ខ្សែប្រយុទ្ធដ៏ល្បីរបស់ជប៉ុន Honda នឹងមកចែករំលែកបទពិសោធនៅកម្ពុជា

ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ក្រុមជម្រើសជាតិជប៉ុន Keisuke Honda ដែលកំពុងលេងនៅក្លិប AC Milan ក្នុងប្រទេសអ៊ីតាលីនោះ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅខែខែមិថុនា ខាងមុខនេះ ដើម្បីមកចែករំលែកបទពិសោធដល់ក្មេងៗប្រមាណ៤០នាក់ នៅទីលានវិទ្យាល័យឥន្ទ្រទេវី។
mm2
តាមសំណើផ្លូវការមួយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានផ្ញើជូនទៅលោកនាយកវិទ្យាល័យឥន្ទ្រទេវីនោះ បានឲ្យដឹងថា កីឡាករដ៏ឆ្នើមនៃក្រុមជម្រើសជាតិជប៉ុន Keisuke Honda ដែលបានបង្ហាញវត្តមាននៅកម្ពុជាម្តងរួចទៅហើយ ក្នុងការជម្រុះប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia ជាមួយក្រុមជម្រើសជាតិកម្ពុជា នោះ នឹងមានទស្សនកិច្ចនៅកម្ពុជា ក្នុងខែមិថុនា។

នៅក្នុងអំឡុងទស្សនកិច្ចនោះ Keisuke Honda នឹងដឹកនាំការលែងកីឡាបាល់ទាត់ដល់ក្រុមកីឡាករយុវជន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ដែលគ្រោងនឹងរៀបចំនៅទីលានបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ចាប់ពីរសៀលម៉ោង៣:០០ ដល់ម៉ោង៦:០០ ហើយក្មេងចំនួន៤០នាក់ ដែលជ្រើសរើសដោយនាយកវិទ្យាល័យឥន្ទ្រទេវី នឹងបានទទួលការចែករំលែកបទពិសោធពី Keisuke Honda លើកនេះ៕
mm1