្រីម្នាក់នេះមិនទន់ជ្រាយ» កញ្ញា សួស វីហ្សា បានរៀបរាប់ពីទឹកចិត្តរបស់ខ្លួន ដែលមានការគោរពស្រលាញ់ អ្នកនាង ពេជ្រ សោភា តាមរយៈការ Comment ឆ្លើយឆ្លងជាមួយ តារាចម្រៀងរៀមច្បងថា « ខ្ញុំពិតជាកោតសរសើរបងខ្លាំងណាស់ បងជាស្រីម្នាក់ ដែលរឹងមាំនិងអស្ចារ្យខ្លាំងណាស់ បងឆ្លងកាត់ ព្យុះភ្លៀង ផ្គររន្ទះ រាប់មិនអស់ តែបងយកឈ្នះវាបានយ៉ាង ជោគជយ័ខ្លាំងបំផុតបងតែងតែខ្វល់ពីអ្នកជុំវិញខ្លួន សូម្បីតែខ្ញុំជាតារា ជំនាន់ក្រោយក៏បង មិនដែលបែងចែកទេ បងធ្លាប់ផាត់មុខឲ្យប្អូន នៅក្រោយឆាកតន្រ្តី ទាំងងងឹតយ៉ាងណា ក៏បងស៊ូផាត់ឲ្យទាល់តែរួច ខ្ញុំចាំមិនភ្លេចទេ ពេលខ្លះខ្ញុំរំភើបណាស់ ដែលបានធ្វើការ រួមទ្រនំជាមួយបងៗ ខ្ញុំនឹងយកគំរូតាមបងៗ » ។

នៅក្នុងសារ Comment នោះដែរ តារាចម្រៀងរូបនេះ បានរៀបរាប់ពីអារម្មណ៍ ស្រលាញ់និងដឹងគុណ ដល់តារាចម្រៀងរៀមច្បងរូបនេះ បានប្រាប់ទៀតថា «ប្អូនមិនអាចរៀបរាប់អស់ទេបងខ្ញំុគ្រាន់តែចង់បង្ហាញអារម្មណ៏ ពិតរបស់ប្អូនឲ្យ អ្នកគ្រប់គ្នាបានដឹង មុនប្អូនធ្លាប់ជាក្មេងធម្មតាម្នាក់ ដែលតែងតែស្តាប់ចំរៀង របស់រៀមច្បង នឹងជាអ្នកគាំទ្របងៗ តាំងពីប្អូននៅជាកូនក្មេង អូនពិតជាមិននឹកស្មានដល់ទេថា ប្អូនអាចមានវាសនាបានក្លាយ ជាតារាចំរៀងមួយ រូបអាចរួមទ្រនំ ជាមួយតារាក្នុងចិត្តរបស់ខ្ញុំ មិនមែនតែម្នាក់ គឺទាំងអស់តែម្តង រយៈពេលជាង បីឆ្នាំហើយ ដែលខ្ញុំបានចូលធ្វើការរួម ដំណើរជិតឆ្ងាយទាំងថ្ងៃទាំងយប់ ពេលខ្លះដល់ភ្លឺជាមួយគ្នា និងបង្កើតអនុស្សាវរីយ យ៉ាងច្រើនទៀត នៅក្នុងទ្រនំដ៏កក់ក្តៅមួយនេះ ជាមួយបង និងទទួលបានការស្រលាញ់ យ៉ាងកក់ក្តៅបំផុត ដែលនឹកស្មានមិនដល់»។

នេះមិនជាលើកទី១ទេ ដែលមានវត្តមាន តារាចម្រៀងជំនាន់ថ្មីរួមដំបូល ផលិតកម្មហង្សមាស អរគុណទៅដល់ តារាចម្រៀងជើងចាស់ អ្នកនាង ពេជ្រ សោភា ដោយកន្លងមកមានតារាចម្រៀងលោក ដេវីត ,កញ្ញា សួស វីហ្សា រួមជាមួយ តារាចម្រៀង មួយចំនួនទៀត ដែលនាងបានបណ្តុះបណ្តាល រហូតបានជោគជ័យ ក្នុងអាជីពជាអ្នកសិល្បៈ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload