Sevilla វាយបកផ្តួល Liverpool ដើម្បីឈ្នះពាន Europa League ជាលើកទី៣ជាប់ៗគ្នា

ខ្សែការពារស្លាបស្តាំ Coke របស់ក្រុម Sevilla បានផ្តល់ការខកចិត្តដល់ក្រុម Liverpool ជាមួយនឹងការស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលក្រុមអេស្ប៉ាញរបស់ពួកគេទទួលជ័យជម្នះដ៏ចម្រូងចម្រាស់ក្នុងលទ្ធផល ៣-១ ដើម្បីឈ្នះពាន Europa League ជាកំណត់ត្រាបីលើកជាប់ៗគ្នា កាលពីថ្ងៃពុធ។
sevilla
ក្រម Liverpool បានធ្វើដំណើរទៅកាន់កីឡដ្ឋាន St Jakob-Park ជាមួយនឹងការអ្នកគាំទ្រដ៏ច្រើនកុះករ និងការជឿជាក់ទៅលើឱកាសរបស់ពួកគេក្នុងការឈ្នះពាន Europa League ជាលើកទី១បើគិតចាប់តាំងពីឆ្នាំ២០០១ ក្រោយពីជួបយុទ្ធនាការដ៏គួរតែឲ្យចាប់អារម្មណ៍មួយក្នុងការប្រកួតក្រខ័ណ្ឌលំដាប់ទី២របសអឺរ៉ុបមួយនេះ។ ប៉ុន្តែ ក្រុមរបស់លោក Jurgen Klopp មិនអាចរកឃើញការជឿជាក់ទៅលើគ្រាប់បាល់បើកឆាកដ៏អស្ចារ្យនៅនាទី ទី៣៥របស់ខ្សែប្រយុទ្ធបានឡើយ ហើយនៅពេលដែលកីឡាករ Kevin Gameiro បានរកឃើញចំណុចខ្សោយរបស់ក្រុម Liverpool ដើម្បីរកគ្រាប់បាល់តាមស្មើ ក្រោយពីចាប់ផ្តើមលេងការប្រកួតតង់ទី២ត្រឹមតែប៉ុន្មានវិនាទី វាក៏បានបណ្តោយឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីកាន់តែច្រើនតែម្តង។
sevilla1
ស្មារតីរបស់ក្រុម Liverpool បានធ្លាក់ចុះ ហើយ ខណៈដែលពួកគេចាប់ផ្តើមធ្លាក់ចុះទម្រង់លេង Coke បានរកគ្រាប់បាល់បញ្ចូលទីពីរគ្រាប់ក្នុងចន្លោះពេលត្រឹមតែ៦នាទីក្នុងតង់ទី២ ដើម្បីជួយឲ្យក្រុមរបស់លោក Unai Emery នាំមុខ ៣-១ នៅត្រឹមនាទី ទី៧០។ ក្រោយពីការរងបរាជ័យមួយដែលក៏បានធ្វើឲ្យ Liverpool បាត់បង់កៅអីក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ខ្សែបម្រើ James Milner ប្រធានក្រុមនៃក្រុមហង្សក្រហមមួយនេះ បានឲ្យដឹងថា៖ «យើងមិនបានធ្វើឲ្យខ្លួនយើងទទួលបានភាពយុត្តិធម៌ឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia