Bournemouth ច្រានចោលសំណើដេញថ្លៃទិញ Wilson និង Rithchie ពី West Ham

ក្លិប Bournemouth បានច្រានចោលសំណើដេញថ្លៃក្នុងទឹកប្រាក់២៥លានផោន (ស្មើនឹង៣៦លានដុល្លារអាមេរិក) ពីក្លិប West Ham សម្រាប់ខ្សែប្រយុទ្ធ Callum Wilson និងខ្សែបម្រើ Matt Ritchie។ នេះបើយោងទៅតាមប្រភពរបស់ Sky Sports។
bm
លោក David Sullivan សហម្ចាស់កម្មសិទ្ធិក្លិប West Ham បានឲ្យដឹងកាលពីសប្តាហ៍មុនថា ក្លិបនេះកំពុងតែមានផែនការដេញថ្លៃក្នុងទឹកប្រាក់២៤លានផោនសម្រាប់ខ្សែប្រយុទ្ធកំពូលម្នាក់នៅប្រទេសបារាំង និង២៥លានផោនសម្រាប់កីឡាករមួយផ្សេងទៀតក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែ West Ham ត្រូវបានប្រាប់ថា Wilson និង Ritchie មិនមែនសម្រាប់លក់ឡើយ ហើយនៅពេលនេះ ពួកគេមិនមានសំណើក្នុងការដាក់ការដេញថ្លៃក្នុងតម្លៃខ្លួនឲ្យខ្ពស់ជាងនេះឡើយ។
bm2
លោក Sullivan បានឲ្យដឹងថា៖ «យើងបានដាក់សំណើមួយនៅថ្ងៃនេះ (កាលពីថ្ងៃចន្ទ) សម្រាប់កីឡាករម្នាក់ក្នុងតម្លៃខ្លួន២៣,៧លានផោន ហើយសំណើរផ្សេងទៀតនឹងដំណើរការ។ យើងនឹងដាក់សំណើក្នុងទឹកប្រាក់២០ ឬ២៥លានផោនសម្រាប់កីឡាករម្នាក់កក្នុងប្រទេសអង់គ្លេសនៅសប្តាហ៍នេះ ហេតុនេះ ទោះបីមានអ្វីកើតឡើងក៏ដោយ យើងនឹងនាំយកខ្សែប្រយុទ្ធកំពូលម្នាក់»៕

ប្រភពព័ត៌មាន៖ Sky Sports